ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖«​កាល​ឆ្នាំ​២០១៣ បើ​ក្រុម​បាតុកម្ម​ចូល​បន្ទាត់​ក្រហម​មួយ​ជំ​ហ៊ាន​ទៀត​នឹង​វា​មានការ​វាយប្រហារ​តប»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបី​មិន​បាន​និយាយ​ចំ​ឈ្មោះ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​យ៉ាងណា​ក្តី សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​កាល​បាតុកម្ម​កាលពី​ឆ្នាំ​២០១៣…

រាជធានី​ភ្នំពេញ ៖ ទោះបី​មិន​បាន​និយាយ​ចំ​ឈ្មោះ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​យ៉ាងណា​ក្តី សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​កាល​បាតុកម្ម​កាលពី​ឆ្នាំ​២០១៣ បើ​មេ​បាតុករ​ឈាន​មួយ​ជំ​ហ៊ាន​ដល់​បន្ទាត់​ក្រហម​នោះ​នឹង​មានការ​វាយប្រហារ​តប​ពី​កម្លាំង​សមត្ថកិច្ច ។​

​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​នេះ គឺជា​ការ​រំ​ឮ​ក​ដល់​ការ​ធ្វើ​បាតុកម្ម​ករ​របស់​ក្រុមប្រឆាំង​ដែល​ដឹកនាំ​ដោយសារ សម រ​ង្ស៊ី និង​លោក កឹ​ម សុខា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ករ​ប្រឆាំង និង​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៣​រហូត​ដល់​ឲ្យ​សម្តេច​ចុះ​ចេញពី​ដំណែង​ទាំង​ស្របច្បាប់​ថែម​ទៀត ។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្ម​ការ​នី​១៧៩១២​នាក់​មក​ពី​រោងចក្រ សហគ្រាស ចំនួន​១២ នៅ​ក្នុង​ខេត្តកណ្តាល សម្តេច​តេ​ជោ​ក៏​បាន​គូរ​រំលឹក​ថា​«​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ បើ​ព្រៀប​ធៀប​នឹង​ការ​បោះ​ឆ្នោត​២០១៣ នោះ​គ្ គឺ​បើ​គិត​នៅ​ពេល​នេះ​កំពុង​ទ្រុល​ចុះ​ទ្រុល​ឡើង​(​បាតុកម្ម​) ចង់​ផ្តួលរំលំ រហូត​ដល់​ប្រើ​ពាក្យ​ថា «​ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ​» ។ អា​បោះ​ឆ្នោត​ចាញ់​គេ សោះ​ឲ្យ​គេ​ចុះ​ចេញ ។ ហែង​ចង់​ដឹង​បើ​ពេល​នឹង​បើ​ហែង​មិន​គេច​មិន​ឲ្យ​រហ័ស​ទេ ហែង​ងាប់​បាត់​ហើយ ! អា​ញ​ប្រាប់ ធ្វើបុណ្យ​ហែង​ទេ ។ តែ​ហែង​ពូក​រត់​ក៏​ពូកែ ពូកែ​ស្រែក​ក៏​ពូកែ រត់​ក៏​លឿន​តែ​គ្រាន់​គេ មិន​ដេញ​ទេ ! ឲ្យ​ហែង​រត់​សិន អា​ញ​ក៏​មិន​ចង់​សម្លាប់​ឯង​ដែរ » ។​

​សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា​« ប៉ុន្តែ​បើ​ពួក​ឯង​ឈាន​មួយ​ជំហាន ដល់​បន្ទាត់​ក្រហម​នោះ ពួក​អ្នកឯង​នឹង​ត្រូវ​បាន​ហា​យ​ប្រហារ​ឆ្លើយ​តប​ដែរ ។ ព្រោះថា រដ្ឋាភិបាល​មួយ​មិន​អាច​ឲ្យ​អ្នក​ណា ផ្តួលរំលំ​តាម​រយៈ​ធ្វើ​បាតុកម្ម​ចឹ​ញ្ចើ​ម​ផ្លូវ​នោះ​ទេ ! ឥលូវ​នេះ​ដល់​អស់​ពួក​ធ្មិ​ល​អស់​សាសនា​នេះ កម្មករ​ឡើង​ប្រាក់ខែ​។​ដែល​កាលពីមុន​ពួក​នឹង​(​ប្រឆាំង​)​ថា​ប្រាក់ខែ​កម្មករ​ឡើង​បាន​ដោយសារ​គេ​ទាមទា តែ​ឥលូវ​អត់​មាន​ពួក​នឹង​ប្រាក់​កម្មករ​នៅ​តែ​ឡើង​តើ​វា​យ៉ាងម៉េច​វិញ? នេះ​កាន់តែ បញ្ហា​ក់កាត់​ច្បាស់​ហើយ​ក្មួយ​ៗ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ