ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុក​គ្រាន់តែ​ជា​អ្នក​បង្ហាញផ្លូវ

5 ឆ្នាំ មុន

សត្វឃ្មុំ​ចូល​ចិត្ត​របស់​ក្រអូប របស់​ផ្អែម ឯ​ចំណែក​សត្វ​រុយ​វិញ​រមែង​ចូល​ចិត្ត​របស់​ស្អុយ​របស់​រលួយ​ ។ កូន​មាសឪពុក​បើ​កូន​ចូល​ចិត្ត​របស់​ដែល​មិនល្អ គឺ​សេពគប់​មនុស្ស​មិនល្អ គិត​មិនល្អ និយាយ​មិនល្អ ធ្វើ​មិនល្អ និង​ទៅ​កាន់​ស្ថាន​ទី​ដែល​មិនល្អ​ហើយ…

សត្វឃ្មុំ​ចូល​ចិត្ត​របស់​ក្រអូប របស់​ផ្អែម ឯ​ចំណែក​សត្វ​រុយ​វិញ​រមែង​ចូល​ចិត្ត​របស់​ស្អុយ​របស់​រលួយ​ ។

កូន​មាសឪពុក​បើ​កូន​ចូល​ចិត្ត​របស់​ដែល​មិនល្អ គឺ​សេពគប់​មនុស្ស​មិនល្អ គិត​មិនល្អ និយាយ​មិនល្អ ធ្វើ​មិនល្អ និង​ទៅ​កាន់​ស្ថាន​ទី​ដែល​មិនល្អ​ហើយ កូន​ក៏​ប្រៀប​ដូច​ជាសត្វ​រុយ​អ៊ីចឹង​ដែរ មិន​បាន​សុខ​ទេ​កូន​។

បើ​កូន​គិត​ល្អ និយាយ​ល្អ ធ្វើ​ល្អ សេពគប់​មិត្ត​ល្អ និង​ទៅ​កាន់តែ​ស្ថាន​ទី​ដែល​ល្អ​ៗ កូន​ក៏​ប្រាកដ​ដូច​ជា​ឃ្មុំ​ដោយ​ពិត បាន​សុខ ត្រជាក់ចិត្ត​ណាស់ ។

បើ​កូនប្រុស​ជា​ឃ្មុំ កូន​រមែង​បាន​ជួប​ជាមួយនឹង​ផ្កា តែបើ​កូន​ជា​រុយ​វិញ កូន​រមែង​បាន​ជួប​តែ​ជាមួយនឹង​របស់​ដែល​ស្អុយរលួយ សូម​ជ្រើសរើស​ផ្លូវ​ដែល​ត្រូវ​ដើរ​ដោយ​ខ្លួនឯង​ចុះ ឪ​គ្រាន់តែ​ជា​អ្នក​ចង្អុលបង្ហាញ​ប្រាប់ផ្លូវ​ប៉ុណ្ណោះ ត្រង់​ការ​ដើរ​ឬ​មិន​ដើរ​ជា​រឿង​របស់​កូន​។   (​កូន​មាសឪពុក​)