ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានចម្ងល់ខ្លាំង​ក្នុង​រឿង​នេះ…​ម្តេចចោរ​កំណត់មុខសញ្ញា​​​​​ក្នុង​ទូ​ដែក​​​នេះ​​​ច្បាស់​​​ម្ល៉េះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​មាន​ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​លួច​យក​ទូដែក​មួយ ដែល​នៅ​ក្នុង​នោះ​មាន​របស់​មាន​តម្លៃ​ជា​ច្រើន បើ​គិត​ជា​ទឹកប្រាក់​សរុបប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារពី​ក្នុងផ្ទះ​វីឡា​មួយ​លេខ​D២៩ ផ្លូវ​D ក្នុង​បុរី​ចំការមន…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​មាន​ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​លួច​យក​ទូដែក​មួយ ដែល​នៅ​ក្នុង​នោះ​មាន​របស់​មាន​តម្លៃ​ជា​ច្រើន បើ​គិត​ជា​ទឹកប្រាក់​សរុបប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារពី​ក្នុងផ្ទះ​វីឡា​មួយ​លេខ​D២៩ ផ្លូវ​D ក្នុង​បុរី​ចំការមន ស្ថិត​នៅ​តាម​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សកម្មភាព​ចោរកម្ម​នេះ បាន​កើតឡើង​ខណៈ​បុរស​ជា​ម្ចាស់​វីឡា​ដែល​ជា​ជនជាតិ​ចិន បាន​នាំ​ក្រុម​គ្រួសារ​ទៅ​ដើរ​លេង​នៅ​ក្រៅប្រទេស ដោយ​ទុក​ឱ្យ​ស្ត្រី​ជា​អ្នកបម្រើ​ការងារ​ក្នុងផ្ទះ​ម្នាក់​នៅ​ចាំផ្ទះ តែ​នាង​អ្នកបម្រើ​នោះ​ក៏​បាន​ចាក់សោ​ផ្ទះ​រួច​ចេញ​ទៅ​បាត់​ដែរ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់​វីឡា​នេះ​ឈ្មោះ លី ថាវ ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជា​ពាណិជ្ជ
ករ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ដែល​ជា​ថ្ងៃ​ទី​១​នៃ​ពិធីបុណ្យ​អុំទូក បុរស​រូប​នេះ​បាន​នាំ​ប្រពន្ធ​កូន​ធ្វើ​ដំណើរ​ទៅ​ដើរលេង​នៅ​ខេត្តកោះកុង និង​បន្ត​ទៅ​លេង​នៅ​ប្រទេស​ថៃ​ទៀត​ រយៈពេល​ជា​ច្រើន​ថ្ងៃ ដោយ​ទុក​ឲ្យ​ស្ត្រី​ជា​អ្នកបម្រើ​ការងារ​ក្នុងផ្ទះ​ម្នាក់​ឈ្មោះ ដា ធា​រី អាយុ​៣០​ឆ្នាំ នៅ​ចាំផ្ទះ​ម្នាក់ឯង ។ លុះ​នៅ​វេលា​ម៉ោង​ជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះ ក្រោយពី​ធ្វើការ​បោស​សម្អាតផ្ទះ​រួចរាល់​ហើយ ស្ត្រី​បម្រើ​រូប​នេះ​ក៏​
បាន​ចាក់សោ​ទ្វារផ្ទះ ទ្វាររបង រួច​ចេញ​ទៅ​លេង​ផ្ទះ​របស់​នាង​នៅ​ឯ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល តាម​ក្រោយ​ដែរ ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ពិធីបុណ្យ​អុំទូក​បញ្ចប់ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ស្ត្រីជាអ្នកបម្រើការ​ងារ​ផ្ទះ​រូប​នោះ​ត្រឡប់​មកវិញ ស្រាប់តែ​ប្រទះ​ឃើញ​សោ​វីឡា កូនសោ​របងឃើញ​នៅ​លើ​កៅអី​ខាង ក្រៅ និង​ទ្វារផ្ទះ​ គ្រាន់តែ​បិទ​មិន​ចាក់សោ​នោះ​ទេ ។ លុះ​នាង​រត់ឡើង​ទៅ​លើ​ផ្ទះ​ឃើញ​បាត់​ទូដែក​ពី​ក្នុង​បន្ទប់ ទើប​ទូរស័ព្ទ​ទៅ​ប្រាប់​អ្នកបកប្រែ​ម្នាក់​ឱ្យ​ទូរស័ព្ទ​ទៅ​ប្រាប់​បុរស​ជនជាតិ​ចិន​ជា​ម្ចាស់ផ្ទះ​ឱ្យ​បានដឹង​ពី​រឿង​នេះ និង​រាយការណ៍​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា កម្លាំង​សមត្ថកិច្ចមូលដ្ឋាន​បាន​ទៅ​ដល់​វីឡា​ដែល​ចោរ​ចូល​លួច​ទូដែក​នោះ​ ដើម្បី​សាកសួរ និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ព្រមទាំង​ទទួល​ពាក្យបណ្តឹង​ពី​បុរស​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់ផ្ទះ​ខាងលើ​នេះ ។

ប្រភព​ដដែល​បាន​បញ្ជាក់់​ឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​ជា​ច្រើន​នៅ​ក្នុង​ទូដែក​ដែល​បាត់បង់​នោះរួម​មានចិញ្ចៀន​ពេជ្រ​មួយ​វង់​មាន​តម្លៃ១៥.០០០ដុល្លារ កងដៃ​ពេជ្រ​តម្លៃ​១​ម៉ឺន​ដុល្លារ​ចំនួន​១ ក្រវិល​ដាំ​ត្បូង​១​គូ​តម្លៃ​៣​ម៉ឺន​ដុល្លារ ចិញ្ចៀនខ្សែ​ក ធ្វើ​ពី​លោហធាតុ​ពណ៌.​ស​​មួយ​ចំនួន​មានតម្លៃ​១​ម៉ឺន​ដុល្លារ នាឡិ​កា​ដៃ​៤​គ្រឿង​តម្លៃ​សរុប១៦​ម៉ឺន​ដុល្លារ បង្កាន់ដៃ​អចលនទ្រព្យ​ជា​ច្រើន​សន្លឹក រួម​ទាំង​វត្ថុ​មាន​តម្លៃ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​មាន​តម្លៃ​សរុប​ប្រមាណ​រហូត​ដល់​ជាង​៣០​ម៉ឺន​ដុល្លារ​ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​សំណាក់​បុរស​ជនជាតិ​ចិន ​ជា​ម្ចាស់ផ្ទះ​វីឡា​ខាងលើ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែវិច្ឆិកា គណៈកម្មការ​ចម្រុះ​មួយ​ក្រុម​ ក៏​បាន​ចុះ​ទៅ​ផ្ទះ​កើតហេតុ​ខាង​លើ​នេះ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​តាម​ចាប់​ខ្លូ​ន​ក្រុម​ជនសង្ស័យ ដែល​បាន​ធ្វើ​សកម្មភាព​លួច​យក​​ទូដែក​មាន​ទម្ងន់​ជាង​៥០​គីឡូក្រាម​ពី​ក្នុង​វីឡា​ខាងលើ ។

សមត្ថកិច្ច​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​បែប​ណាមួយ​នៅឡើយ​ទេ តែ​អ្នក​តាមដាន​ជុំវិញ​សំណុំរឿង​ចោរលួច​ទូដែក​នេះ​បាន​ដាក់​ជា​ច​ម្ង​ល់​ថា ចោរ​ទាំងនោះ​អាច​កំណត់​មុខសញ្ញា​អ្វី​ក៏​ច្បាស់​ម្ល៉េះ គឺ​លួច​តែ​ទូដែក​គ្រប់
គ្រាន់ ​មិន​ចាំបាច់​យក​របស់របរ​ផ្សេង​នោះ?​

អត្ថបទសរសេរ ដោយ