ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ធ្ងន់ធ្ងរ ! អ៊ុយ​ក្រែ​ន គំរាម​ធ្វើសង្គ្រាម​ជាមួយ​រុ​ស្សុី​ក្រោយ​ចាប់​នាវាចម្បាំង​៣​គ្រឿង​នៅ​សមុទ្រ​ខ្មៅ

5 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន​-​រុ​ស្សុី ៖ ប្រធានាធិបតីអ៊ុយ​ក្រែ​ន លោក​ប៉េ​ត្រូ​ប៉ូ​រ៉ូ​ឆេ​ន​កូ​កាលពី​ថ្ងៃ​ទី​២៧ ​វិច្ឆិកា បាន​លើក​ពី​ការ​គំរាម​ធ្វើសង្គ្រាម​ទាំងស្រុង​មួយ​ជាមួយ​រុ​ស្សុី ដែល​លោ​កថា​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តាម​ព្រំដែន ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ចាប់តាំងពី​ការ​ចាប់​នាវាចម្បាំង​អ៊ុយ​ក្រែ​ន​៣​គ្រឿង​នៅ​សមុទ្រ​ខ្មៅ​មក​ ។…

ប្រទេស​អ៊ុយ​ក្រែ​ន​-​រុ​ស្សុី ៖ ប្រធានាធិបតីអ៊ុយ​ក្រែ​ន លោក​ប៉េ​ត្រូ​ប៉ូ​រ៉ូ​ឆេ​ន​កូ​កាលពី​ថ្ងៃ​ទី​២៧ ​វិច្ឆិកា បាន​លើក​ពី​ការ​គំរាម​ធ្វើសង្គ្រាម​ទាំងស្រុង​មួយ​ជាមួយ​រុ​ស្សុី ដែល​លោ​កថា​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តាម​ព្រំដែន ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ចាប់តាំងពី​ការ​ចាប់​នាវាចម្បាំង​អ៊ុយ​ក្រែ​ន​៣​គ្រឿង​នៅ​សមុទ្រ​ខ្មៅ​មក​ ។

បន្តឹង​សំឡេង​ចំពោះ​លោក ​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ប្រធានាធិបតី​អា​មេ​រិ​ក​លោក ​ដូ​ណា​ល់​ ត្រាំ ក៏​គំរាម
លុប​ចោលការ​ជួប​គ្នា​របស់​លោក ជាមួយ​លោក ពូ​ទី​ន ​ដែល​គ្រោង​នា​ដំណាច់​ស​ប្ដា​ហ៍​នេះ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​របស់ G20 ​នៅ​អា​ហ្ស​ង់​ទី​ន ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត​វ៉ា​សិុ​ន​តោន​ប៉ុស្តិ៍ ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង​ថា របាយការណ៍​ស្ដី​ពី​សភាពការណ៍ ដែល​បណ្ដា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក ត្រូវ​ប្រគល់​នា​ពេល​ខាង​មុខ​នេះ នឹង​ជា​កត្តា​កំណត់​មួយ​ ។ វា​អាច​ដែល​ខ្ញុំ​នឹង​ពុំ​ជួប​ជាមួយ​ប្រមុខ​វិមាន​ក្រឹម​ឡាំង ខណៈ​​សេត​វិមាន​ទើបតែ​អះអាង​ពី​ការ​ជួប​គ្នា​នោះ​ ។ លោក​បន្ត​ថា​ ខ្ញុំ​ពុំ​ចូល​ចិត្តការ​ឈ្លានពាន​នេះ​ឡើយ​ ។ ខ្ញុំ​ពុំ​ចង់បាន​ការ​ឈ្លានពាន​ទេ​ ។

អ៊ុយ​ក្រែ​ន ​និង​រុ​ស្សុី​ បាន​ប្រឈម​មុខ​ដាក់​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ រួច​ការ​ចាប់​នាវា​យោធា​អ៊ុយ​ក្រែ​ន​៣​គ្រឿង ដោយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​រុ​ស្សុី ក្នុង​ដែនទឹក​តំបន់​គ្រី​មេ​ជា​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។

តាម​ទូរទស្សន៍​អ៊ុយ​ក្រែ​ន​៣ លោក​ប៉ូ​រ៉ូ​ឆេ​ន​កូ​អះអាង​ថា មនុស្ស​មួយ​ចំនួន​គិត​ថា​នោះ​ជា​ល្បែងក្មេងលេង​មួយ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​ត្រូវ​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នៃ​សង្គ្រាម ទាំងស្រុង​មួយ​ជាមួយ​សហព័ន្ធ​រុ​ស្សុី​ ។ លោក​ថា​ ចំនួន​រថក្រោះ​ក្នុង​បណ្ដា​មូលដ្ឋាន​យោធា​រុ​ស្សុី​នៅ​តាម​បណ្ដោយ​ព្រំដែន ត្រូវ​បាន​បង្កើន​ដល់​៣​ដង ហើយ​ចំនួន​កង​ទាហាន​ក៏​បង្កើន​យ៉ាង​ខ្លាំង​ដែរ​ ។

ប្រមុខរដ្ឋ​អ៊ុយ​ក្រែ​ន​ក៏​រៀបរាប់​ដែរ​ពី​ការ​បង្កើន​ចំនួន​នាវាចម្បាំង​រុ​ស្សុី ក្នុង​សមុទ្រ​AZOV និង​ពី​ការ​ពង្រឹង​វត្តមាន​យោធា​រុ​ស្សុី​នៅ​គ្រី​មេ ជា​ឧបទ្វីប​អ៊ុយ​ក្រែ​ន​ត្រូវ​ក្រុង​មូ​ស្គូ​បញ្ចូល​ក្នុង​ដែនដី​ខ្លួន​ចាប់​តាំង​ពី​៤​ឆ្នាំ​មក​ហើយ​ ។

នេះ​ជា​ការ​ប្រឈម​មុខ​គ្នា​ខាង​យោធា​ដោយ​ចំហ​លើក​ដំបូង រវាង​ក្រុង​មូ​ស្គូ​និង​ក្រុង​កៀវ​ចាប់តាំងពី​រុ​ស្សុី​ចាប់​យក​គ្រី​មេ និង​តាំង​ពី​ចាប់ផ្ដើម​ជម្លោះ​ដោយ​អាវុធ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន រវាង​កងទ័ព​ប្រទេស​នេះ និង​ពួក​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្សុី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១០.០០០​នាក់​រួច​ហើយ​មក ​។

ជាប់ចោទ​ថា​លួច​ឆ្លងកាត់​ព្រំដែន​រុ​ស្សុី​ដោយ​ខុសច្បាប់ នាវិក​អ៊ុយ​ក្រែ​ន​១២​នាក់ ក្នុង​ចំណោម​នាវិក​ទាំង​២៤​នាក់​ដែល​ចាប់​កាលពី​ថ្ងៃ​ទី​២៥ ​វិច្ឆិកា នា​ថ្ងៃ​ទី​២៧ ​វិច្ឆិកា ​ត្រូវ​ឃុំឃាំង​បណ្ដោះ​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី​២៥ ​មក​រា ស្រប​តាម​ការ​សម្រេច​របស់​តុលាការក្រុង SIMFEROPOL
ទីប្រជុំជន​នៃ​តំបន់​គ្រី​មេ ៕

ចុចអាន ៖ ផ្ទុះ​ភាព​តានតឹងកាន់តែ​ខ្លាំង ! អ៊ុយ​ក្រែ​ន ប្រើ​ច្បាប់អាជ្ញាសឹក​របស់​ខ្លួន​ក្រោយរុស្ស៊ីចាប់​នាវា៣​គ្រឿង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ