ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់យល់! នាង​ត្រូវ​គេរំលោ.ភ… ថត​ជាប់​សំឡេង​ជន​ល្មើស បែរ​ជានាងត្រូវ…ទៅវិញ

5 ឆ្នាំ មុន

តុលាការ​កំពូល​ឥណ្ឌូ​ណេ​ស៊ី​បាន​សម្រេច​ឲ្យ​នាង​បា​អីុ​ក នូ​រី​ល ម៉ាក​នុ​ន​(Baiq Nuril Maknun) អតីត​គ្រូបង្រៀន​នៅ​កោះ​ «Lombok» អាយុ​៣៧​ឆ្នាំ​ត្រូវ​ជាប់គុក​៦​ខែ និង​ពិន័យ​ប្រាក់ ៥០០​លាន​រូពី…

តុលាការ​កំពូល​ឥណ្ឌូ​ណេ​ស៊ី​បាន​សម្រេច​ឲ្យ​នាង​បា​អីុ​ក នូ​រី​ល ម៉ាក​នុ​ន​(Baiq Nuril Maknun) អតីត​គ្រូបង្រៀន​នៅ​កោះ​ «Lombok» អាយុ​៣៧​ឆ្នាំ​ត្រូវ​ជាប់គុក​៦​ខែ និង​ពិន័យ​ប្រាក់ ៥០០​លាន​រូពី ឬ​ប្រហែល​៣៤.០០០​ដុល្លារ ដោយសារ​លួច​ថត​សំឡេង ខណៈ​ពេល​ប្រធាន​ក្រុម​គ្រូបង្រៀន​ប្រព្រឹត្ត​បទ​ល្មើស​លើ​ផ្លូវភេទ​លើ​នាង ។

មូលហេតុ​ដែល​តុលាការ​សម្រេច​បែប​នេះ ព្រោះ​យល់​ឃើញ​ថា ​ការ​ថត និង​បង្ហាញ​ទិន្នន័យ​នៃ​អំពើ​អនាចារ​​ដោយ​ខុសច្បាប់ ហើយ​ការ​សម្រេច​នេះ គឺជា​ការ​ប្រែ​ក្រឡះ​ពី​ការ​សម្រេច​របស់​សាលា​ឧទ្ទ​រណ៍​ដែល​សម្រេច​ឲ្យ​អតីត​គ្រូបង្រៀន​រូប​នេះ​គ្មាន​កំហុស ។

ក្រោយ​ពី​បាន​កាត់ក្ដី​រួចរាល់ មាន​ក្រុម​អ្នក​សិទ្ធិ​មនុស្ស​រិះគន់ ខណៈ​ពេល​លោក ​Usman Hamid នាយក​ផ្នែក​លើកលែងទោស​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​បញ្ជាក់​ថា «​ស្ត្រី​ម្នាក់​ត្រូវ​ជាប់គុក គ្រាន់តែ​ថត​ពី​ព្រឹ​ត្តិ​ការណ៍​ដែល​នាង​ទទួល​ការ​គំរាមកំហែង ជា​រឿង​នឹក​ស្មាន​មិន​ដល់​មួយ អ្នក​ដែល​ប្រព្រឹត្ត​ជា​មនុស្ស​គ្មាន​កំហុស​» ។

ចំណែក​លោកស្រី ​​Maidina Rahmawati តំណាង​មក​ពី​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​នៅ​ក្រុង​ហ្សា​ការ​តា ឬ​អង្គភាព​កំណែទម្រង់​ផ្នែក​យុត្តិធម៌​បញ្ជាក់​ថា តុលាការ​សម្រេច​បែប​នេះ កាន់តែ​ធ្វើ​ឲ្យ​អ្នក​រង​គ្រោះ​ផ្សេង​ទៀត មិន​ហ៊ាន​ប្ដឹង​ប៉ូលិស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ