ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ទម្លាយ​ថា ឆ្នាំ​២០១៣​បក្ស​ប្រឆាំង​មាន​បំណង​កាន់កា.ប់​រដ្ឋសភា​ទាំងមូល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​យ៉ាង​ដាច់ខាត​ថា ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ មិន​អាច​ឲ្យ​មតិ​ភាព​តិច​មក​ដឹកនាំ​មតិ​ភាគច្រើន​ជា​ដាច់ខាត ប៉ុន្តែ​មតិ​ភាគច្រើន ត្រូវ​គិតគូរ​ដល់​មតិ​ភាគតិច…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​យ៉ាង​ដាច់ខាត​ថា ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ មិន​អាច​ឲ្យ​មតិ​ភាព​តិច​មក​ដឹកនាំ​មតិ​ភាគច្រើន​ជា​ដាច់ខាត ប៉ុន្តែ​មតិ​ភាគច្រើន ត្រូវ​គិតគូរ​ដល់​មតិ​ភាគតិច ផង​ដែរ​។ សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​មហាសន្និបាត​តំណាង​ទូ​ទាំង​ប្រទេស លើក​ទី​៤ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា នៅ​សណ្ឋាគារ​សុខា យ៉ាង​ដូច្នេះ​ថា «​មិន​អាច​ឲ្យ​សំឡេង​ភាគតិច​មក​ដឹកនាំ​សំឡេង​ភាគច្រើន​បាន​ទេ​។ នេះ​វា​ខុស​ពី​ទម្លាប់ ហើយ​ទម្លាប់​នេះ​ហើយ ដែល​បង្កើត​រឿង​ឈឺចាប់​នៅ​ក្នុង​ឆ្នាំ​២០១៣ ដែល​សំឡេង​ភាគតិច (​បក្ស​ប្រ​ឆាំំ​ង​) មាន​បំណង​កាន់កាប់​ទាំងស្រុង​ទៅ​លើ​រដ្ឋសភា​»​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា​៖ « សុំ​ប្រាប់​ថា នៅ​លើ​លោក​កី​យ៍​នេះ​គ្មាន​ប្រទេស​ណាមួយ​ឲ្យ​សំឡេង​ភាគតិច​ធ្វើ​ប្រធានរដ្ឋសភា​នោះ​ទេ​។ ពួក​គេ​ធ្វើ នូវ​កិច្ចការ​ដែល​ជា​កិច្ចការ​អកុសល ហើយ​នេះ​ជា​កម្ម​ពារ​បស់​គេ​ទេ ដែល​គេ​ត្រូវ​បាន​បំផ្លាញ ហើយ​ឥឡូវនេះ​រឿង​បំផ្លាញ​នេះ​ត្រូវ​បាន​រក​ឃើញ​ជាក់លាក់​»​។ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា រឿង​សមូ​សហភាព​ត្រូវ​មិន​ត្រូវធ្វើ​តែឯង​នោះ​ទេ គឺ​ត្រូវ​ធ្វើការ​ពិភាក្សា​គ្នា​។ ប៉ុន្តែ​នៅ​ពេល​មាន សេចក្តី សម្រេច​ជាក់លាក់​រួច​ហើយ បុគ្គល​ម្នាក់​ត្រូវ​រៀបចំ​ទទួលខុសត្រូវ ឧទាហរណ៍ ៖ ស​.​ស​.​យក ប្រធាន​ត្រូវធ្វើ​អ្វី អនុប្រធាន​ត្រូវធ្វើ​អ្វី​។

អ្នក​ទាំងនោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សមូហភាព​នោះ ដោយ​មិន​អាច​កោះហៅ​រឿង​មួយ​ៗ​នោះ​ទេ​។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ពី​ការ គ្រប់គ្រង​គណបក្ស​ប្រជាជន កម្ពុជា​ថា សម្តេច​មិន​ដែល​ទៅ​សុំ​មតិ​ទៅ​គណបក្ស នូវ​រឿង​ដែល​គណបក្ស បាន​ផ្តល់​ការ​ឯកភាព​គ្នា​រួច​មក​ហើយ​នោះ​ទេ តាម​រយៈ​ក្រប​ខណ្ឌ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល ទេ​។ សម្តេច​បាន​បញ្ជាក់​ថា «​នាយក​រដ្ឋមន្ត្រី​យក​ការ​សម្រេចចិត្ត ទទួល​ចំពោះ​មុខ គណបក្ស និង​ជា​ទិដ្ឋភាព​ផ្ទៃក្នុង ក៏​ប៉ុន្តែ​ត្រូវ​ទទួលខុស​ចំពោះ​មុខ​រដ្ឋសភា ផ្លូវ​រដ្ឋ ហើយ​រដ្ឋមន្ត្រី​ត្រូវ​ទ​ទូល ខុស​ត្រូវ​ចំពោះ​តួនាទី​របស់​គេ​»​។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​មានការ​យក​របស់ សមូហភាព បុគ្គល​ដាច់​ដោយឡែក​ទៅ​ឡូ​កឡំ​គ្នា​នោះ​នឹង​មានការ​បែកបាក់​។ ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​ឲ្យ​អ្នក​ទាំងអស់​គ្នា​ចង​ចាំ​នូវ​ទស្សន​ប្រវត្តិសាស្ត្រ ដែល​បាន​ចែង​ឲ្យ​បាន​ជាប់​ជា​និច្ច​។ សម្តេច​ថា នៅ​ក្នុង​ពេលវេលា​នៃ​ការ​ស្វែង​យល់​នូវ​បញ្ហា ឬ​ការ​បូក​សរុប​នូវ​បញ្ហា ហើយ​ព្យាករណ៍​សម្រាប់ ដាក់​ទៅ​អនាគត​កុំ​ភ្លេច​នូវ​ទស្សន​ប្រវត្តិសាស្ត្រ​។ សម្តេច​តេ​ជោ​ថា ៖«​ដើម្បី​វាយតម្លៃ​នូវ​សភាពការណ៍ ដែល​កន្លង​ហួស រួច​ហើយ​ព្យាករណ៍​សភាព​ការ​នៅ​ពេល​ខាង​មុខ និង​ដាក់​ចេញ​ភារកិច្ច​នៅ​ពេល​ខាង​មុខ និង​ទិស​ដៅ​នៅ​ពេល​អនាគត​កុំ​ភ្លេច​នូវ​ទស្សន​ប្រវត្តិសាស្ត្រ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ