ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សង្ស័យ​ឃាត់​ឆែកឆេរ​ក្នុង​ខ្លួន​រក​ឃើញ…​ខ្ចប់​ជាមួយ​ក្រដាសប្រាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ព្រមទាំង​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់ ក្នុង​នោះ​មាន​១​កញ្ចប់​ធំ និង​៦​កញ្ចប់​តូច ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​និង​ដកហូត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ វេ​លា​​ម៉ោង​៨​យប់​ថ្ងៃ​ទី​៧ ​ខែវិច្ឆិកា​…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ព្រមទាំង​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់ ក្នុង​នោះ​មាន​១​កញ្ចប់​ធំ និង​៦​កញ្ចប់​តូច ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​និង​ដកហូត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​
វេ​លា​​ម៉ោង​៨​យប់​ថ្ងៃ​ទី​៧ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​អង្គ ចំណុច​តារាង​បាល់ ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ចេញ​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​មាន​ស្មុគស្មាញ ហើយ​បន្ទាប់​មក​ឃើញ​ជនសង្ស័យ ២​នាក់​កំពុង​តែ​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ពេល​នោះ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ចាប់​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ ដោយ​ឆែកឆេរ​ក​ឃើញ​ក្នុង​ខ្លួន​ចំនួន​៧​កញ្ចប់​ខ្ចប់​ជាមួយ​ក្រដាស់ប្រាក់ ហើយ​ម្នាក់​ទៀត​បាន​រត់​ចូល​ក្នុង​តារាង​បាល់​ភូមិ​កើតហេតុ​ខាងលើ​ផង​ដែរ​។

បន្ទាប់​មក​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដេញ​ឃាត់​ជនសង្ស័យ​ដែល​រត់​ខាងលើ​បាន​ភ្លាម​ផង​ដែរ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ពួក​ខ្លួន​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ពិតប្រាកដ​មែន​។

ក្រោយ​ពេល​កើតហេតុ កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ