ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! ម្ចាស់​ថ្លៃ​អាណាចក្រ​ដែនដី​អើយ​… សុំ​ច្បាប់​ម្តង​ៗ​យឺត​ដូច​កៅស៊ូ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ឱសថស្ថាន​រង​(​ខ​)​ខេមរា ហួស​សុពលភាព​រយៈពេល​៦​ខែ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចុះ​ត្រួតពិនិត្យ ខណៈ​ពេល​នោះ​ម្ចាស់​ឱសថ បាន​បង្ហាញ​នៅ​វិ​ក័យ​ប​ត្រ បង់ប្រាក់​របស់​សាលាក្រុង ដែល​បាន​ទៅ​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​បន្ត…

ខេត្តសៀមរាប ៖ ឱសថស្ថាន​រង​(​ខ​)​ខេមរា ហួស​សុពលភាព​រយៈពេល​៦​ខែ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចុះ​ត្រួតពិនិត្យ ខណៈ​ពេល​នោះ​ម្ចាស់​ឱសថ បាន​បង្ហាញ​នៅ​វិ​ក័យ​ប​ត្រ បង់ប្រាក់​របស់​សាលាក្រុង ដែល​បាន​ទៅ​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​បន្ត កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​មិន​ទាន់​ឃើញ ។

ដល់​ពេល​សមត្ថកិច្ច​សួរ​ទៅ​ទើប​តំណាង​ម្ចាស់​ទីតាំង​បាន​ទូរស័ព្ទ​ទៅ​សាលាក្រុង ដែល​អ្នក​រត់ការ​ឱ្យ​ពួក​គាត់ បាន​ប្រហែល​ជិត​២​ម៉ោង ទើប​ឃើញ​ប័ណ្ណ​យក​មក​បង្ហាញ​ឱ្យ​សមត្ថកិច្ច​ឃើញ រួច​កម្លាំង​ក៏​ចូល​ទៅ​ក្នុង​ពិនិត្យ​មើល​ថ្នាំ​គ្រប់​ប្រភេទ ក្រែង​មាន​ក្លែងក្លាយ ប៉ុន្តែ​មិន​បានឃើញ​ដូច​ការ​សន្និដ្ឋាន​នោះ​ទេ ហើយ​ក៏​ធ្វើការ​ណែនាំ​ដល់​អ្នកលក់ ឱ​ថស​ស្ថាន​នោះ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ទិញ​ថ្នាំ​យក​មក​លក់​ឱ្យ​ប្រជា​ពលរដ្ឋ​ផង​ដែរ​។

ហេតុការណ៍​ចុះ​ត្រួតពិនិត្យ​ឱ​ថស​ស្ថាន​រង​(​ខ​)​ខេមរា ហួស​សុពលភាព​រយៈពេល​៦​ខែ នោះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ខាងក្រោយ​ផ្សា​រលើ​ធំ​ថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដែល​ចុះ​ត្រួតពិនិត្យ​ឱសថ​ស្ថាន​រង​(​ខ​)​ខេមរា ហួស​សុពលភាព​រយៈពេល​៦​ខែ​នោះ បាន​មាន​ប្រសាសន៍​ថា ឱសថស្ថាន​នេះ បាន​សុំ​អាជ្ញាប័ណ្ណ​បន្ត ទៅ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង​ច្រក​ចេញចូល​តែ​មួយ​នៅ​សាលាក្រុង តាំងពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ប៉ុន្តែ​មិនដឹង​យឺតយ៉ាវ ខាង​មន្ទីរ ឬ​ខាង​សាលាក្រុង​ទេ​។

ប្រភព​បាន​បន្ត​ថា រហូត​មក​ដល់​សមត្ថកិច្ច​យើង​ចុះ​ត្រួតពិនិត្យ​និង ឆែកឆេរ​ក​ប័ណ្ណ ដែល​ចែ​ញ​ដោយ​មន្ទីរ​សុខាភិបាល​នៅ​មិន​ទាន់​ឃើញ​ទៀត​។ ប្រភព​បាន​បញ្ជាក់​ថា តំណាង​ម្ចាស់​ទីតាំង​បាន​អះអាង​នៅ​មុខ​សមត្ថកិច្ច​យើង​ថា ពួក​គាត់​បាន​សុំ​បន្ត​អាជ្ញាប័ណ្ណ ជា​យូរ​ខែ​មក​ហើយ ប៉ុន្តែ​ខ​ល​ទៅ​សួរ​អ្នក​រត់ការ​ឱ្យ​ថា មិន​ទាន់​បាន​ទេ រង់ចាំ​ផ្នែក​ជំនាញ​(​ថ្ងៃនេះ ថ្ងៃ​នោះ​)​មិន​ចេះ​ចប់ រហូត​ដល់​សមត្ថកិច្ច​ចុះ​មក ទើប​ពួក​ខ្ញុំ ខ​ល ទៅ​សួរ​ម្តងទៀត ទើប​ឃើញ​ខាង​សាលាក្រុង​ចេញ​ប័ណ្ណ​មក​ឱ្យ ទើប​ពួក​ខ្ញុំ មានការ​រំភើប​បន្តិច បើ​មិន​ដូច្នោះ​​ទេ កន្លែង​លក់​ថ្នាំ​របស់ខ្ញុំ មុខជា​សមត្ថកិច្ច​បិត​ជាក់​ជា​មិន​ខាន​ឡើយ ហើយ​ប័ណ្ណ​ដែល​ចេញ​យក​មក​ឱ្យ​នោះ គឺ​ចេញ​តាំងពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​លោក ពៅ សា​រ៉ា​វុ​ធ អភិបាលរង​ក្រុង​សៀមរាប។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ