ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​ស្វាយ​រៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែង​ជម្រុញ​ដល់​លោក​អភិបាលក្រុង​ស្វាយ​រៀង​ថ្មី​ដែល​ទើបតែ​ប្រកាស​ឲ្យ​ចូល​កាន់​ដំណែង​ត្រូវ​ចេះ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​ត្រូវ​អនុវត្ត​ការងារ​ដែល​បាន​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព ។ ក្នុង​នោះ​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ…

ខេត្តស្វាយរៀង ៖ លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែង​ជម្រុញ​ដល់​លោក​អភិបាលក្រុង​ស្វាយ​រៀង​ថ្មី​ដែល​ទើបតែ​ប្រកាស​ឲ្យ​ចូល​កាន់​ដំណែង​ត្រូវ​ចេះ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​ត្រូវ​អនុវត្ត​ការងារ​ដែល​បាន​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព ។

ក្នុង​នោះ​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ ជូន​ប្រជាពលរដ្ឋ លុប​បំបាត់​បង​តូច បងធំ​និង​គ្រឿងញៀន​ចោរលួច​ចោរ ឆក់​ឲ្យ​អស់ពី​មូលដ្ឋាន បន្ថែម​ជាង​នេះ​ទៅ​ទៀត​ត្រូវ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​ទទួល​បាន​ជោគជ័យ​។

លោក​ម៉ែ​ន វិបុល អភិបាលខេត្ត​បាន​ថ្លែង​បែប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រកាស​ឲ្យ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​អភិបាលក្រុង​ស្វាយ​រៀង​ដោយ​លោក ណុ​ប ចំរើន ជំនួស​លោក យូ ប៊ុ​ន្នី ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​។

ក្នុង​ពិធី​នោះ​ដែរ ក៏​មានការ​ប្រកាស​ចូល​កាន់​តំណែង​អភិបាលរង​ក្រុង​ស្វាយ​រៀង​ម្នាក់​និង​នាយក​រដ្ឋបាល​ក្រុង​ម្នាក់​ផង​ដែរ ហើយ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​អស់លោក លោកស្រី​ជា​ចៅសង្កាត់ មន្ដ្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ជា​ច្រើន​រូប​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ