ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​បន្ដ​ធ្លាក់​ចុះ ខណៈ​មាន​កង្វល់​ពី​ការ​ផ្គត់ផ្គង់​លើស

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​អស់​៦​ស​ប្តា​ហ៍​កន្លង​មកនេះ ។ តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន West Texas Intermediate (WTI)…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​អស់​៦​ស​ប្តា​ហ៍​កន្លង​មកនេះ ។ តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន West Texas Intermediate (WTI) និង​តម្លៃ​ប្រេង​របស់ Brent បាន​ធ្លាក់​ចុះ​អស់​១០,៧% និង​១១,៩%​ទៅ​ហើយ​កាលពី​ស​ប្តា​ហ៍​មុន ។ នៅ​ស​ប្តា​ហ៍​មុន​មួយទៀត តម្លៃ​ប្រេង​របស់ WTI និង Brent បាន​ធ្លាក់​ចុះ​អស់​៦,២% និង​៤,៩% ស្មើ​៥៦,៤៦​ដុល្លារ​ក្នុង​១​ធុង និង ៦៦,៧៦​ដុល្លារ​ក្នុង​១​ធុង រៀង​គ្នា ។

កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ តម្លៃ​ប្រេង​បាន​កើនឡើង​បន្តិច ខណៈ​ដែល​ចំនួន​ប្រេង​ស្តុក​ទុក​បាន​ធ្លាក់​ចុះ និង​សហភាព​អឺរ៉ុប​គាំទ្រ​ការ​សម្រេចចិត្ត​របស់​ប្រទេស​បារាំង​ក្នុង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​អុី​រ៉​ង់ ។

ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ តម្លៃ​ប្រេង​បែរជា​ធា្ល​ក់​ចុះ​វិញ ព្រោះ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បញ្ជាក់​ថា អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់ និង​ផ្តល់​សញ្ញា​ថា នឹង​មិន​ផ្តន្ទាទោស​ព្រះរាជបុត្រ​របស់​ប្រទេស​នេះ​ទាក់ទិន​នឹង​ឃាតកម្ម​អ្នក​សារព័ត៌មាន Jama Khashoggi ឡើយ ។

យោង​តាម​រដ្ឋបាល​ព័ត៌មាន​ថាមពល​អា​មេ​រិ​ក​ដែល​បាន​និយាយ​ក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​មុន បាន​ឲ្យ​ដឹង​ថា ចំនួន​ប្រេង​ស្តុក​ទុក​សម្រាប់​លក់​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​៤,៩​លាន​ធុង​ផង​ដែរ ។

រដ្ឋបាល​ខាងលើ​បាន​ព្យាករណ៍​ដែរ​ថា ផលិតកម្ម​ប្រេង​ក្នុង​សហរដ្ឋអាមេរិក​កាលពី​ពី​រស​ប្តា​ហ៍​មុន​ស្មើ​១១,៧​លាន​ធុង​ក្នុង​១​ថ្ងៃ និង​បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​ប្រេងឥន្ធនៈ​ជា​មធ្យម​ក្នុង​ប្រទេស​នេះ​នា​ពេល​បុណ្យ Thanksgiving បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​ពេល​៣​ឆ្នាំ​មកនេះ ។

របាយការណ៍​ខាងលើ​ក៏​បាន​ឲ្យ​ដឹង​ថា ស្ថានការណ៍​បច្ចុប្បន្ន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ទៅ​ទៀត​ព្រោះ​ចំនួន​ប្រេង​ស្តុក​ទុក​របស់​អា​មេ​រិ​កបាន​កើនឡើង​សា​ជា​ថ្មី​ដល់​ស​ប្តា​ហ៍​ទី​៩​ជាប់​ៗ​គ្នា​មក​ហើយ ។

ទីផ្សារ​បន្ត​តាមដាន​តម្លៃ​ប្រេង​អា​មេ​រិ​ក​ព្រោះតែ​មាន​កង្វល់​ថា​ការ​ផ្គត់ផ្គង់​លើសលប់​នឹង​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​ប្រេង​ធ្លាក់​ចុះ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ OPEC នឹង​ពិភាក្សា​ពី​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​៦​ខែធ្នូ​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ