ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការទ្រង់ទ្រាយធំលើដីតាកែវ…ក្របួច​ពួកម៉ាហ្វីយ៉ា​ចិន​បាន​២៣៥​នាក់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​ ជនជាតិ​ចិនប្រុស​-ស្រី​ចំនួន​២៣៥​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​៤​កន្លែង​ខុស​ៗ​គ្នា គឺ​នៅ​ស្រុក​ត្រាំកក់​២​កន្លែង និងស្រុក​បាទី​២​កន្លែង កាលពី​វេលា​ម៉ោង​៩​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​វិច្ឆិកា​កន្លង​ទៅ ។…

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​ ជនជាតិ​ចិនប្រុស​-ស្រី​ចំនួន​២៣៥​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​៤​កន្លែង​ខុស​ៗ​គ្នា គឺ​នៅ​ស្រុក​ត្រាំកក់​២​កន្លែង និងស្រុក​បាទី​២​កន្លែង កាលពី​វេលា​ម៉ោង​៩​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​វិច្ឆិកា​កន្លង​ទៅ ។ ការ​ចាប់ខ្លួន​ជនជាតិ​ចិន​នេះ ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុម​កង​សន្តិសុខ​របស់ចិន ជាមួយ​កងកម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដឹក​នាំ​ដោយ​លោកឧត្តមសេនីយ៍ឯក អុ​ី សុខ​ឃី និង​មានការ​ចូលរួម​ពី​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត ។

នេះ​គឺជា​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ ដោយ​បាន​ប្រើប្រាស់​កងកម្លាំង​នគរបាល​រាប់​សិប​នាក់ និង​មានការ​ចូលរួម​សម្របសម្រួល​នីតិវិធី​ដោយ​លោក ទេព មុនិ​ន ព្រះរាជអាជ្ញា​រង និង​លោក ឃុន ភឿន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ ក្រុម​ជនជាតិ​ចិន​ទាំងនេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​ចូល​មក​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ។

លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា ការ​ឡោម​ព័ទ្ធចាប់​ជនជាតិ​ចិន​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ក្នុង​ពេល​នេះ គឺជា​ប្រតិបត្តិការ​ធំ​មួយ​មិន​ធ្លាប់​មាន​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ ដោយ​ធ្វើលើ​គោលដៅ​ចំនួន​៤ ក្នុងស្រុក​២​នា​ពេល​តែ​មួយ និង​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​សរុប​ចំនួន​២៣៥​នាក់ ក្នុង​នោះ​ស្រី​៣៦​នាក់ ។

ទីកន្លែង​ទាំង​៤​ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​មាន ៖ ទី​១-​នៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​គ្រញូងស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៦៣​នាក់​(​ស្រី​៧​នាក់​) ។ ទី​២-​នៅ​ភូមិ​បុស្ស​តា​ផង់​ដែរ​តែ​ផ្ទះ​ខុស​គ្នា ឃុំត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១២​នាក់​(​ប្រុស​ទាំងអស់​) ។ ទី​៣-​នៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៧០​នាក់​(​ស្រី​២៤​នាក់​) ។ ទី​៤-​នៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី
ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៩០​នាក់​(​ស្រី​៥​នាក់​) ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បានដកហូត​សម្ភារ​សម្រាប់​ធ្វើ​សកម្មភាព​មួយ​ចំនួន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។ ចំណែក​ជនជាតិ​ចិន​ទាំង​២៣៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ក្រសួងមហាផ្ទៃ ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ការ​ជំរិត​ទារ ប្រាក់​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​តរបស់​ក្រុម​សង្គម​ងងឹត​ជនជាតិ​ចិន​ទាំងនេះ គឺ​ធ្វើ​តាម​ប្រព័ន្ធ​វី​អូ​អាយ​ភី​(VOIP) ទៅ​ប្រទេស​ចិន​វិញ ដែល​បទ​ល្មើស​​បែប​នេះ​តែង​កើត​មាន​កន្លង​មក និង​មានការ​ចាប់ខ្លួន​ជា​ច្រើន​រយ​នាក់​ផង​ដែរ តាម​រយៈ​សមត្ថកិច្ច​ចិន​ស្រាវជ្រាវ​តាម​ចាប់​ដល់​ប្រទេស​កម្ពុជា ដែល​ពួក​គេ​មក​សម្ងំ​ធ្វើ​សកម្មភាព​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​យើង ៕

អត្ថបទសរសេរ ដោយ