ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​នេះ​ប៊ិះ​ស្លា.ប់​…​ដោយសារ​ចង់បាន​គូទ​ដូច​តារា​ស្រី​Kim Kardashian

5 ឆ្នាំ មុន

តាម​ប្រភព​ពី Metro បាន​ឱ្យដឹង​ថា បុរស​ម្នាក់​ក្បែរ​នឹង​អស់​ជីវិត ក្រោយ​ពេល​វះកាត់​បំពេញ​ខ្លាញ់​គូទឱ្យ​មាន​រាង​ដូច​តារា​ស្រី Kim Kardashian ​។ បើ​ទោះបីជា​ធ្លាប់​ជួប​បទ​ពិសោធន៍​អាក្រក់​​ក៏​ដោយ ក៏​បុរស​ស្រឡាញ់​រាង​តារាស្រី​រូប​នេះ…

តាម​ប្រភព​ពី Metro បាន​ឱ្យដឹង​ថា បុរស​ម្នាក់​ក្បែរ​នឹង​អស់​ជីវិត ក្រោយ​ពេល​វះកាត់​បំពេញ​ខ្លាញ់​គូទឱ្យ​មាន​រាង​ដូច​តារា​ស្រី Kim Kardashian ​។ បើ​ទោះបីជា​ធ្លាប់​ជួប​បទ​ពិសោធន៍​អាក្រក់​​ក៏​ដោយ ក៏​បុរស​ស្រឡាញ់​រាង​តារាស្រី​រូប​នេះ នៅ​តែ​ជះ​លុយ​៥០០០​ផោន​បន្ថែម​ទៀត សម្រាប់​ការ​បំពេញ​ខ្លាញ់​ជា​លើក​ទី​ពីរ​។

Jordan Parke អាយុ​២៧​ឆ្នាំ មក​ពី Dudley, West Midlands បាន​ជះ​លុយ៨៥០០​ផោន​ សម្រាប់​ការ​វះកាត់​លើក​ទី​មួយ (​បំពេញ​ខ្លាញ់​គូថទ) នៅ Istanbul ប្រទេស​ទួ​រ​គី ​។ ការ​វះកាត់​លើក​នោះ បាន​ធ្វើឱ្យ​គាត់​ក្បែរ​នឹង​ស្លាប់ ដោយសារ​តែ​មានការ​បង្ក​រោគ​ហូរ​ខ្ទុះ​ចេញពី​កន្លែង​វះកាត់​។

អស់​រយៈពេល​២​ខែ ទម្រាំ​តែ​អ្វី​ៗ​អាច​ប្រសើរ​ឡើង​វិញ​បាន​។ ពេល​នេះ Parke បាន​ហោះ​ទៅ​ទួ​គី​ម្តងទៀត ដើម្បី​ធ្វើឱ្យ​​​គូទ​កាន់តែ​ធំ​ជាង​មុន ដោយ​ព្រម​ជះ​លុយ​៥០០០​ផោន​ ។ Parke បាន​ប្រាប់​ថា គ្មាន​គ្លីនិក​ណា​នៅ​អង់គ្លេស​ ហ៊ាន​ចាក់​បំពេញ​ឱ្យ​​គូទរបស់​គាត់​ធំ​បែប​នេះ​ទេ​ ។ នេះ​ទាល់តែ​គាត់​ហោះ​ទៅ​ប្រទេស​ក្រៅ​ទើប​មាន។

ក្រោយ​ការ​វះកាត់​លើក​ទី​២​ បាន៨​ថ្ងៃ Parke មាន​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ហើយនឹង​បន្ត​ធ្វើការ​វះកាត់​តទៅ​មុខ​ទៀត​នៅ​ថ្ងៃក្រោយ ​៕

អត្ថបទសរសេរ ដោយ