ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​ប្រកាស​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ធ្វើ​ទំនើប​កម្ម​កសិកម្ម​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ។​ ​លោក…

​រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ធ្វើ​ទំនើប​កម្ម​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ។​

​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ និង​សង្គម​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ផ្តោត​ជា​សំខាន់​ក្នុង​ការ​ជម្រុញ​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​កសិកម្ម ឌី​ជី​ថ​ល​រូប​នី​យ​កម្ម​កសិកម្ម ។​

​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ លោក វេ​ង សា​ខុន ថា «​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ និង​សង្គម​ក្នុង​សម័យ​បដិវត្តន៍ ឧស្សាហកម្ម​ទី​៤ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ផ្តោត​ជា​សំខាន់​ក្នុង ការ​ជម្រុញ​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​កសិកម្ម ឌី​ជី​ថ​ល​រូប​នី​យ​កម្ម​កសិកម្ម​ដែល​បាន និង​កំពុង​ក្លាយជា​ទ​ទ្ប្លី​ករ​ណ៍​កំណើន​ថ្មី​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​ផលិតភាព និង​ប្រសិទ្ធ ភាព​ការងារ និង​បាន​អនុញ្ញាត​ឲ្យ​ប្រជា​កសិករ​និង​វិស័យ​ឯកជន​មាន​ល ទ្ធ​ភាព​ផ្សា​ភ្ជាប់​ទៅ​នឹ ង​សង្វា​ក់​ផលិតកម្ម និង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ