ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​សុខ​សប្បាយ​មាន​លាភ​មានទ្រព្យ​អាស្រ័យ​លើ​ការ​រៀបចំ​ព្រះ​ភូមិ​ត្រឹមត្រូវ

5 ឆ្នាំ មុន

តាម​លោកគ្រូ​ហុងស៊ុយ​បាន​ណែនាំ​ថា ការ​តាំង​តម្កល់​ព្រះ​ភូមិ​ឬ​រាន​ទេវតា​ជា​ជំនឿ​មួយ​មាន​តាំងពី​បុ​រម​បុរាណ​មក​ម្ល៉េះ ។ ព្រះ​ភូមិ​នេះ​គេ​និយម​ដំឡើង​ទុក​នៅ​ជ្រុង​ណាមួយ​នៃ​បរិវេណ​ទីធ្លា​ខាង​មុខ​ផ្ទះ ដើម្បី​ជាទី​សណ្ឋិត​នៃ​វត្ថុ​ស័ក្តិសិទ្ធិ ឬ​បារមី​ណាមួយ​ដែល​គេ​ជឿ​ថា ជា​អ្នក​ឃ្លាំចាំ​ថែរក្សា​គ្រួសារ និង​នាំ​លាភ នាំ​ទ្រព្យ​ចូល​ផ្ទះ ។…

តាម​លោកគ្រូ​ហុងស៊ុយ​បាន​ណែនាំ​ថា ការ​តាំង​តម្កល់​ព្រះ​ភូមិ​ឬ​រាន​ទេវតា​ជា​ជំនឿ​មួយ​មាន​តាំងពី​បុ​រម​បុរាណ​មក​ម្ល៉េះ ។ ព្រះ​ភូមិ​នេះ​គេ​និយម​ដំឡើង​ទុក​នៅ​ជ្រុង​ណាមួយ​នៃ​បរិវេណ​ទីធ្លា​ខាង​មុខ​ផ្ទះ ដើម្បី​ជាទី​សណ្ឋិត​នៃ​វត្ថុ​ស័ក្តិសិទ្ធិ ឬ​បារមី​ណាមួយ​ដែល​គេ​ជឿ​ថា ជា​អ្នក​ឃ្លាំចាំ​ថែរក្សា​គ្រួសារ និង​នាំ​លាភ នាំ​ទ្រព្យ​ចូល​ផ្ទះ ។ ប៉ុន្តែ​ការ​តាំង​ព្រះ​ភូមិ​ទុក​នៅ​ទីណា​មួយ​នោះ​មាន​ចំណុច គួរ​ប្រុង​ប្រយ័ត្ន​ដូច​តទៅ​៖

១-​រាន​ទេវតា​មិន​ត្រូវ​ដំឡើង​ចំ​ថ្ងៃ​មិនល្អ​នៃ​រាសី​ម្ចាស់ផ្ទះ​នោះ​ទេ តាម​ធម្មតា​ឆ្នាំ​នីមួយ​ៗ​តែង​មាន​ថ្ងៃ​ហុងស៊ុយ​របស់​ខ្លួន ឧទាហរណ៍ៈ ឆ្នាំជូត ហុងស៊ុយ​ចំ​ថ្ងៃ​ពុធ ដូច្នេះ​ការ​ធ្វើ​ពិធី​ផ្សេង​ៗ​ដែល​ទាក់ទង​ទៅ​នឹង​រាសី ត្រូវ​ជ្រើសរើស​យក​ថ្ងៃនេះ​ជា​រឿង​ប្រសើរ​បំផុត ព្រោះ​តាម​ជំនឿ​គេ​ឱ្យ​ជ្រើស​យក​ថ្ងៃ​លាភ ថ្ងៃជ័យ ថ្ងៃ​នៃ​សេចក្តីសុខ​ក្នុង​រាសី​របស់​ម្ចាស់ផ្ទះ​ទើប​ក្រោយ​ពេល​ដំឡើង​រាន​ទេវតា​រួច​រកស៊ី​មានបាន​សម​ទៅ​តាម​បំណងប្រាថ្នា ។

២-​នៅ​មុខ​រាន​ទេវតា​ហាម​បែរមក​ចំ​ទល់មុខ​គ្នា​នឹង​តួ​ផ្ទះ ព្រោះ​នឹង​នាំ​មក​នូវ​វិបត្តិ​ឱ្យ​ខ្មោច​នាំ​ចង្រៃ​ចូល​ផ្ទះសម្បែង​រស់នៅ​ចេះ​តែ​មានរឿង​រកាំរកូស ឬ​រកស៊ី​មិន​ឡើង ។

៣-​ហាម​មិន​ឱ្យ ស្រមោល​រាន​ទេវតា​សង្កត់​លើ​ផ្ទះ ឬ​ស្រមោល​ផ្ទះ​សង្កត់​លើរាន​ទេវតា បើ​តាម​ជំនឿ​ថា នឹង​ធ្វើ​ឱ្យ​ក្នុងផ្ទះ​ទាំងមូល​នេះ​មាន​វិញ្ញាណ​ពួក​អមនុស្ស​ជ្រៀតចូល ជា​ហេតុ​នាំ​ឱ្យ​ជីវិត​ជួប​តែ​បញ្ហា​ទុក្ខ​ព្រួយ​ស្ទើរ​មិន​លស់​ថ្ងៃ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ដំឡើង​ព្រះ​ភូមិ​គួរ​ម្ចាស់ផ្ទះរ​កតា​អាចារ្យ ដើម្បី​ប្រារឰ​ពិធី​អញ្ជើញ​បារមី អញ្ជើញ​វិញ្ញាណ​មក​សណ្ឋិត​គ្រប់គ្រង​នៅ​ទីនោះ​។ គួរ​រៀបចំ​លើក​ឱ្យ​មាន​កម្ពស់​ខ្ពស់​ជាង​ក្បាល​បន្តិច​ទើប​ល្អ ដែល​ការ​ធ្វើ​ពិធី​អញ្ជើញ​វិញ្ញាណ​ឱ្យមក​សណ្ឋិត​នៅ​ក្នុង​រាន​ទេវតា នេះ​ចាត់​ទុក​ថា ជា​ការ​ហៅ​បារមី​ដែល​ត្រឹមត្រូវ អញ្ជើញ​វិញ្ញាណ​ដែល​ល្អ​ឱ្យមក​ជួយ​ថែរក្សា​ម្ចាស់ផ្ទះ​ឱ្យ​បាន​សុខ​សប្បាយ រក​ទទួលទាន​មានបាន នាំ​លាភ នាំ​ទ្រព្យ​ចូល​ផ្ទះសម្បែង​ហូរហៀរ ។