ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រចណ្ឌ​យាយ​ដល់.ក… តា​ដុត​ខ្លួនឯង​ទាំង​​រស់​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ចំណាស់​ម្នាក់​បាន​យក​ប្រេងសាំង​ចាក់​ស្រោច​ដុត​សម្លាប់​ខ្លួន​ធ្វើ​អត្តឃាត ហើយ​ឆេះ​ទាំង​ផ្ទះ​អស់​គ្មាន​សល់ កាលពីវេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា នៅ​ភូមិ​បរិបូណ៌ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ដែល​គេ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ការ​ប្រចណ្ឌ​ប្រ​ព​ន្ឌ​ដោយ​គ្មាន​ហេតុផល…

ខេត្តបាត់ដំបង ៖ បុរស​ចំណាស់​ម្នាក់​បាន​យក​ប្រេងសាំង​ចាក់​ស្រោច​ដុត​សម្លាប់​ខ្លួន​ធ្វើ​អត្តឃាត ហើយ​ឆេះ​ទាំង​ផ្ទះ​អស់​គ្មាន​សល់ កាលពីវេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា នៅ​ភូមិ​បរិបូណ៌ ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ដែល​គេ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ការ​ប្រចណ្ឌ​ប្រ​ព​ន្ឌ​ដោយ​គ្មាន​ហេតុផល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​ឈ្មោះ ចាន់ ចៀន អាយុ​៦៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ជា សា​រឿយ អាយុ​៥៧​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ បាន​យក​សាំង​ចាក់​ស្រោច​លើ​ខ្លួន​ដុត​បណ្ដាល​ឲ្យ​ឆេះ​ស្លាប់​ទាំង​ខ្លួនឯង​និង​ឆេះ​អស់ទាំង​ផ្ទះ​ទៀត ។

បើ​តាម​ការ​សួរនាំ​ខ្លះ​ៗ​អំពី​មូលហេតុ​នៃ​ការដុត​ខ្លួន​នេះ គឺ​បុរស​រូប​នេះ​តែងតែ​ផឹកស៊ី​ស្រវឹង រួច​បង្កជម្លោះ​ជាមួយ​ប្រពន្ធ​និង​អ្នក​ក្បែរ​ខាង​ស្ទើរ​រាល់ថ្ងៃ ។ មិនតែប៉ុណ្ណោះ បុរស​ចំណាស់​ខាងលើ​កើតរោគ​ប្រចណ្ឌ​ប្រពន្ធ​ទៀត​ផង ទើប​ជ្រើសរើស​យក​ផ្លូវ​ធ្វើ​អត្តឃាត ដើម្បី​បញ្ចប់​បញ្ហា​គ្រប់យ៉ាង ដែល​អ្នកខ្លះ​ថា​ជា​ការ​ជ្រើសរើស​បែប​ល្ងង់ខ្លៅ រក​លេខ​ដាក់​គ្មាន ។

បើ​តាម​អ្នក​រស់នៅ​ក្បែរ​នោះ​និយាយ​ថា មានពេល​តិចតួច​ណាស់​ដែល​ថា​ជន​នេះ​មិន​ផឹក​ស្រវឹង ហើយ​ពេល​ស្រវឹង​ម្ដង​ៗ តែងតែ​បង្កជម្លោះ​ជាមួយ​ប្រពន្ធ​គ្រប់ពេល មិនដឹង​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ តែបើ​តាម​ការ​សង្កេត​និង​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ផង គឺ​ជន​នេះ​កើតរោគ​ប្រចណ្ឌ​ដែល​គ្មាន​ហេតុផល ។

តាម​ការ​ស្រង់​សម្តី​ប្រពន្ធ​ឈ្មោះ ជា សា​រឿយក៏​បាន​និយាយ​ដែរ​ថា មុន​កើតហេតុ​រូប​គាត់​និង​ប្ដី​បាន​ជិះ​ម៉ូតូ​ឌុប​​គ្នា​មក​ពី​ស៊ី​ឈ្នូ​ល​បេះ​សណ្ដែក​ឲ្យគេ លុះ​មក​ដល់​ផ្ទះ​ស្រាប់តែ​លោក​ប្ដី​ចាប់ផ្ដើម​បង្កជម្លោះ​ដូច​សព្វដង​ទៀត ។ ពេល​នោះ​ដោយសារ​ធុញទ្រាន់​នឹង​ជម្លោះ​នេះ​ពេក គាត់​ក៏​ដើរ​ចេញពីផ្ទះ​ឲ្យ​ផុត​ពីមុខ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ច្រើន ។ ប៉ុន្តែ​ក្រោយ​ពី​គាត់​ដើរ​ចេញ​ផុត ស្រាប់តែ​បន្តិច​ក្រោយមក​ប្ដី​របស់​គាត់​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់ ហើយ​ឆេះ​ទាំង​ផ្ទះ​អស់​ទៀត ទើប​មានការ​ផ្អើល​ឆោឡោ​តែ​ម្ដង ។

សមត្ថកិច្ច​ដែល​បាន​ចុះ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​ខាងលើ​និយាយ​ថា មុន​ពេល​ធ្វើ​អត្តឃាតបុរស​រូប​នេះ​ក៏​បាន​បង្កជម្លោះ​ជាមួយ​អ្នក​ជិតខាងដូច​សព្វដង​ដែរ ។ ប៉ុន្តែ​ទំនង​ដោយសារ​ខឹង​ប្រពន្ធ​ដើរ​ចេញពីផ្ទះ​បាត់ ហើយ​ថែម​ទាំង​រោគ​ប្រចណ្ឌ​រើ​ឡើង​កាន់តែ​ខ្លាំង​ទៀត ទើប​សម្រេច​បញ្ចប់​បញ្ហា​ប្រចាំជីវិត​ចុង​ក្រោយ​តាម​រយៈ​ការ​ធ្វើ​អត្តឃាត និង​បំផ្លាញ​ទាំង​ទ្រព្យ ស្លាប់​ទាំង​ខ្លួន​តែ​ម្ដង ។

ទោះជា​យ៉ាងណា សមត្ថកិច្ច​មិន​ទាន់​ឲ្យ​ដឹងអំពី​ទំហំ​នៃ​ការ​ខាតបង់​ដោយសារ​អគ្គិភ័យ​នេះ​នៅឡើយ​ទេ តែ​បាន​ប្រាប់​ថា​ក្រៅពី​ស្លាប់​មនុស្ស​ម្នាក់​ទ្រព្យសម្បត្តិ​ទាំងអស់ នៅ​ក្នុងផ្ទះ​ក៏​បាន​ក្លាយជា​ផេះ​ដែរ ៕​

អត្ថបទសរសេរ ដោយ