ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​សភា​កម្ពុជា​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​១១នៅ​ទួក​គី​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា​ដឹកនាំ​ដោយ​លោក ងួ​ន ញ៉ិល អនុប្រធាន​ទី ១​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា សភា​តំបន់​អាស៊ី នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គ ណៈ​ក​ម្មា​ធិ​ការ​ប្រតិបត្តិ​លើក​ទី​២…

​រាជធានី​ភ្នំពេញ​៖ គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា​ដឹកនាំ​ដោយ​លោក ងួ​ន ញ៉ិល អនុប្រធាន​ទី ១​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា សភា​តំបន់​អាស៊ី នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​គ ណៈ​ក​ម្មា​ធិ​ការ​ប្រតិបត្តិ​លើក​ទី​២ និង​មហាសន្និបាត​តំបន់​អាស៊ី (APA)​លើក​ទី​១១ ដែល​នឹង ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​សាធារណ រដ្ឋ​ទួ​ក​គី ។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​លើក​ទី​១១​នេះ​នឹង​លើកយក​ប្រធានបទ​ស្តី​ពី «​ការ​ជម្រុញ​ឲ្យ​មានការ​រីក​ចម្រើន​សេដ្ឋកិច្ច នៅ​តំបន់​អាស៊ី​» ។​

​មហាសន្និបាត​នេះ​នឹង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា បណ្តា​ប្រទេស ដែល​ជា​សមាជិក​សភា​តំបន់​អាស៊ី ៤២ ប្រទេស គណៈប្រតិភូ​បណ្តា​ប្រទេស​អ្នក​សង្កេតការណ៍​ចំនួន​១៦​ប្រទេស និង​អង្ក​ការ​ដៃគូរ​សភា​តំបន់​អាស៊ី​ចំនួន​១០ ។​

​សភា​តំបន់​អាស៊ី (Asian Parliamentary Assembly)​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ដោយ​បាន​ប្តូរ​ឈ្មី​មក​ពី​សមាគម​ន៍​សភា​អាស៊ី​ដើម្បី​សន្តិភាព (The Association of Asian Parliaments for Peace) ដែល​ហៅ​កាត់​ថា AAPP បាន​បង្កើត​ឡើង​តាំ​ងី​ឆ្នាំ​១៩៩៩​មក ។​

​សភា កម្ពុជា ជា​ប្រទេស​ស្ថាបនិក AAPP មួយ​ដែរ ។ បន្ត​បេស​កម្ម​ពី AAPP ,APPA មាន​បេស​កម្ម​ភាព និង​គោលបំណង​ជំរុញ​នូវ​សុខ​សន្តិភាព និង​សមាជ​ហ​រណកម្ម​សម្រាប់​តំបន់ អាស៊ី​ទាំងមូល​តាម​យន្តការ​សភា ។​

​សូម​ជម្រាប​ថា សភា​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា ធ្លាប់​បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​មហា​ស​ន្និ បាត​សភា​តំបន់​អាស៊ី ចំនួន​២ ឆ្នាំ​ជាប់​គ្នា គឺ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨ ក្នុង​ឆ្នាំ​២០១៥ និង​លើក​ទី​៩ ក្នុង​ឆ្នាំ​២០១៦ ។​

​គណៈ​ប្រ​តី​ភូ​នឹង​ចូល​ជូ​ប​សម្តែង​ការ​គួរសម ជាមួយ​ប្រធានរដ្ឋសភា​តួ​គី​ថ្មី​ហើយនឹង​ចូល សម្តែង​ការ​គួរសម ជាមួយ​ប្រធាន​ព្រឹទ្ធ​ស​ភ​ប៉ា​គី​ស្ថាន ដែល​នឹង​ត្រូវធ្វើ​ជា​ប្រធាន​APA បន្ត​ពី​ទួ​ក​គី ។ លោក ងួ​ន ញ៉ិល បាន​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា​ចេញពី​មាតុប្រទេស​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ