ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮដំណឹង​ថា​រឿង​រំលោ.ភ​សេពសន្ថវៈ​នេះ ម៉ែឪ​សងខាង​ចង់​ឲ្យ​រៀប​ការ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកំពត ៖ យុវជន​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការតាម​នីតិវិធី ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ​យុវតី​ម្នាក់​មាន​អាយុ​១៨​ឆ្នាំ នៅ​ក្នុង​បន្ទប់ទឹក​រហូត​បាន​សម្រេច កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តកំពត ៖ យុវជន​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការតាម​នីតិវិធី ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ​យុវតី​ម្នាក់​មាន​អាយុ​១៨​ឆ្នាំ នៅ​ក្នុង​បន្ទប់ទឹក​រហូត​បាន​សម្រេច កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។ តាម​ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​ពី​ជួបជុំ​គ្នា​ជាមួយ​មិត្តភក្តិ ចំនួន​៥​នាក់ ទាំង​យុវតី​រង​គ្រោះ​ផង​ដែរ​បាន​ផឹក​ស្រាស​អស់​ចំនួន​១​លី​ត្រ​នៅផ្ទះ​យុវតី​រង​គ្រោះ ហើយ​ពេល​នោះ​បាន​ស្រវឹង​គ្រប់​គ្នា ហើយ​មិត្តភក្តិ​២​នាក់ ក៏​បាន​ទៅ​លេង​បាល់ និង​ម្នាក់​បាន​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​។

ដោយ​ឃើញ​ឱកាស​ស្ងាត់​នៅ​តែ​២​នាក់​យុវតី​រង​គ្រោះ ហើយ​យុវតី​រង​គ្រោះ​ក៏​ស្រវឹង​ផង​ដែរ​នោះ ខ្លួន​ជា​ជនសង្ស័យ​មាន​អារម្មណ៍​ចង់​រួម​ភេទ​ក៏​ចាប់​ឱប​ថើប រួច​ហើយ​ក៏​បី​យុវតី​រង​គ្រោះ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​រួច​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច រួច​យុវតី​រង​គ្រោះ​នៅ​លង់លក់​មិនដឹង​ខ្លួន​ក៏​នៅ​ដេក​ក្នុង​បន្ទប់ទឹក​នោះ រួច​ជន​ស​ង្ស​យ័​ដើរមក​ដេក​ជាមួយ មិត្តភក្តិ​ធ្វើ​មិនដឹង​។ ក្រោយមក​ក៏​ស្រាប់តែ​ឃើញ​នគរបាល​ប៉ុស្តិ៍​មក​នាំ​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍ ដើម្បី​សាកសួរ​តែ​ម្តង​។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​រំលោភ​យុវតី​រង​គ្រោះ បាន​សម្រេច​ហើយ​មាន​ពាក្យបណ្តឹង​ពី​ឈ្មោះ ញ៉េ​ប ញ៉ាស (​ជីដូន​ជន​រង​គ្រោះ​) ទើប​សមត្ថកិច្ច​ទៅ​ដល់ កន្លែង​កើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​មិត្តភក្តិ​ដែល​នៅ​ដេក​ជាមួយ​គ្នា​ទៅ​សាកសួរ​។ ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​រួច​មក សមត្ថកិច្ច​បាន​ដោះ​លែង ម្នាក់​ដែល​ជា​មិត្តភក្តិ​មិន​ពាក់ព័ន្ធ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ចំណែក​ជន​ដែល​ប្រព្រឹត្ត សមត្ថកិច្ច​បាន​កសាង សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ជនសង្ស័យ​មានឈ្មោះ តេ​ង សំណាង ហៅ​ទូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។ ចំណែក​យុវតី​រង​គ្រោះ​មាន​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។ ជុំវិញ​ករណី​រឿង​រំលោភ​សេពសន្ថវៈ ខាងលើ ក្រោយ​ពី​បញ្ជូន​ជនសង្ស័យ​ចូល​ទៅ​ឲ្យ​តុលាការ​សាកសួរ​ហើយ មាន​ព័ត៌មាន​មិន​ផ្លូវ​ការណ៍​មួយ បាន​លេចឮ​ថា អាណាព្យាបាល​ទាំង​សងខាង​បាន​ប្តូរ​ចិត្ត​បែរមក​សម្របសម្រួល​គ្នា ចង់​ឲ្យ​អ្នក​ទាំង​ពីរ​ផ្សំផ្គុំ​គ្នា​ជា​ប្តី​ប្រពន្ធ​វិញ​។ ប៉ុន្តែ​តុលាការ​មិន​ទទួលយក​ការ​សម្របសម្រួល​នោះ​ទេ ពីព្រោះ​បទល្មើស​ដែល​ប្តឹង​ចូល​ដល់​តុលាការ ហើយ​ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ត្រូវ​តែ​អនុវត្តន៍ ទៅ​តាម​នីតិវិធី​ច្បាប់​សិន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ