ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ពេញ​ចិត្ត… កូន​ស្រីវ័យ​ក្មេង​​អង្គុយ​ទាំង​ភាពកៀម​ក្រំ​ក្បែរ​ប្តី​មានប្រពន្ធ​​៩

5 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស​ផ្សាយ​ថា ការ​លក់​ព្រហ្មចារី​របស់​ក្មេង​ស្រី​អាយុ​១៧​ឆ្នាំ ក្នុង​ប្រទេស​ស៊ូ​ដង់​ខាងត្បូង ​តាម​រយៈ​វេ​ប​សាយ កំពុង​ទទួល​ការ​ពេញ​និយម និង​ក្រុម​គ្រួសារ​មួយ​បាន​តម្លៃ​ខ្ពស់​ជា​ថ្នូ​រនឹង​គោ​ចំនួន​៥០០​ក្បាល អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ស្ត្រី​នៅ​ក្នុង​ប្រទេស​ក្លាយជា​ទំនិញ​លើ​ផ្លូវភេទ…

«The Sun» របស់​អង់គ្លេស​ផ្សាយ​ថា ការ​លក់​ព្រហ្មចារី​របស់​ក្មេង​ស្រី​អាយុ​១៧​ឆ្នាំ ក្នុង​ប្រទេស​ស៊ូ​ដង់​ខាងត្បូង ​តាម​រយៈ​វេ​ប​សាយ កំពុង​ទទួល​ការ​ពេញ​និយម និង​ក្រុម​គ្រួសារ​មួយ​បាន​តម្លៃ​ខ្ពស់​ជា​ថ្នូ​រនឹង​គោ​ចំនួន​៥០០​ក្បាល អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ស្ត្រី​នៅ​ក្នុង​ប្រទេស​ក្លាយជា​ទំនិញ​លើ​ផ្លូវភេទ និង​ត្រូវ​បាន​អាណាព្យាបាល​សម្រេច​ពី​ជោគវាសនា​របស់​កូន ។

​របាយការណ៍​បញ្ជាក់​ថា មានការ​ដេញថ្លៃ​លក់​ព្រហ្មចារី​មួយ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​មាន​អ្នកចូលរួម​សរុប​៥​នាក់ ក្នុង​នោះ​មាន​លោក​ David Mayom អភិបាលរង​រដ្ឋ​ Eastern Lake ស៊ូ​ដង់​ខាងត្បូង បាន​ផ្ដល់​គោ​ចំនួន​២៥០​ក្បាល​ជា​បណ្ណាការ រួម​ទាំង​បាន​បញ្ជាក់​ប្រាប់​ស្ថានីយ​វិទ្យុ​Tamazuj របស់​ស៊ូ​ដង់​ថា បាន​ស្គាល់​ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​យ៉ាង​ច្បាស់ ព្រោះ​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ ។

ចំពោះ​អ្នក​ឈ្នះ​លោក​ Kok Alat ជា​អាជីវករ​បាន​ផ្ដល់​គោ​ចំនួន​៥០០​ក្បាល រថយន្ត​V8 ចំនួន​៣​គ្រឿង និង​ប្រាក់​ចំនួន​៧.៥០០​ផោន ប្រហែល​១​ម៉ឺ​ន​ដុល្លារ​ជា​បណ្ណាការ កាលពី​ថ្ងៃ​ទី​៣ សីហា​២០១៨ ធ្វើ​ឲ្យ​ឪពុក​​ក្មេង​ស្រី​ពេញចិត្ត​។

អាពាហ៍ពិពាហ៍​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា កន្លង​មក ដោយ​ក្មេង​ស្រី​ស្ថិត​ក្នុង​ឈុត​សំពត់​ពណ៌​ស​ទឹកមុខ​ប្រកបដោយ​ភាព​ក្រៀមក្រំ​អង្គុយ​នៅ​ក្បែរ​ប្ដី ដែល​មាន​ប្រពន្ធ​ចំនួន​៩​នាក់​រួច​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ