ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់លេង១ក្បាច់ ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​ព្រឹក​លើ​ស្ពាន​ជ្រោយចង្វារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​សង្ស័យ​ទំនងជា​មាន​ជម្ងឺសរសៃប្រសាទ (​បែក​ថ្នាំ​) បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​ប្រចាំការ​នៅ​គល់​ស្ពាន​ជ្រោយចង្វារ​បាន​ជួយ​ឃាត់​ទាន់ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​សង្ស័យ​ទំនងជា​មាន​ជម្ងឺសរសៃប្រសាទ (​បែក​ថ្នាំ​) បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ តែ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​ប្រចាំការ​នៅ​គល់​ស្ពាន​ជ្រោយចង្វារ​បាន​ជួយ​ឃាត់​ទាន់ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ស្ពាន​ជ្រោយចង្វា ។​

​ស្ត្រី​ខាងលើ​មានឈ្មោះ ម៉​ន ស្រី​នូ អាយុប្រមាណ​ជាង​២០​ឆ្នាំ ដោយ​មិន​អាច​សួរនាំ​ពី​ទីលំនៅ​របស់​នាង ហើយ​ក៏​មិន​ទាន់​ដឹង​នូវ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ស្ត្រី​រូប​នោះ​មក​លោតទឹក​បែប​នេះ​ដែរ ដោយសារ​មិន​អាច​សួរនាំ​ស្ត្រី​ខាងលើ​នោះ​បាន​ព្រោះ​ស្ត្រី​រូប​នេះ​និយាយ​រវើរវាយ ថែម​ទាំង​បាន​ឈ្លោះប្រកែក​ជាមួយ​សមត្ថកិច្ច​ថែម​ទៀត​ផង ។​

​បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ខាងលើ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​លិច​មក​កើត​ក៏​បាន​តោង​បង្កាន់ដៃស្ពាន​បម្រុង​នឹង​លោត​ទឹកតែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ឃាត់​ទាន់​ពេលវេលា ហើយ​ពេល​នេះ​ស្ត្រី​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​សួរនាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ