ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​មិន​ទាន់​បញ្ចប់​ផង ឃាតក​ចង.ក​សម្លា.ប់​ខ្លួន​ក្នុង​បន្ទប់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនជាប់សង្ស័យ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន តាម​ដីកា​បញ្ជា​ឲ្យ​ចូល​របស់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម កាលពី​វេលា​ម៉ោង​១ រំលង​អា​ធ្រា​ត្រ​ត ថ្ងៃ​ទី​២៨ វិច្ឆិកា…

ខេត្តស្ទឹងត្រែង ៖ ជនជាប់សង្ស័យ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន តាម​ដីកា​បញ្ជា​ឲ្យ​ចូល​របស់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម កាលពី​វេលា​ម៉ោង​១ រំលង​អា​ធ្រា​ត្រ​ត ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​ចងក​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។ គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៥ និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៧ វិច្ឆិកា នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ឫស្សី បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ឃាតក​សម្លាប់​មនុស្ស​នៅ​រាជធានី​ភ្នំពេញ ដែល​គេចខ្លួន​ទៅ​ខេត្ត ស្ទឹង​ត្រែង​នោះ​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​នោះ សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ ៣២៦ ចុះ​ថ្ងៃ​ទី ១៦ វិច្ឆិកា ២០១៨ របស់​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លើ​ជនសង្ស័យ​ឈ្មោះ ជឹ​ង ប៊ុ​ន​នី​ន ហៅ ជឹ​ង នី​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ក្នុង​អំពើ​ឃាតកម្ម​។ ជនសង្ស័យ​ត្រូវ​បាន​សមត​ត្ថ​កិច្ច កំពុងធ្វើការ​សាកសួរ​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ហើយ​អាច​នឹង​ប្រគល់​ជូន​ទៅ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ ណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​។

គួរ​បញ្ជាក់​ថា ក្រោយ​ពេល​សាកសួរ​នៅ​ដំណាក់កាល សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង​ចប់​សព្វគ្រប់​ហើយ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ផ្ញើ​ទុក​នៅ ទីនោះ​មួយ​យប់ និង​មាន​គម្រោង​នា​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ត្រូវ​នាំ​ជនសង្ស័យ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំរឿង​នេះ ស្រាប់តែ​យប់​នោះ​ជនសង្ស័យ​ចងក​សម្លាប់​ខ្លួន​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ