ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារព័ត៌មាន​ផ្លូវការ​ចិន​លាតត្រដាង​ខ្ទេច​ពី​លោក Jack Ma នឹង​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ សារព័ត៌មាន​ផ្លូវការ​ចិន​មួយ​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ​ថាមហាសេដ្ឋី​លោក ​ជេ​ក ​ម៉ា ស្ថាបនិក​ក្រុមហ៊ុន​យក្ស​ចិន ​ALIBABA ​ជា​អ្នកមាន​បំផុត​របស់​ចិន…

ប្រទេស​ចិន ៖ សារព័ត៌មាន​ផ្លូវការ​ចិន​មួយ​លាតត្រដាង​កាលពី​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ​ថាមហាសេដ្ឋី​លោក ​ជេ​ក ​ម៉ា ស្ថាបនិក​ក្រុមហ៊ុន​យក្ស​ចិន ​ALIBABA ​ជា​អ្នកមាន​បំផុត​របស់​ចិន ជា​សមាជិក​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ ។

ភាព​ជា​សមាជិក​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​របស់​លោក ​ជេ​ក ​ម៉ា ត្រូវ​លាតត្រដាង​ដោយ​កាសែត​ប្រជាជន​ចិន ក្នុង​អត្ថបទ​មួយ​ដែល​សរសើរ​បណ្ដា​តួអង្គ​ដែល​ជួយ​អភិវឌ្ឍន៍​ប្រទេស​ ។ ពាណិជ្ជករ​រូប​នោះ​ដែល​កាលពី​មុន​ធ្លាប់​អះអាង​ថា ​លោក​ពុំ​ឡូ​កឡំ​ចូល​ក្នុង​រឿង​នយោបាយ​នោះ បាន​ចូល​ក្នុង​ជួរ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន មាន​សមាជិក​ប្រមាណ​ជា​៨៩​លាន​នាក់ រួម​ជាមួយ​ឥស្សរជន​មានទ្រព្យ​សម្បត្តិ​ច្រើន​ទាំងឡាយ ដួច​ជា​លោក ​XU JIANYIN សេដ្ឋី​ខាង​អចលនទ្រព្យ​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ EVERGRANDE​ ជាដើម​ ។

កាសែត​នោះ​គូសបញ្ជាក់​ជា​ពិសេស​ថា លោក ​ជេ​ក ​ម៉ា​ ដើរតួ​នា​ទី​សំខាន់​ក្នុង​ការ​បង្កើត​ផ្លូវ​សូត​ថ្មី​ៗ ជា​កម្មវិធី​វិនិយោគ​ដ៏​មហាសាល​របស់​ចិន ពិសេស​នៅ​អា​សីុ​ និង​អឺរ៉ុប ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ