ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​នឹង​លូតលាស់​បាន​2,6%​នៅ​ឆ្នាំ​2019

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឧស្សាហកម្ម​កូរ៉េ (KIET) ដែល​ជា​ក្រុម​ជំនាញ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​មក​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​លូតលាស់​បាន​២,៦%​នៅ​ឆ្នាំ​២០១៩ ព្រោះតែ​ការ​អន់​ថយ​នៃ​ការ​នាំ​ចេញ និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ក្នុងស្រុក​ជាដើម ។…

ទីក្រុង​សេ​អ៊ូ​ល ៖ វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឧស្សាហកម្ម​កូរ៉េ (KIET) ដែល​ជា​ក្រុម​ជំនាញ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​មក​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​លូតលាស់​បាន​២,៦%​នៅ​ឆ្នាំ​២០១៩ ព្រោះតែ​ការ​អន់​ថយ​នៃ​ការ​នាំ​ចេញ និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ក្នុងស្រុក​ជាដើម ។

វិទ្យាស្ថាន​ខាងលើ​ក៏​បាន​បន្ទាប​ការ​ព្យាករ​លើ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​ពី​៣%​មក​ស្មើនឹង​២,៧%​ផង​ដែរ​កាលពី​ខែមិថុនា ។ វិទ្យាស្ថាន​នេះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​បន្ទាប់​ការ​ព្យាករ​នេះ ព្រោះតែ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក ការ​រឹត​បន្តឹង​ផ្នែក​រូបិយប័ណ្ណ​ក្នុង​ប្រទេស​ធំ​ៗ និង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ទីផ្សារ​សំខាន់​ៗ​ថ្មី​ៗ ។

KIET បាន​និយាយ​ក្នុង​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ឆ្នាំ​២០១៩​របស់​ខ្លួន​ថា ៖« សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​អាច​នឹង​លូតលាស់​ក្នុង​អត្រា​ទាប​ជាង​មុន​នៅ​ឆ្នាំ​២០១៩ ដោយ​ស្រប​ទៅ​នឹង​ការ​អន់​ថយ​នៃ​ការ​នាំ​ចេញ និង​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ រួម​ជាមួយនឹង​តម្រូវការ​ក្នុងស្រុក​ដែល​នៅ​មាន​កម្រិត​ជាដើម »​។

ក្រុម​ជំនាញ​នេះ​បាន​និយាយ​ថា សេដ្ឋកិច្ច​របស​កូរ៉េ​នឹង​ជួប​បរិស្ថាន​អាជីវកម្ម​មិនល្អ ខណៈ​ដែល​ជួបនឹង​កំណើន​គោលនយោបាយ​ការពារ​និយម ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​ចិន និង​កំណើន​ការ​ឡើង​ចុះ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​សេដ្ឋកិច្ច​សំខាន់​ៗ​ថ្មី​ៗ ។

ក្នុង​ប្រទេស​វិញ ការ​បង្កើន​អត្រា​ការ​ប្រាក់​ដោយ​ធនាគារជាតិ​កូរ៉េ ទីផ្សារ​ការងារ​ដែល​តូច​ចង្អៀត និង​ការ​អន់​ថយ​នៃ​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​គឺជា​ហានិភ័យ​ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់ ។

វិទ្យាស្ថាន​នេះ​ព្យាករណ៍​ទៀត​ថា ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​នាំ​ចេញ​បាន​ច្រើន​ជាង​ឆ្នាំ​នេះ ៣,៧% នៅ​ឆ្នាំ​២០១៩​មក​ស្មើ​៦៣៣​ប៊ី​លាន​ដុល្លារ ខណៈ​ដែល​ការ​នាំ​ចូល​អាច​នឹង​កើនឡើង ៤,៥% មក​ស្មើ​៥៥៩​ប៊ី​លាន​ដុល្លារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ