ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​យក​ជ័រ​ព្នៅ​ត្បៀត​ក្បៀ​ក​ហើយ ទិញ​ស្លាក​លេខ​គេ​យក​មក​បំពាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យក្មេង​ម្នាក់​ជា​ម្ចាស់​រថយន្ត​ម៉ាក កូ​រ៉ូ​ឡា បាន​ប្រទះ​ឃើញ​ស្លាក​លេខ​រថយន្ត របស់​ខ្លួន​ដែល​មាន​លេខ ភ្នំពេញ ២H-០៦២១ ដែល​ត្រូវ​បាន​ចោរលួច​ដោះ​យក​បាត់​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យក្មេង​ម្នាក់​ជា​ម្ចាស់​រថយន្ត​ម៉ាក កូ​រ៉ូ​ឡា បាន​ប្រទះ​ឃើញ​ស្លាក​លេខ​រថយន្ត របស់​ខ្លួន​ដែល​មាន​លេខ ភ្នំពេញ ២H-០៦២១ ដែល​ត្រូវ​បាន​ចោរលួច​ដោះ​យក​បាត់​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ហើយ​ត្រូវ​បាន​ប្រទះ​ឃើញ​គេ​យក​ទៅ​ប្រើប្រាស់​បំពាក់​ជាប់​នឹង រថយន្ត​ម៉ាក កូ​រ៉ូ​ណា ចង្កូត​ស្តាំ​មួយ​គ្រឿង​ទៀត ដែល​គេ យក​មក​ដាក់​បញ្ឈរ​លក់​នៅ​របង​សួន​កុមារ ក្បែរ​វត្ត​ភ្នំ​។ ខណៈ​ដែល​រូប​គាត់​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ ជួប​ដោយ​ចៃដន្យ​នោះ និង​ប្តឹង​កម្លាំង មាន​សម្ថ​កិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ឃាត់​ទុក និង​ដើម្បី​រក​ម្ចាស់​មក ធ្វើការ​ដោះស្រាយ​គ្នា​ផង​ដែរ​។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ករ​ឱ្យ មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​របង​សួន​កុមារ (​ក្បែរ​វត្ត​ភ្នំ​) ផ្លូវ​លេខ​១០២ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​រស​វ័យក្មេង​ជា​ម្ចាស់​ស្លាក​លេខ​រថយន្ត ដែល​មាន​លលេ​ខ ភ្នំពេញ ២H-០៦២១ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក កូ​រ៉ូ​ឡា របស់​គាត់​ជិះ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ​លេខ ១០២​។ លុះ​មក​ដល់​ចំណុច​សួនច្បារ​កុមារ​ខាងត្បូង​វត្ត​ភ្នំ​ខាងលើ ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​ស្លាក​លេខ រថយន្ត​របស់​គាត់​ដែល​ត្រូវ​បាន​ចោរលួច​ដោះ​យក​បាត់​ពី​ផ្ទះ​របស់​គាត់​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ កាលពី​ឆ្នាំ ២០១៦ មក​ម្លេះ​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល ២​ឆ្នាំ​មក​ហើយ ដោយ​ត្រូវ​បាន​គេ​យក​មក ប្រើប្រាស់ បំពាក់​លើ​រថយន្ត ម៉ាក កូ​រ៉ូ​ណា ចង្កូត​ស្តាំ ពណ៌​ទឹកប្រាក់ ដាក់​បញ្ឈរ​លក់​ដោយ​ចៃដន្យ​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​ពេល​ដែល​បុរស​ជា​ម្ចាស់​បាន​ប្រទះ​ឃើញ​ស្លាក​រថយន្ត របស់​ខ្លួន ដែល​មាន​លេខ​ភ្នំពេញ ២H-០៦២១ ត្រូវ​បាន​គេ​យក​ទៅ​បំពាក់​លើ​រថយន្ត​មួយ​គ្រឿង​ទៀត​នោះ ទើប​គាត់រ​ត់ទៅ​ប្តឹង​ន​គេ​បាល​ប៉ុស្តិ៍​វត្ត​ភ្នំ​បានដឹង​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ឃាត់​រថយន្ត​ខាងលើ​ទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​មក​ធ្វើការ​ដោះស្រាយ​គ្នា​។ ក្នុង​ពេល​នោះ​ដែរ ក៏​មាន​បុរស​វ័យ​ជាង ៥០​ឆ្នាំ​ម្នាក់ ជា​ម្ចាស់​រថយន្ត​ម៉ាក កូ​រ៉ូ​ណា ចង្កូត​ស្តាំ ដែល​យក​ស្លាក​លេខ​គេ​មក​ពាក់​នេះ​ចេញ​មុខ​ចូលខ្លួន មក​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​បុរស​ជា​ម្ចាស់​រថយន្ត​ម៉ាក កូ​រ៉ូ​ឡា ដែល​ជា​ម្ចាស់​ស្លាក​លេខ​ដើម​ផង​ដែរ​។

ដោយ​រូប​គាត់​បាន​អះអាង​ថា <<​ស្លាក​លេខ​មួយ​នេះ​រូប​គាត់​បាន​ទិញ​ពី​គេ​ដែរ​>> និង​បាន​ធ្វើការ​ដោះស្រាយ​ជាមួយ ដោយ​យល់ព្រម​ដោះ​ស្លាក​លេខ​រថយន្ត​មួយ​នោះ​ចេញពី​រថយន្ត របស់​ខ្លួន និង​ផ្តល់​ជា​សំណង​មួយ​ចំនួន ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ ថ្វីបើ​ភាគី​ទាំង​ម្ចាស់​រថយន្ត​ទាំង​២​យល់ព្រម ដោះស្រាយ​បញ្ចប់រឿង​នៅ​នឹង​កន្លែង ដោយ ផ្តល់​ជា​សំណង​មួយ​ចំនួន​បញ្ចប់រឿង​នៅ​នឹង​កន្លែង​តែ​គ្នា​ឯង​មែន តែ​ដោយសា​តែ​កន្លែង​កើតហេតុ និង​ម្ចាស់​រថយន្ត ម៉ា​កកូ​រ៉ូ​ឡា បាន​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​មាន​ជ័យ​ក្រោយ​ពេល​បាត់​នោះ ទើប​សម្រេច​បញ្ជូន​ទាំង​រថយន្ត​ម៉ាក កូ​រ៉ូ​ណា និង​បុរស​ជា​ម្ចាស់​ទៅ​ដោះស្រាយ​គ្នា​បន្ត​ទៅ​ទៀត​៕


https://www.youtube.com/watch?v=-ntKL3bO-qM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ