ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​គ្មាន​ឡើយ​…​លួច​មាន​ស្រី​៣​ឆ្នាំ បែក​ខ្ចាយ​ផ្អើល​ព្រឹក​មិ​ញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​បង្កើត​ស្នេហា​ត្រីកោណ​​ ធ្វើឱ្យ​រឿង​រ៉ាវ​​​ផ្ទុះ​ឡើង​ដូច​​​ភ្នំ​ភ្លើង​ពេល​​ដែល​ស្ត្រី​ប្រពន្ធ​ដើម​បាន​ដឹង ក៏​មកជេរបញ្ចោរដល់​មុខផ្ទះរបស់ស្ត្រីប្រពន្ធចុង ខណៈ​ដែល​​​មាន​ប្រពន្ធ​និង​កូន​២​នាក់​ទៅ​ហើយនោះ​ ​ស្រាប់តែ​​លោកប្តី​​​មក​លួចលាក់​​​បង្កាត់ភ្លើង​ស្នេហ៍​ថ្មី​នេះ ​អស់​រយៈពេល​៣​ឆ្នាំ​​​​​​ហើយ ទើប​តែ​តាម​​ទាន់​​ ។​…

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​បង្កើត​ស្នេហា​ត្រីកោណ​​ ធ្វើឱ្យ​រឿង​រ៉ាវ​​​ផ្ទុះ​ឡើង​ដូច​​​ភ្នំ​ភ្លើង​ពេល​​ដែល​ស្ត្រី​ប្រពន្ធ​ដើម​បាន​ដឹង ក៏​មកជេរបញ្ចោរដល់​មុខផ្ទះរបស់ស្ត្រីប្រពន្ធចុង ខណៈ​ដែល​​​មាន​ប្រពន្ធ​និង​កូន​២​នាក់​ទៅ​ហើយនោះ​ ​ស្រាប់តែ​​លោកប្តី​​​មក​លួចលាក់​​​បង្កាត់ភ្លើង​ស្នេហ៍​ថ្មី​នេះ ​អស់​រយៈពេល​៣​ឆ្នាំ​​​​​​ហើយ ទើប​តែ​តាម​​ទាន់​​ ។​ ​

ទីបំផុត​ រឿងរ៉ាវ​ស្នេហា​លួចលាក់​មួយ​នេះ ​ត្រូវ​បាន​បែកធ្លាយ​ ហើយ​ខណៈ​ពេល​ដែល​បុរស​ជាប្តី​នោះ​ កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែងខាងលើជា​​​របស់​​ប្រពន្ធចុង ​ក៏ត្រូវប្រពន្ធដើម​​​​នាំ​បងប្អូន​​​ទៅ​កាន់​​​​ផ្ទះ​នោះ​ ។ ​បន្ទាប់​មក ក៏​​មាន​ជម្លោះ​ជេរ​បញ្ចោរ​គ្នា​ទៅ​វិញ​ទៅ​មក​ បង្ក​​​​ការ​ភ្ញាក់ផ្អើល​ និង​ស្ទើរតែ​ក្លាយទៅជា​អំពើ​ហិ​ង្សា​ទៅហើយ ​។

ហេតុការណ៍​នេះ ​កើតឡើង​កាលពីវេលា​ម៉ោង០​៩ ​និង​២០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​ជួល​​មួយ​​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​ស្ត្រី​ដែល​ជា​ប្រពន្ធ​ដើម​​ មិន​បាន​ប្រាប់​ពី​អត្ត​សញ្ញា​​ខ្លួន​និង​ប្ដី​ឡើយ តែ​​បុរស​ជា​ប្ដី​បាន​ដឹង​​ថា គាត់​មាន​រ​​បរ​ជា​អ្នកម៉ៅការ​ដឹក​កម្ម​ករ​​ដាក់​តាម​រោងចក្រ ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង​​ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះនោះ​​ដែរ​ ។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​​ថា មុន​​​ពេល​កើតហេតុ​ គាត់​បានឃើញ​ស្ត្រី​ម្នាក់​ ដែល​​
ជា​ប្រពន្ធដើម​រួម​ជាមួយ​សាច់ញាតិ​​ ជិះ​ម៉ូតូ​ទៅ​ឈប់​​នៅ​មុខ​ផ្ទះ​ (ផ្ទះ​​កើតហេតុ)​ ប៉ុន្តែ​គាត់​ក៏​មិន​បាន​ចាប់​អារម្មណ៍​​ថា ​មានរឿង​អ្វី​កើតឡើងដែរ ​។ ​លុះ​មួយសន្ទុះ​ ​ទើប​​ឮសំឡេង​​ជជែក​​យ៉ាង​​តឹង​ស​សៃ.​ក និង​ជេរ​បញ្ចោរ​​ដាក់​គ្នា​រវាងភាគីទាំង២ ​​ហើយឃើញ​​​ស្ត្រី​នោះ​ បាន​ចោទប្រកាន់​មកភាគី​ម្ខាង​ទៀត​​ថា​ «បាន​ដណ្ដើម​ប្ដី​ខ្លួន» ​ទើប​​គាត់​ដឹង​ថា  គឺ​ជា​រឿង​ស្នេហា​​ត្រី​​កោណ​​ ។

គាត់​បន្តថា ស្ត្រី​ដែល​នាំ​សាច់ញាតិ​លើកគ្នា​​ទៅ​កាន់​មុខ​ផ្ទះ​ខាងលើ​ គឺជា​ប្រពន្ធដើម រីឯ​អ្នក​ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​នោះ​ គឺជា​ប្រពន្ធចុង​ ហើយ​និង​​ប្ដី​ ។​ ខណៈនោះ​​ ដោយគាត់​​ខ្លាច​​មាន​​​ហិ​ង្សា​​កើត​ឡើង​ ក៏​បាន​​​ទូរ​ស័ព្ទ​ទៅ​ប្ដឹង​​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​​ចុះមក​ជួយ​​អន្តរាគមន៍ ​។

ក្រោយ​ទទួលព័ត៌មាននេះ ​កម្លាំង​​នគរបាល​ប៉ុស្តិ៍​កា​កាប​១​ បាន​​ចុះ​ទៅ​​សម្របសម្រួល​​រវាង​ភាគី​ទាំង​សង​ខាង​នៅកន្លែងកើតហេតុ ​បន្ទាប់​មក​បាន​នាំ​នាង​ប្រពន្ធដើម ​និង​បុរស​ជា​ប្ដី​ទៅ​កាន់​ប៉ុស្តិ៍​ ​ដើម្បីដោះស្រាយ​គ្នា​
បន្ត ។

 

អត្ថបទសរសេរ ដោយ