ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​១០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​៦​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​៦​លើក​(​យប់​២​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​២​លើក ។ សរុប​ស្លាប់​២​នាក់ : ម៉ូតូ​១​នាក់
(​មិន​ពាក់មួក​១​នាក់​) ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ផ្សេង​ៗ១​លើក​, រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​, ផ្សេង​ៗ១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១​លើក​, ផ្លូវ​ខេត្ត​៥​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក ស្លាប់​១​នាក់ របួស​២​នាក់ និង​ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​មធ្យោបាយ​ថ្ងៃ​ទី​២៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៣៣៦៨​គ្រឿង (​ម៉ូតូ​៥១%) មធ្យោបាយ​ល្មើស​៦៧៧​គ្រឿង (​ម៉ូតូ​៥៩%) អប់រំ​៣៥២​គ្រឿង (​ម៉ូតូ​១៩%) មធ្យោបាយ​ពិន័យ​៣២៥​គ្រឿង (​ម៉ូតូ​៧២%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​៤៧​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៧០៥​គ្រឿង អប់រំ​២០៨​គ្រឿង ពិន័យ​ចំនួន​សរុប​២៦២​គ្រឿង (​មួក​១៨៥​គ្រឿង កញ្ចក់​៦៨​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៩​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ