ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​បាតុកម្ម​ប្រឆាំង​បុរស​ខ្លាំង​របស់ប្រទេសដែល​ជា​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត MOHAMMED BEN SALMANE ជា​បុរស​ខ្លាំង​របស់​ប្រទេស បាន​ទៅ​ដល់ទី​ក្រុង​ទុ​យ​នី​ស​ប្រទេស​ទុ​យ​នី​សីុ កាលពី​យប់​ថ្ងៃ​ទី​២៧​ វិច្ឆិកា​…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត MOHAMMED BEN SALMANE ជា​បុរស​ខ្លាំង​របស់​ប្រទេស បាន​ទៅ​ដល់ទី​ក្រុង​ទុ​យ​នី​ស​ប្រទេស​ទុ​យ​នី​សីុ កាលពី​យប់​ថ្ងៃ​ទី​២៧​ វិច្ឆិកា​ ហើយ​ជួប​ប្រទះ នឹង​បាតុកម្ម​ប្រឆាំង​ទស្សនកិច្ច​នេះ​របស់​ទ្រង់​ ។

ពួក​បាតុករ​ប្រឆាំង​ចំ​ពោះ​តួ​នា​ទី​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែ​ន​ និង​កា​រប​ង្ក្រាប​នានា​ដែល​កើត​មាន​ក្នុង​ប្រទេស​នេះ​ ។ ការ​ធ្វើឃាត​អ្នកកាសែត​ប្រឆាំង​លោក JAMAL KHASHOGGI ក៏​ជា​ចំណុច​សំខាន់​មួយ​នៃ​ការ​ប្រឆាំង​ដែរ​ ។

រជ្ជទាយាទ​អង្គ​នោះ​ដែល​ជួប​ជាមួយ​ប្រធានាធិបតី​ទុ​យ​នី​សីុ លោក​ BEJI CAID ESSEBSI រួម​ជាមួយ​គណៈប្រតិភូ​ធំ​មួយ គឹ​ជា​សមាជិក​រាជវង្ស​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត​ដំបូង​គេ ដែល​មក​កាន់​ទុ​យ​នី​សីុ ចាប់តាំងពីបដិវត្តន៍​ពណ៌​ឆ្នាំ​២០១១​មក​ ។

ទុ​យ​នី​សីុ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ប្រកាន់​យក​មាគ៌ា​នៃ​លទ្ធិប្រជាធិបតេយ្យ ក្រោយ​បដិវត្តន៍​ពណ៌​ឆ្នាំ​២០១១ ​។ ប្រទេស​នេះ​ជា​ប្រទេស​អា​រ៉ាប់​មួយ​កម្រ​មាន ដែល​អនុញ្ញាត​ឲ្យ​ពួកបាតុ​ករ​​អាច​សម្ដែង​ជំហរ​រិះគន់ ចំពោះ​មេដឹកនាំអា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ​។

នោះ​ជា​ទស្សនកិច្ច​រយៈពេល​ខ្លី​បំផុត​មួយ​របស់​បុរស​ខ្លាំង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត នៅ​ឯ​បរទេស​ចាប់តាំង​ពី​មានការ​សម្លាប់​អ្នកកាសែត​លោក ​KHASHOGGI មក ​។ ការ​ធ្វើឃាត​នេះ​ធ្វើ​ឲ្យ​ខូច​មុខមាត់​លើ​ឆាក​អន្តរជាតិ របស់​រជ្ជទាយាទ​អង្គ​នោះ ដែល​បណ្ដា​អ្នក​ទទួលខុសត្រូវ​តួ​ក​គី​និង​អា​មេ​រិ​ក ចោទ​ថា​គឺ​រូប​ទ្រង់​ជា​អ្នកបញ្ជា​ពីក្រោយ​ ។

ថ្ងៃ​ទី​២៧ ​វិច្ឆិកា ​នៅ​ទីក្រុង​ទុ​យ​នី​ស ពួក​បាតុករ​បាន​លើក​រណារ​នានា ដែល​ចង់​សំដៅលើ​ការ​ការ​ធ្វើឃាត​អ្នកកាសែត​ប្រឆាំង ព្រមទាំង​លើក​ទង់ជាតិ​យេ​ម៉ែ​ន ជា​កន្លែង​ដែល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ជួយ​ធ្វើសង្គ្រាម​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី បណ្ដាល​ឲ្យ​ជន​សីុ​វិល​ច្រើន​ពាន់​នាក់​ត្រូវ​ស្លាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ