ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​តា​ហ្សា និង​សង្សារ​អាហ្វ្រិក រកាំរកូស​ ព្រោះ​តែ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​មួយ​រយៈ​មុន លេចឮ​ថា ចំណង​ស្នេហ៍​រវាង​តារា​សម្ដែង​កញ្ញា ណា​តា​ហ្សា និង​កីឡាករ​បាល់ទាត់​ជនជាតិ​អាហ្វ្រិក​ខាងត្បូង លោក​ប៊​យ​សេន បាន​ប្រេះឆា​ទៅ​ហើយ ដោយសារ​តែ​គូស្នេហ៍​នាង​ជម្នះ​ឲ្យ​នាង​បោះបង់​សិល្បៈ និង​ចង់​ឲ្យ​នាង​ទៅ​រស់នៅ​ជាមួយ​ខ្លួន​នៅ​ប្រទេស​កំណើត…

រាជធានី​ភ្នំពេញ​៖ កាលពី​មួយ​រយៈ​មុន លេចឮ​ថា ចំណង​ស្នេហ៍​រវាង​តារា​សម្ដែង​កញ្ញា ណា​តា​ហ្សា និង​កីឡាករ​បាល់ទាត់​ជនជាតិ​អាហ្វ្រិក​ខាងត្បូង លោក​ប៊​យ​សេន បាន​ប្រេះឆា​ទៅ​ហើយ ដោយសារ​តែ​គូស្នេហ៍​នាង​ជម្នះ​ឲ្យ​នាង​បោះបង់​សិល្បៈ និង​ចង់​ឲ្យ​នាង​ទៅ​រស់នៅ​ជាមួយ​ខ្លួន​នៅ​ប្រទេស​កំណើត តែ​នាង​បដិសេធ​។ តើ​ពួក​គេ​បែកបាក់​គ្នា​មែនឬ ?

ម្នាក់​ៗ​សម្ដែង​ការ​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​ណា​តា​ហ្សា បណ្ដើរ​គូស្នេហ៍​យ៉ាង​ស្និទ្ធស្នាល​ក្នុង​ពិធី​សម្ពោធ​រឿង​«​ឃ្លា​តទៅ​សែន​ឆ្ងាយ​»​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៨ ។ អ្នក​ទាំង​ពីរ​មិន​ត្រឹមតែ​ផ្អែមល្ហែម​មិន​ខុស​គ្នា​កាលពី​មិន​ទាន់​មាន​ព័ត៌មាន​ប្រេះឆា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ពញ្ញាក់​អារម្មណ៍​អ្នក​សង្ស័យ​ថា​ចំណង​ស្នេហ៍​របស់​នាង និង​គូស្នេហ៍​មានរឿង​ល្អក់កករ ។ រូបភាព​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ទាំង​ពីរ​ត្រលប់​មក​ត្រូវ​គ្នា​វិញ​ហើយ បន្ទាប់​ពី​មួយ​រយៈ​ហាក់​មានគំនិត​មិន​ត្រូវ​គ្នា ហើយ​លោក​ប៊​យ​សេន មិន​ក៏​មិនសូវ​តាម​នាង​ស្អិត​ដូច​មុន ។

តារា​សម្ដែង​ណា​តា​ហ្សា និយាយ​ថា រវាង​នាង និង​សង្សារ សោះអង្គើយ​ដាក់​គ្នា​មួយ​រយៈ​ធំ​មក​ហើយ ជា​ពិសេស​នៅ​ពេល​ដែល​លោក​ទាមទារ​ឲ្យ​នាង​ដើរ​ឆ្ងាយ​ពី​សិល្បៈ​ដែល​នាង​ប្រកាស​ថា​មិន​អាច​ធ្វើ​តាម​បាន។ ចំណង​ស្នេហ៍​របស់​នាង និង​គូស្នេហ៍​ត្រលប់​មក​ល្អូកល្អិន ដោយ​នាង និង​លោក​បាន​បណ្ដើរគ្នា ហើយ​ហ៊ាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ក្នុង​ពិធី​បង្ហាញខ្លួន​នោះ​។

ទោះជា​យ៉ាងណាមិញ នាង​ថា​មិន​ទាន់​គិត​ពី​គម្រោង​រៀប​ការ​នៅឡើយ​ទេ ដោយសារ​តែ​ខ្លាច​ស្ថានភាព​ស្នេហា​លេងឫក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ឲ្យ​មានរឿង​ប្រេះឆា ឬ​ខ្វែងគំនិត​គ្នា​ជា​ថ្មី ។ ណា​តា​ហ្សា​និយាយ​ថា មក​ពី​លោក​ប៊​យ​សេន ស្រឡាញ់​ពេញចិត្ត​ចំពោះ​នាង​ខ្លាំង​ពេក​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​ភាពល្អ​ប្រសើរ​កន្លង​មក​មានរឿង​រកាំរកូស ព្រោះតែ​ការ​ប្រច័ណ្ឌ និង​ហួងហែង ។

ណា​តា​ហ្សា​រំពឹង​ថា​ស្ថានភាព​ដូច​ដើម​នៃ​ស្នេហា​របស់​នាង​នឹង​កាន់តែ​ធ្វើ​ឲ្យ​នាង និង​សង្សារ​យល់ចិត្ត​ថ្លើម​គ្នា ដោយសារ​តែ​ក្នុង​ពេល​នេះ​លោក​ហាក់​យល់​ពី​ការ​ចង់បាន​របស់​នាង​ច្រើន​ខុស​ពី​មុន ដោយ​ការ​ប្រច័ណ្ឌ​ហួងហែង និង​មិន​ចង់​ឲ្យ​ប្រឡូក​ក្នុង​សិល្បៈ​ក៏​មិន​មាន​ដូច​មុន ។

ណា​តា​ហ្សា​និយាយ​ថា​«​យើង​ទាំង​២​នឹង​បន្ត​សាង​ស្នេហ៍​មួយ​នេះ​ឲ្យ​បាន​រឹង​មាំ​ដើម្បី​កុំ​ឲ្យ​មាន​គេ​ចាំ​ចំអក ហើយ​សង្ឃឹមថា​យើង​ស្រឡាញ់​គ្នា​រៀង​រហូត ។ នាង​ខ្ញុំ​មិន​ចង់​ក្លាយជា​នារី​ប្តូរ​ស្នេហ៍​ច្រើន​នោះ​ទេ​គឺ​ចង់បាន​ស្នេហ៍​មួយ​ទល់​មួយ​ប៉ុណ្ណោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ