ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​នី បង្ហាញ​ពី​មោ​ទ​ភាព​ចំពោះ​សមិទ្ធផល​(​ស​.​ស​.​យ​.​ក​) ទទួល​បាន​ក្នុង​រយៈពេល​៤​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ណ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ២០១៨ លោក…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ណ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ២០១៨ លោក ហ៊ុន ម៉ា​នី បង្ហាញ​មោទនភាព​ចំពោះ​សម​ទ្ធ​ផល ស​.​ស​.​យ​.​ក បំបែក​កំណត់​ត្រា ពិភពលោក ខណៈ​មាន​គេ​រិះគន់​ពី​សកម្មជន​អតីត​គណបក្សប្រឆាំង និង​ការ​បូក​សរុប​ការងារ​របស់ ស​.​ស​.​យ​.​ក ឆ្នាំ​(២០១២.២០១៨) ដើម្បី​លើក​ទិស​ដៅ​ការងារ​បន្ត​ឆ្នាំ​២០១៨-២០២៣​។ ការ​លើក​ឡើង​របស់​លោក​ប្រធាន ស​.​ស​.​យ​.​ក នៅ​ក្នុង​ស​ន្និ​បាទ​លើក​ទី​៤ តំណាង​ទូ​ទាំង​ប្រទេស​នៅ សណ្ឋាគារ សុខា​ជ្រោយចង្វា​។ លោក ហ៊ុន ម៉ា​នី បាន​បង្ហាញ​ពី​មោទនភាព ក្នុង​នាម​ជា​អ្នកដឹកនាំ​អស់ រយៈពេល​៤​ឆ្នាំ ដែល​បាន​បង្កើត​ព្រឹត្តិការណ៍ និង​សមិទ្ធផល​ធំ​ៗ​ចំនួន​៤ សម្រាប់​បំបែក​កំណត់​ត្រា ពិភពលោក ដើម្បី​ឲ្យ​ទង់ជាតិ​កម្ពុជា​គ្រវី​នៅ​លើ​ពិភពលោក​។

ដូច្នេះ​មាន​តែ​ទង់ជាតិ​កម្ពុ​ជាមួយ​គត់​គ្រវី នៅ​លើ​ពិភពលោក ខណៈ​អ្នកវិភាគ​នយោបាយ ដែល​កំពុង​គេចខ្លួន​នៅ​ក្រៅ បាន​រិះគន់​ចំពោះ ស​.​ស​.​យ​.​ក ដែល​បង្កើត​ព្រឹត្តិការណ៍​ទាំងនេះ​នាំ​ឲ្យ​ខ្ជះខ្ជាយ​ថវិកា​អត់​ប្រយោជន៍​។ លោក​លើក​ឡើង​ថា ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​៤ ដែល​បំបែក​កំណត់​ត្រា​ពិភពលោក រួម​មាន​៖ ទី​១-​ទូកង​វែង​គេ​ក្នុង​ពិភពលោក មាន​ប្រវែង​ជិត​១០០​ម៉ែត្រ​,​ទី​២-​ក្រមា​វែង​ជាងគេ​ជាង​១​ពាន់​ម៉ែត្រ​, ទី​៣-​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន មាន​អ្នកចូលរួម​ជាង​២​ពាន់​នាក់ និង​ទី​៤-​វេច​នំអន្សម​យក្ស​ទម្ងន់​រហូត​ដល់​ទៅ​ជាង​៤​តោន​។ ការ​ថ្លែង​របស់​លោក​នេះ បន្ទាប់​ពី​វិទ្យុ​អាស៊ី​សេរី កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​ចេញផ្សាយ​ថា៖

“​អ្នកវិភាគ​នយោបាយ​លោក គឹ​ម សុខ យល់​ថា ការ​បំបែក​ឯតទគ្គៈ​កម្មនេះ​ទាំងអស់ របស់ ស​.​ស​.​យ​.​ក ដែល​គ្រប់គ្រង​ដោយ​លោក ហ៊ុន ម៉ា​នី បាន​ត្រឹមតែ​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់ ឬ​ខ្ជះខ្ជាយ​ថវិកា ពេលវេលា និង​ធនធានមនុស្ស ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​យុវជន អាច​សប្បាយ​ភ្លេចខ្លួន​ទៀត​ផង​”​។ លោក គឹ​ម សុខ បន្ត​ថា តាម​ពិត​ទៅ​ប្រសិនបើ​កម្ពុជា​មានឱកាស និង​មានការ​ដឹកនាំ​ត្រឹមត្រូវ​នោះ គឺ​ពលរដ្ឋ​កម្ពុជា​អាច មាន​សមត្ថភាព បញ្ចេញស្នាដៃ​បំបែក​ឯតទគ្គៈ​កម្ម​ពិភពលោក ផ្នែក​ដទៃ​ទៀត​ជា​ច្រើន ដូច​ជាង​ខាង​វិទ្យាសាស្ត្រ សំណង់ ស្ថាបត្យកម្ម​ជាដើម មិនមែន​ត្រឹមតែ​ធ្វើ​ទូក​វែង ក្រមា​វែង វេច​នំ​អ​ន្យ​ម​ធំ និង​កេណ្ឌ​មនុស្ស​ច្រើន​រាំ​បទ​ម៉ា​ឌី​ហ្សុ​ន​នោះ​ទេ​។ ឆ្លើយ​តប​ក្នុង​មហាសន្និបាត តំណាង​ទូ​ទាំង​ប្រទេស​លើក ទី​៤ របស់ ស​.​ស​.​យ​.​ក នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា លោក ហ៊ុន ម៉ា​នី មាន​ប្រសាសន៍​ថា “​គេ​ថា ធ្វើ​ទូក​វែង​ជាងគេ​លើ​ពិភពលោក តើ​អាច​ធ្វើ​ផ្លូវ​វែង​ជាងគេ នៅ​លើ​ពិភពលោក​បាន​អត់?

កាល​ធ្វើ​អន្សម​យក្ស ៤​ពាន់​៤០​គីឡូ គេ​សួរ​ថា ចាយ​លុយ​ខ្ជះខ្ជាយ ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុ​ន ២​ពាន់​១៥​នាក់​ដូច​គ្នា​ដែរ ទាំង​អន្សម​យក្ស ទាំង​ម៉ា​ឌី​ហ្សុ​ន ទាំង​ក្រមា និង​ទូក​វែង​ជាងគេ លើ​ពិភពលោក សុទ្ធ​មានការ​លើក​ឡើង​ថា ចាយ​លុយ​ខ្ជះខ្ជាយ ហើយ​បាន​ធ្វើ​អី​។ តែ​យើង​ធ្វើ​ដើម្បី​អី ដើម្បី​ទង់ជាតិ​មួយ​ហ្នឹងហើយ គ្រវី​នៅ​លើ​ពិភពលោក ហើយ​ទង់ជាតិ​ហ្នឹង មាន​តែ​មួយ​គត់ គឺ​ទង់ជាតិ​កម្ពុជា​”​។ លោក​បញ្ជាក់​ថា ស​.​ស​.​យ​.​ក មិន​អាច​ទិញ​កិត្តិយស ជូន​ប្រទេស​ជាតិ​បាន​ឡើយ ដូច្នេះ​អ្វី​ដែល ស​.​ស​.​យ​.​ក បាន​ចំណាយ​នេះ មានការ​ថ្លឹងថ្លែង​យ៉ាង​ច្បាស់​។ លោក​ក៏​បាន​ឆ្លៀត​យក ឱកាស​នេះ សំណូមពរ​ឲ្យ​ប្រជា​ពលរ​ខ្មែរ​ចង់​ចាំ​ពី “​នយោបាយ ឈ្នះ​-​ឈ្នះ​” របស់​រាជរ​ដ្ឋា​ភិ​បា​កម្ពុជា​ផង​ដែរ​។ លោក ហ៊ុន ម៉ា​នី ក៏​បាន​អំពាវនាវ​សមាជិក ស​.​ស​.​យ​.​ក បន្ដ​ផ្សព្វផ្សាយ​ស្មារតី​២​ធ្នូ និង​បន្ដ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ដើម្បី​សម្រេច​បាន​ផលប្រយោជន៍ និង​ស្នាដៃ​មួយ​ដើម្បី​សង្គម​ជាតិ​របស់​កម្ពុជា​។ លោក​បញ្ជាក់​ថា ស្មារតី​២​ធ្នូ​នេះ​ហើយ ដែល​អាច​ឲ្យ​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ជា​ពិសេស​សម្តេច​ទាំង​បី គឺ​សម្តេច ហេង សំ​រិ​ន សម្តេច ជា ស៊ី​ម និង​សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា អាច​រំដោះ​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ខ្មែរក្រហម​បាន​។

សហភាព​សហព័ន្ធ​យុវជន កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​បើក​សន្និបាត​ទូ​ទាំង​ប្រទេស​លើក​ទី​៤ និង​ខួប​លើក​ទី​៤០ របស់​ខ្លួន​ដើម្បី​បូក​សរុប​ការងារ​ឆ្នាំ​២០១២-២០១៨ របស់​ខ្លួន​នឹង​លើក​ទឹ​ស​ដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៨-២០២៣ នៃ​ការ​ប្រមូលផ្តុំ​យុវជន​គ្រប់​ទិស​ទី​ជា​មហា​កម្លាំង​សាមគ្គី​ក្នុង​ការ​កសាង​បន្ថែម និង​លើកកម្ពស់ ប្រទេស​កម្ពុជា​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ (​ស​.​ស​.​យ​.​ក​) បាន​អះអាង​ថា ព្រឹ​ត្ត​ការណ៍​មហាសន្និបាត​នេះ តំណាង​ទូ​ទាំង​ប្រទេស​ប្រព្រឹត្ត​ទៅ​លើក​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦​ដល់ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នឹង​ផ្តោត​លើ​ការ​យកចិត្តទុកដាក់​លើ​ការ​បូក​សរុប​ការងារ ឆ្នាំ​២០១២.២០១៨ និង​ការងារ​ឆ្នាំ​២០១៨-២០២៣ ។

ព្រមទាំង​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក គណៈកម្មាធិការ​កណ្តាល ជាមួយ​កិច្ច​ពិភាក្សា និង​ការ​អនុម័ត​ការ​កែប្រែ​លក្ខន្តិកៈ​នៃ (​ស​.​ស​.​យ​.​ក​)​។ ស​.​ស​.​យ​.​ក បាន​លើក​ឡើង​ថា មហាសន្និបាត​តំណាង​ទូ​ទាំង​ប្រទេស​លើក​ទី​៤​នេះ ពិធី​បើក​ប្រព្រឹត្ត​ទៅ ក្រោម​អធិបតីភាព​របស់​សម្តេច​វិបុល​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​ពិធី​បិទ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​ក​ត្តិ​ប​ណ្ទិ​ត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​។ ស​.​ស​.​យ​.​ក ជា​រណសិរ្ស​ទូលំទូលាយ​នៃ​យុវជន​កម្ពុជា​ដែល​បដិសន្ធិ​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្នុង​គោលដៅ​សំខាន់​បំផុត​ក្នុង​ការ​ប្រមូលផ្តុំ​យុវជន​គ្រប់​ទិស​ទី​ជា​មហា​កម្លាំង​សាមគ្គី​ក្នុង​ការ​កង​សាង​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព និង​អភិវឌ្ឍ​សង្គម​៕

កែសម្រួលដោយ