ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មិ​ញ សុធី​វណ្ណ បង្កើត​ផេ​ក​បង្ហាញ​ស្នាដៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​ជើង​ចាស់​លោក​មិ​ញ សុធី​វណ្ណ ម្ចាស់​បទ​«​លក់​ស្រែ​ចូល បារ​» បាន​ប្រកាស​ដំណើរការ​ផេ​ក​ផ្លូវការ​ផ្ទាល់ខ្លួន​មួយ ដោយ​ក្នុង​ផេ​ក​នោះ​លោក​ប្រើ​សម្រាប់​បង្ហោះ​បទ​ចម្រៀង និង​ស្នាដៃ ចាស់​ៗ​កន្លង​មក ។ វា​មិន​ខុស​ពី​ឃ្លាំង​ឯកសារ…

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​ជើង​ចាស់​លោក​មិ​ញ សុធី​វណ្ណ ម្ចាស់​បទ​«​លក់​ស្រែ​ចូល បារ​» បាន​ប្រកាស​ដំណើរការ​ផេ​ក​ផ្លូវការ​ផ្ទាល់ខ្លួន​មួយ ដោយ​ក្នុង​ផេ​ក​នោះ​លោក​ប្រើ​សម្រាប់​បង្ហោះ​បទ​ចម្រៀង និង​ស្នាដៃ ចាស់​ៗ​កន្លង​មក ។ វា​មិន​ខុស​ពី​ឃ្លាំង​ឯកសារ និង​ទុក​សម្រាប់​បង្ហោះ​ស្នាដៃ​ថ្មី​របស់​លោក​ដើម្បី​កុំ​ឲ្យ​មហា​ជន​ពិបាក​ស្វែងរក ។

នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​មិ​ញ សុធី​វណ្ណ​លើក​ឡើង​ថា លោក​ចង់​ចូលរួម​ចំណែក​ដើម្បី​លើក​ស្ទួយ​ស្នាដៃ​ចម្រៀង​របស់​ខ្មែរ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រិះរក និង​ផលិត​ឡើង​យ៉ាង​ល្អ តាម​រយៈ Page Facebook ផ្លូវការ​របស់​លោក​ដែល​បាន​បង្កើត​ឡើង ហើយ​ក្នុង​នោះ​បទ​ចម្រៀង​ដ៏​ល្បី តាំងពី​ជំនាន់​ឆ្នាំ​៩០​ជាង គឺ​បទ «​លក់​ស្រែ​ចូល​បារ​» ក៏​ត្រូវ​បាន​បញ្ចូល​បទ​ភ្លេង​ថ្មី មាន​លក្ខណៈ​ទំនើប និង​ទាន់សម័យ ដើម្បី​ឲ្យ​ទស្សនិក​ជន​​ស្ដាប់​កម្សាន្ត​អារម្មណ៍ និង​មាន​លក្ខណៈ​ប្លែក​ពី​មុន​ផង​ដែរ ។

មហាជន​ពិតជា​ធ្លាប់​បាន​ស្តាប់​រួច​មក​ហើយ​នូវ​បទ​ចម្រៀង​ដែល​ល្បី​កាលពី​ជំនាន់​ឆ្នាំ​៩០​ជាង គឺ​បទ​«​លក់​ស្រែ​ចូល​បារ​» ក្រោម​សំនៀង​របស់​លោក​មិ​ញ សុធី​វណ្ណ ដែល​ស្តាប់​ទៅ​សប្បាយ​ទាក់ចិត្ត គ្រប់​មហាជន​ក្នុង និង​ក្រៅ​ស្រុក ។ ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​បទ​នេះ លោក​មិ​ញ សុធី​វណ្ណ បាន​កែសម្រួល​បទ​ចម្រៀង​របស់​លោក​ឲ្យ​មាន​លក្ខណៈ​ទំនើប​ទាន់សម័យ សម​តាម​ជំនាន់​យុវវ័យ​សម័យ​ថ្មី​។ ក្រោយ​បាន​ស្តាប់​ឃើញ​ថា​ប្លែក ហើយ​ជា​រសជាតិ​ថ្មី​មួយទៀត សមជា​រៀមច្បង​សិល្បៈ ប្រកបដោយ​ជំនាញ​ពិត ។

លោក​មិ​ញ សុធី​វណ្ណ ត្រូវ​មហាជន​ទូ​ទាំង​ប្រទេស​ទទួលស្គាល់​ថា ជា​តារាចម្រៀង​មានបទពិសោធន៍​មួយ​ដួង អាច​និពន្ធ​បទ​ភ្លេង​បាន​ដោយ​ខ្លួនឯង និង​មាន​ទឹកដម​សំឡេង​ពីរោះ​រណ្តំ​មានការ​ចូល​ចិត្ត​ពី​ទស្ស​និកជន ។ ក្រោយ​ពេល​ឆក់​បាន​ភាព​ល្បីឈ្មោះ លោក​ធ្លាប់​ក្លាយជា​គណៈ​ក​ម្មា​ការ​ប្រឡង​ចម្រៀង វាយតម្លៃ​សមត្ថភាព​សំឡេង រលក​ក្រោយ​បានជា​ច្រើន​នាក់​ដែល​ជា​ថ្នាល​ថ្មី​នៃ​សិល្បៈ​បន្តវេន ។ ពេល​នេះ​លោក​ត្រៀម​ចេញ​ផេ​ក​ជា​ផ្លូវការ​មួយ មានឈ្មោះ​ថា «Suthyvann Studio Recording» ដែល​ផលិត​ចម្រៀង​​ខ្លួនឯង​ផង និង​ទទួល​បំពេញការងារ​ទាក់ទង​នឹង​បទ​ចម្រៀង​ជូន​អ្នក​ត្រូវការ​ផលិត​ចម្រៀង​ផង​ដែរ។

យ៉ាងណាមិញ​លោក​បាន​ខិតខំ​ការពារ​ស្នាដៃ​ដែល​កសាង​បាន​កន្លង​ទៅ ពិសេស​បទ​ចម្រៀង​ដែល​បន្សល់​ទុក ជា​មរតក​ឲ្យ​រលក​ក្រោយ​បាន​ឈ្វេងយល់ ។ តាម​ការ​ឲ្យ​ដឹង​បទ «​លក់​ស្រែ​ចូល​បារ​» គោលបំណង​ដែល​លោក​បង្កើត Page នេះ​ឡើង​គឺ​ទី​១ ចង់​បង្ហាញ​នូវ​ការ​សាង​ស្នាដៃ​លោក​បាន​ប្រឡូក​វិស័យ​តន្ត្រី និង​ចម្រៀង​តាំងពី​ទសវត្សរ៍​៨០ ដែល​ទទួល​បានការ​គាំទ្រ​កន្លង​មក រហូត​ដល់​បច្ចុប្បន្ន​នេះ ទី​ដល់​មហាជន​ទូទៅ​ក៏​ដូច​ជា ប្អូន​ៗ យុវវ័យ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់ ។

ទី​២​ស្រប​ពេល​នឹង​កា​រវិ​វ​ឌ្ឍ​តន្ត្រី​បច្ចុប្បន្ន កំពុង​រីក​ចម្រើន​ការ​តែ​និពន្ធ​បទ​ថ្មី Original Song ផង​នោះ លោក​ក៏​ដូច​ជា​រួម​ច​ណែ​ក ធ្វើ​ឲ​ផុសផុល​ឡើង​ថែម​ទៀត ។

ទី​៣​លោក​ក៏​មាន​វ័យ​ចំណាស់​ហើយ​ដែរ គឺ​ចង់​បន្សល់​នូវ​ស្នារ​ដៃ​ឲ្យ​បាន​ច្រើន​ថែម​ទៀត សម្រាប់​ប​ម្រ​ល​អារម្មណ៍​​មហាជន​ទូទៅ នៅ​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​លោក ។ Page មួយ​នេះ​នឹង​មាន​ចេញ​ចម្រៀង ថ្មី​ៗ​ស្នាដៃ​កូន​ខ្មែរ ក្នុង​ន័យ​លើកកម្ពស់​សិល្បៈ​ចម្រៀង​ខ្មែរ ។ លើស​ពី​នេះ​លោក​មាន​គម្រោង យក​តារាចម្រៀង​ថ្មី​ចាស់​ជា​ច្រើន​ដួង ចូល​ជា​សមាជិក​ដើម្បី​ច្រៀង​តាម​ផែនការ​ចែក​ជូន​អ្នកគាំទ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ