ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វែគណាស់! ប្រពន្ធ​របស់​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត​ម្នាក់​បាត់បង់​ជីវិតដោយ​​គ្មាន​អ្នកដឹង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ជួប​គ្រោះ​អកុសល​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​នៅ​ក្នុង​បន្ទប់ទឹក​ដោយ​ឆក់​ខ្សែភ្លើង បណ្តាល​ឱ្យ​ស្លាប់​ដោយ​គ្មាន​អ្នក​ណា​ដឹង ​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត…

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ជួប​គ្រោះ​អកុសល​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​នៅ​ក្នុង​បន្ទប់ទឹក​ដោយ​ឆក់​ខ្សែភ្លើង បណ្តាល​ឱ្យ​ស្លាប់​ដោយ​គ្មាន​អ្នក​ណា​ដឹង ​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ឹ​ម ទី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ស្ត្រី​រង​គ្រោះ​មានកូន​នៅ​ក្នុង​បន្ទុក​ចំនួន​២​នាក់ កូនប្រុស​ច្បង​មាន​អាយុ​១៩​ឆ្នាំ​ រៀន​បរិ​ញ្ញាប័​ត្រនៅ​រាជធានី​ភ្នំពេញ និង​កូនស្រី​ប្អូន​មាន​អាយុ​១​ខួប​កន្លះ ចំណែក​ប្តី​មាន​អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​ធ្វើការ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពត​។

យោង​តាម​ប្រភព​ព​ត៌​មាន​ពី​បុរស​ម្នាក់​ជា​បងថ្លៃ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​គឺជា​ប្អូនថ្លៃ​របស់​គាត់​ដែល​ជួប​គ្រោះ​អកុសល​ហើយ​បាន​ស្លាប់​តែ​ម្នាក់ឯង​គ្មាន​អ្នក​ណា​ដឹង ។

បើ​តាម​សមត្ថកិច្ច​ជំនាញ​ដែល​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​ឲ្យ​ដឹង​ថា ពេល​ប្តី​ចេញ​ទៅ​ធ្វើការ​បាន​បន្តិច ស្ត្រី​រង​គ្រោះ​បាន​ចូល​បន្ទប់ទឹក ទំនងជា​ងងឹតមុខ​ចង់​ដួល រួច​ដៃ​ស្រ​វ៉ា​ចាប់​ជញ្ជាំង​ក៏​ប៉ះ​ចំ​ខ្សែ​ ហើយ​ក៏​ដាច់​ខ្សែភ្លើងនោះ ​រួច​ឆក់​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្នាក់ឯង​នៅ​នឹង​មាត់ទ្វារ​បន្ទប់ទឹក​ដោយ​គ្មាន​អ្នកដឹង។

លុះ​ម៉ោង​៩​និង​១៥ ព្រឹក​ថ្ងៃ​ដដែល ទើប​ប្អូនស្រី​ជីដូនមួយ​ដែល​ផ្ទះ​នៅ​ជិត​គ្នា​ដើរមក​ផ្ទះ​បងស្រី​ តែ​មិនឃើញ​បងស្រី​​នៅ​ក្នុងផ្ទះ​ក៏​ដើរមក​បន្ទប់ទឹក​ស្រាប់តែ​ឃើញ​បងស្រី​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ដោយ​មាន​ទាំង​ខ្សែភ្លើង​ដែល​ដាច់​នៅ​ជាប់​នឹង​ខ្លួន​ទៀតផង ​ទើប​ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​សង្គ្រោះ ។

ពេល​នោះ​បងប្អូន​ជិតខាង និង​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​បាន​ដឹក​ស្ត្រី​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ដែរ ប៉ុន្តែ​ចូល​ដល់​មន្ទីរពេទ្យ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​តាំងពី​នៅ​កន្លែង​កើតហេតុ​មក​ម្ល៉េះ​។

រួច​ហើយ​ក៏​ដឹក​សព​ស្ត្រី​រង​គ្រោះ​មក​លំនៅ​ដ្ឋា​ន​របស់​បងថ្លៃ​ជីដូនមួយ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ទិដ្ឋភាព​នៅ​ក្នុង​លំនៅ​ឋាន​នៃ​សព គេ​ឮ​សូរ​សំឡេង​ស្រែក​ទ្រ​ហ៊ោ​យំសោកស្តាយ​ស្ត្រី​រង​គ្រោះ​ពី​សំណាក់​
ក្រុម​គ្រួសារ និង​សាច់ញាតិ​គួរ​ឲ្យ​សង្វែគ​ជា​ពន់ពេក​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ