ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃម៉្លេះ! សម្លា.ប់​កាត់​មួយ​កំណាត់​ច្រក​បាវ​បោះ​ចោលក្នុង​ដីឡូតិ៍ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ គ្រោង​ឆ្អឹង​សាកសព​មនុស្ស​ម្នាក់​ត្រូវ​បាន​ឃាតករ​ដៃ​ឆៅ​កាត់​ជា​ពីរ​កំណាត់ រួច​យក​មួយ​កំណាត់​​ច្រក​បាវ​ទៅ​បោះ​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ​រហូត​ដល់​ស្អុយរលួយ​នៅ​សល់​តែ​គ្រោងឆ្អឹង  ដែល​បង្ក​ ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​​ម៉ោង​៧​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ឆ្នាំ២០១៨​…

រាជធានី​ភ្នំពេញ​ ៖​ គ្រោង​ឆ្អឹង​សាកសព​មនុស្ស​ម្នាក់​ត្រូវ​បាន​ឃាតករ​ដៃ​ឆៅ​កាត់​ជា​ពីរ​កំណាត់ រួច​យក​មួយ​កំណាត់​​ច្រក​បាវ​ទៅ​បោះ​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ​រហូត​ដល់​ស្អុយរលួយ​នៅ​សល់​តែ​គ្រោងឆ្អឹង  ដែល​បង្ក​
ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​​ម៉ោង​៧​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ឆ្នាំ២០១៨​ នៅ​ចំណុច​ដី​ឡូត៍​មួយ​​កន្លែង ចម្ងាយ​ប្រមាណ​ជិត​២០០​ម៉ែត្រ​ពី​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ​។

សព​មួយ​កំណាត់​នោះ ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​​ឡើយ ហើយ​មាន​លក្ខ​ណៈហើម​ស្អុយរលួយ​នៅ​សល់​តែ​គ្រោងឆ្អឹងទៅហើយ ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ មាន​បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ទៅ​បត់ជើង​​ក្នុង​ដីឡូត៍​នោះ ស្រាប់តែ​​ប្រទះ​ឃើញ​សព​ស្អុយរ​លួច​សល់​តែ​គ្រោងឆ្អឹង​ច្រក​ក្នុង​ថង់​ក៏រាយ​ការណ៍​ប្រាប់​នគរ​បាល ​ដើម្បី​ចុះ​ត្រួត​​ពិនិត្យ ​ហើយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែម្តង។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា សព​ខាងលើ​នេះ​ត្រូវ​បាន​គេ​កាត់​ជា​ពី​កំណាត់​ ហើយ​យក​មួយ​កំណាត់​ផ្នែក​ខាង​ក្បាល​​ច្រក​ថង់​យក​ទៅ​បោះ​ក្បែរ​គំនរ​សំរាម​ក្នុង​ដី​ឡូត៍​នោះ​។ ​សព​ខាងលើ​នេះ ត្រូវ​បាន​ឃាតករ​ច្រក​ថង់​ខ្មៅ ​​រុំ​ស្កុត​ក្បាល រួច​ច្រក​ក្នុង​បាវដាក់​ខោអាវ​​បោះ​ចោល​ រហូត​រលួយ​សល់​តែ​គ្រោង​ឆ្លឹ​ង ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា សព​​ខាងលើ​នេះជា​មនុស្ស​ប្រុស ហើយ​ត្រូវ​បាន​ឃាតករ​សម្លាប់​នៅ​កន្លែង​ណា​មួយ​ ហើយកាត់​យក​មួយ​កំណាត់​ផ្នែក​ខាង​ក្បាល​ច្រក​ថង់ រុំ​ស្កុ​ត​ក្បាល​យក​ទៅ​បោះចោល ។ តាម​នគរបាល​បានឱ្យ​ដឹង​ថា សព​​នេះ​អាច​ស្លាប់​រយៈ​ពេល​ប្រមាណ​មួយ​ខែ​មក​ហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ