ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​ជិត​រោងចក្រ​គីមី​​មួយ​ស្លា.ប់​​យ៉ាង​តិច​២២​នាក់

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​អាជ្ញាធរ​មូលដ្ឋាន​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ការ​ផ្ទុះ​ឆេះ​នៅ​ជិត​រោងចក្រ​គីមី​មួយ ស្ថិត​ក្នុង​​ខេត្ត​ហ៊ឺ​បី ភាគ​ខាងជើង​ចិន ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២២​នាក់ ​និង​របួស​២២​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ វិច្ឆិកា​…

ប្រទេស​ចិន ៖ តាម​អាជ្ញាធរ​មូលដ្ឋាន​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ការ​ផ្ទុះ​ឆេះ​នៅ​ជិត​រោងចក្រ​គីមី​មួយ ស្ថិត​ក្នុង​​ខេត្ត​ហ៊ឺ​បី ភាគ​ខាងជើង​ចិន ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២២​នាក់ ​និង​របួស​២២​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ វិច្ឆិកា​ ២០១៨។

សោកនាដកម្ម​នោះ​កើត​មាននៅ​មុខ​រោងចក្រ​គីមី ខណៈ​រថយន្ត​កា​មី​ញ៉ុ​ង​មួយ​ដែល​ដឹក​បណ្ដា​ផលិតផល​គ្រោះ​ថ្នាក់​បាន​ផ្ទុះ​ឆេះ​។ ភ្លើង​បន្ទាប់​មក​បាន​រាលដាល​ឆេះ​រថយន្ត​ឯទៀត​ៗ​ដែល​នៅ​ជុំវិញ និង​ដល់​រោង​ចក្រ​គីមី​របស់​ក្រុមហ៊ុន HEBEI SHENGHUA CHEMICAL​។ ហើយ​រថយន្ត​ធុន​ធ្ងន់​៣៨​គ្រឿង​ និង​រថយន្ត​ឯទៀត​ៗ១២​គ្រឿង​រង​ការ​បំផ្លាញ​។ ការ​ផ្ទុះ​ឆេះ​ពិតជា​ខ្លាំង​ ហើយ​រាតត្បាត​តំបន់​នោះ​។

អាជ្ញាធរ​បាន​បើក​ការ​ស៊ើ​ប​អង្កេត​មួយ រួច​លទ្ធផល​ពិត​ណាស់​ចេញ​មិនយូរ ព្រោះ​ទីក្រុង ZHANGJIAKOU ខេត្ត​ហ៊ឺ​បី​ ជា​ទី​តាំង​មួយ​ក្នុង​ចំណោម​ទីតាំង ដែល​គេ​ត្រៀម​សម្រាប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ក្រុង​ប៉េ​កាំ​ង​ឆ្នាំ​២០២២​។ រោងចក្រ​រង​ការ​បំផ្លាញ​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​ជា​១០​គីឡូ​ម៉ែត្រ ពី​កន្លែង​គ្រោង​សម្រាប់​ការ​ប្រកួត​កីឡា​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ