ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល៍…បើចឹងៗមិន​ហិនហោចអស់​ !

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមារង​នឹង​ការ​មន្ទិល​សង្ស័យ​ថា ​កំពុង​បាន​ទទួលផល​ពី​បទល្មើស​ព្រៃឈើ​ ដោយសារ​តែ​ការ​អនុញ្ញាត​ឲ្យ​មានការ​កាប់ ​និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​ដែន​គ្រប់គ្រង​របស់​ខ្លួន ​តាម​ម៉ូតូ​រាប់​សិប​គ្រឿងក្នុង​មួយ​ថ្ងៃ​ៗដូច​ស្រមោច​ពាំ​ស្ករ ។ បើ​តាម​សេចក្តីរាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន​ជុំវិញ​ការ​បែកធ្លាយ​នេះ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមារង​នឹង​ការ​មន្ទិល​សង្ស័យ​ថា ​កំពុង​បាន​ទទួលផល​ពី​បទល្មើស​ព្រៃឈើ​ ដោយសារ​តែ​ការ​អនុញ្ញាត​ឲ្យ​មានការ​កាប់ ​និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​ដែន​គ្រប់គ្រង​របស់​ខ្លួន ​តាម​ម៉ូតូ​រាប់​សិប​គ្រឿងក្នុង​មួយ​ថ្ងៃ​ៗដូច​ស្រមោច​ពាំ​ស្ករ ។

បើ​តាម​សេចក្តីរាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន​ជុំវិញ​ការ​បែកធ្លាយ​នេះ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ វិច្ឆិកា ហើយ​ទុកចិត្ត​បំផុត​នោះ​ឲ្យ​ដឹង​ថា«​ឈើ​ទាំងអស់​(​ដូច​ក្នុង​រូបភាព​)​ដឹក​ចេញពី​ម្រេច​ដូង រ៉ាង ដែល​ជា​តំបន់​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​ស្នាក់​ការ​ពូ​គង់​របស់​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ។ ប្រភព​ថា បាន​ជួប​ក្បួន​ម៉ូតូ​កែ​ច្នៃ​ទាំងនេះ​នៅ​ក្នុង​ចំការ​កៅស៊ូ​ក្រោយ​តំបន់​កា​បី​» ។

សេចក្តីរាយការណ៍​បន្ត​ថា​«​ឈើ​ទាំងអស់​ត្រូវ​គេ​កាត់​រំលំ​នៅ​ចំណុច ដែល​គេ​មាន​ផែនការ​ទន្ទ្រាន​យក​ដី ហើយ​មាន​ម៉ូតូ​ចូល​ទៅ​ដឹក​មិន​តិច​ជាង​៣០​គ្រឿង​ទេ​…​ដោយ​បាន​បង់ប្រាក់​ឲ្យ​មន្ត្រី​នៅ​ស្នាក់​ការ​ពូ​គង់ និង​ប៉េ​អឹ​ម​ដោយ​មិន​មាន​មន្ត្រី​ស្នាក់​ការ​ណាមួយ​ចុះ​ទៅ​ធ្វើការ​រឿង​នេះ​ឡើយ ។ប្រភព​ថា ក្រុម​មន្ត្រី​ទាំងនោះ​ក៏​បើកដៃ​ឲ្យ​ដាក់​ម៉ាស៊ីន​ចូល​អារ​ជា​ច្រើន​គ្រឿង នៅ​ចំណុច​ខាងលើ​និង​នៅ​ត្រពាំង​ញាប់ ត្រពាំង​ខ្លុង និង​ស្រែ​អំពុ​យ​សម្រាប់​កាត់ឈើ​» ។

ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ថា មន្ត្រី​យោធា​មាន​ឋានៈ​ជា​មេបញ្ជាការ​រង​កងអនុសេនាធំ​លេខ​៣ ចំណុះ​ឲ្យ​វរៈ​កា​ពារ​ព្រំដែន​គោក​លេខ​២០៤ ខេត្តក្រចេះ ឈ្មោះ​តូង ជា​អ្នក​ញុះញង់​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ចំណុច​ទឹកដី​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​» ។
សេចក្តីរាយការណ៍​ថា ឈ្មោះ​នេះ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្បួន​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ហុប​ជ្រុង ចេញពី​តំបន់​ស្រែ​ឈូក ឡើង​លើ​ផ្លូវជាតិ​លេខ​៧៦ ចំណុច​កែង​ក្រុមហ៊ុន ប៊ិ​ញ​ហ្វឿ​ក​(​កែង​១០៧) ឆ្ពោះទៅ​ច្រក​វ៉ា​លឺ ឬ​ច្រក​ត្រពាំង​ស្រែ​ស្រុក​ស្នួល ទម្លាក់​ឲ្យ​ឧកញ៉ា​ម្នាក់ ក្នុង​មួយ​យប់​ៗ​ជា​ច្រើន​គ្រឿង ។ មួយ​ផ្នែក​ទៀត​គឺ​ខាង​ស្រែ​ថ្មី និង​ស្រែ​អណ្តោ​ល ក៏​មាន​ក្បួន​រថយន្ត​ឈ្មោះ​នោះ លប​លួច​ដឹកឈើ​លក់​ឲ្យ​ឧកញ៉ា​មេ​ឈ្មួញ​ដុះ​ស្លែ​នេះ​ផង​ដែរ​សម្រាប់​ដឹក​ចេញ​ទៅ​ស្រុក​យួន ។

ប្រភព​ថា​ឈ្មោះ តូង នេះ​ជា​មុខសញ្ញា​មេ​ឈ្មួញ​គ្រាក់ ដែល​ឈរជើង​ក្នុង​តំបន់​ព្រំប្រទល់​ខេត្តក្រចេះ​និង​មណ្ឌលគិរី​យូរ​ឆ្នាំ​មក​ហើយ ។ ដោយសារ​តែ​សំណែន​ដុល្លា​ក្រាស់​ខ្មឹ​ក ឈ្មោះ​នេះ ត្រូវ​មេ​កើយ​ខាង​យោធភូមិ​ភាគ​២ តែងតាំង​ជា​មេបញ្ជាការ​រង​កងអនុសេនាធំ​លេខ​៣ ដែល​គៀក​កិត​និង​តំបន់​ស្រែ​ឈូក ងាយស្រួល​រូបគេ​បង្កើត​បទល្មើស​ព្រៃឈើ​បែប​នេះ ។លោក ជីប តារា ហៅ​តូង ដែល​រង​ការ​ចោទប្រកាន់​កន្លង​មក​ធ្លាប់​បាន​ប្រតិកម្ម​ជាមួយ​អ្នកកាសែត​ថា​«​លោក​ពុំ​បានដឹង​រឿង​អ្វី​នោះ​ទេ អ្នក​ដែល​ខ្សឹប​ប្រាប់​នោះ​ទំនងជា​អ្នក​រកស៊ី​ខ្លួនឯង ហើយ​ទម្លាក់​កំហុស​ដាក់​រូប​លោក​» ។

សូម​បញ្ជាក់​ថា ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា មាន​វិសាលភាព​ព្រៃឈើ​ជាង​៣០​ម៉ឺន​ហិ​កតា គ្រប ដណ្តប់​លើ​ស្រុក​កែវ​សីមា ស្រុក​អូរ​រាំង ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នឹង​មួយ​ផ្នែក​ជាប់​ជាមួយ​ស្រុក​ស្នួល ខេត្តក្រចេះ ។ បច្ចុប្បន្ន​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ព្រំ វ​ណ្ណា ជានា​យក​ដែន​ជម្រក​ក៏​ល្បី​ពី​ការ​ទទួលផល​ពេញបន្ទុក​ដែរ ទើប​បទល្មើស​កើត​មាន​ពេញបន្ទុក​ក្នុង​តំបន់​ដែល​គាត់​គ្រប់គ្រង​បែរជា​ត្រជាក់​ពង​ល្ហឹម​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ