ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​អ្នកទោសបង្ក​ការ​ភ្ញាក់ផ្អើល​នៅ​បន្ទប់​ឃុំ​ខ្លួន​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្រោយ​ពី​អ្នកទោស​ម្ចាស់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​កន្លែង​ឃុំឃាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដោយ​ការ​ចង​.​ក​សម្លាប់​ខ្លួន​តាំងពី​ម៉ោង​ប្រមាណ​១​មក​ម្ល៉េះ ។​ ​ជនសង្ស័យ​ដែល​បាន​ចង​.​ក​សម្លាប់​ខ្លួន​ឈ្មោះ គឹ​ម ឈុ​ន​ទូច ភេទ​ប្រុស…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្រោយ​ពី​អ្នកទោស​ម្ចាស់​បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​កន្លែង​ឃុំឃាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដោយ​ការ​ចង​.​ក​សម្លាប់​ខ្លួន​តាំងពី​ម៉ោង​ប្រមាណ​១​មក​ម្ល៉េះ ។​

​ជនសង្ស័យ​ដែល​បាន​ចង​.​ក​សម្លាប់​ខ្លួន​ឈ្មោះ គឹ​ម ឈុ​ន​ទូច ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ម៉ាក​ក្លឿ សង្កាត់ ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ជនសង្ស័យ​រូប​នេះ មាន​ផ្ទុក​សារធាតុ​ញៀន និង​មាន​ផ្ទុកមេរោគ​អេស​ដ៍​ផង​ដែរ ។​

​ហើយ​នៅ​ខណៈ​ពេល​នេះ​ដែរ​សមត្ថកិច្ច និង​ក្រុម​កោសល្យ​វិ​ច្ច័​យ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​មើល​សព​របស់​ជន​រង​គ្រោះ​ផង ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​ដែល​បាន​ចង​.​ក​សម្លាប់​ខ្លួន​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។​

​ហើយ​នៅ​វេលា​ព្រឹក​មិ​ញ​នេះ​ជនសង្ស័យ​ត្រូវ​ព្រះរាជអាជ្ញា​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ត្រឡប់​មក​កាន់​ខណ្ឌ​វិញ​ដើម្បី​ត្រៀម​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ស្រាប់តែ​ចន្លោះ​ម៉ោង​១២​ថ្ងៃត្រង់​ទៅ​ដល់​ម៉ោង​១ ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​សម្រាក់​ជនសង្ស័យ​ក៏​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង ។​

​នៅ​វេលា​កើតហេតុ​ក្នុង​បន្ទប់​ឃុំឃាំង​គឺ​មាន​ជនសង្ស័យ​២​នាក់​ដោយ​មាន​ជនសង្ស័យ​ដែល​បាន​ចង​.​ក​សម្លាប់​ខ្លួន និង​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​បន្ទប់​ឃុំឃាំង​ជាមួយ​គ្នា តែ​ដោយសារ​ជនសង្ស័យ​ម្ចាស់​ទៀត​បាន​ដេក​លក់ ឆ្លៀតឱកាស​ជនសង្ស័យ​ដែល​ចង​.​ក​សម្លាប់​ខ្លួន​ក៏​យក​កន្ទប​ចង​.​ក​សម្លាប់​ខ្លួន​ទៅ​នឹង​ច​ង្រឹ​ង​ដែក​បន្ទប់​ឃុំឃាំង​ស្លាប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ