ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ទាំង​សម្បុក​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្រុង​បា​វិត (មានវីដេអូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​លួច និង​ឆក់​ចំនួន​១១​នាក់​ដែល​ធ្វើ​សកម្មភាព​លួច និង​ឆក់​យ៉ាង​សកម្ម​នៅ​ក្នុង​ខេត្តស្វាយរៀង​ត្រូវ​បាន​បង្ក្រាប និង​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ទាំង​១១​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​។ បើ​តាម​លោក​វរសេនីយ៍ឯក…

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​លួច និង​ឆក់​ចំនួន​១១​នាក់​ដែល​ធ្វើ​សកម្មភាព​លួច និង​ឆក់​យ៉ាង​សកម្ម​នៅ​ក្នុង​ខេត្តស្វាយរៀង​ត្រូវ​បាន​បង្ក្រាប និង​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ទាំង​១១​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​។

បើ​តាម​លោក​វរសេនីយ៍ឯក ស្រី វុ​ន្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានដឹង​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ​ឡុ​ង ហ្គី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៨ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​០១៨ មាន​ជន​ក្រុម​សង្ស័យ ឈ្មោះ​ហេង ឈ្មោះ​ត្រា ឈ្មោះ​ច​ន្តា និង​បក្ខពួក​មួយ​ចំនួន​ទៀត​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ខ្លួន​នៅ​ក្រុង​បា​វិត​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន និង​ពាក្យបណ្តឹង​ភ្លាម​ខាង​ល​លើ លោក​ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កម្លាំង​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ន្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក​គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ចុះ​ស្រាវជ្រាវ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​លួច និង​ឆក់​ជា​បន្តបន្ទាប់ រួម​នឹង​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៨ ឃាត់ខ្លួន​បាន​ចំនួន​១១​នាក់​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ