ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​! រក​ឃើញ​ថា មនុស្ស​ទាំង​អស់លើផែនដីកើត​ពី​ម្តាយ​ឪពុក​ដើម​តែ​មួយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មនុស្ស​គ្រប់​រូប​នៅ​លើ​ផែនដី​នេះ សុទ្ធតែ​មាន​ដើម​កំណើត​ចេញពី​ប្តី​ប្រពន្ធ​មួយគូ ដែល​បាន​រស់នៅ​កាលពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន​ឆ្នាំ​មុន​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ ដែល​បាន​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត Mark…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មនុស្ស​គ្រប់​រូប​នៅ​លើ​ផែនដី​នេះ សុទ្ធតែ​មាន​ដើម​កំណើត​ចេញពី​ប្តី​ប្រពន្ធ​មួយគូ ដែល​បាន​រស់នៅ​កាលពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន​ឆ្នាំ​មុន​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ ដែល​បាន​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត Mark Stoeckle និង​លោក​វេជ្ជបណ្ឌិត David Thaler នៃ​សាកលវិទ្យាល័យ​របស់​ប្រទេស​ស្វី​ស University of Basel បាន​ទាញ​សេច​ក្តីសន្និដ្ឋាន​បែប​នេះ ក្រោយ​ពី​ធ្វើការ​វិភាគ​ទៅ​លើ គម្រូ​សែន​ជាង​២​លាន ពី​ភាវៈរស់​ជាង ១០​ម៉ឺន​ប្រភេទ ដែល​ក្នុង​នោះ​មាន​មនុស្ស​ផង​ដែរ​។

ពួក​គេ​ជឿ​ថា មិន​ត្រឹមតែ​មនុស្ស​នោះ​ទេ សូ​ម្បី​តែ​សត្វ​ខ្លះ​ក៏​កើត​ចេញពី​ប្តី​ប្រពន្ធ​មួយគូ​នោះ​ដែរ​។ ពួក​គេ​បាន​ប្រើប្រាស់​ទិន្នន័យ​ធំ​ស្តី​ពី​សែន និង ទ្រឹស្តីបទ​បម្រែបម្រួល​របស់​លោក Charles Darwin​។

បើ​ទោះបីជា​ការ​សិក្សា​នេះ​លើក​ឡើង​អ៊ីចឹង​ក៏​ដោយ មាន​សំណួរ​ជា​ច្រើន​វាយបក​ទៅ​លើ​វា​។ ភាគច្រើន​គឺ គេ​ឆ្ងល់​ថា ចុះ​ហេតុ​អ្វី​បានជា​មានការ​លើក​ឡើង​ថា​មាន​ភ្លើង​ឆេះ​កាល​។ គេ​ដឹង​ថា កាលពី​៦៥​លាន​ឆ្នាំ​មុន ភព​របស់​យើង​ធ្លាប់​ឆេះ​ម្តង​ហើយ ដែល​ធ្វើ​ឲ្យ​គ្រប់​សភាវៈ​រស់​ទាំងអស់​ស្លាប់ និង សត្វ​ពូជ​សត្វ​ដាយ​ណូ​ស័រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ