ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ពេក​បើកបរ​មិន​មើល​ភ្លើងស្តុប ទីបំផុត​ប្រញាប់​សង​គេ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿង​បាន​ក្រឡាប់​ផ្ងារជើង​សង្កត់​ទៅ​សង្កត់​ម៉ូតូ​ម៉ាក​គុប​ជ្រុង មួយ​គ្រឿង​ទៀត ជាប់​ខាងក្រោម ខណៈ​ដែល​ភ្លើងស្តុប​ពណ៌​ខៀវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់ ហើយ​ត្រូវ​បាន​ម៉ូតូ​ម៉ា​ស៊ុ​យ​ហ្សុ​យ​គី​ស្មាស់​មួយ​គ្រឿង​ទៀត បើក​រំលោភ​ភ្លើងស្តុប​ពណ៌​ក្រហម ហើយ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក ទំនងជា​ប្រញាប់​ខ្លាំង​ណាស់​នោះ​។…

រាជធានី​ភ្នំពេញ ៖ ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿង​បាន​ក្រឡាប់​ផ្ងារជើង​សង្កត់​ទៅ​សង្កត់​ម៉ូតូ​ម៉ាក​គុប​ជ្រុង មួយ​គ្រឿង​ទៀត ជាប់​ខាងក្រោម ខណៈ​ដែល​ភ្លើងស្តុប​ពណ៌​ខៀវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់ ហើយ​ត្រូវ​បាន​ម៉ូតូ​ម៉ា​ស៊ុ​យ​ហ្សុ​យ​គី​ស្មាស់​មួយ​គ្រឿង​ទៀត បើក​រំលោភ​ភ្លើងស្តុប​ពណ៌​ក្រហម ហើយ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក ទំនងជា​ប្រញាប់​ខ្លាំង​ណាស់​នោះ​។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​ត្រង់​ចំណុច​ភ្លើងស្តុប ផ្លូវ​R6 (​ក្នុង​តំបន់​បឹង​កក់​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ភ្លើង​សញ្ញា​ចរាចរ ពណ៌​ខៀវ​នោះ​គេ​បានឃើញ​ឡាំ​ប្រឺ​តា​ឥណ្ឌា ពណ៌​ស គ្មាន​ស្លាក​លេខ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តែ​ម្នាក់ឯង​។ លុះ​ឆ្លងកាត់​ភ្លើងស្តុប​ដល់​ចំណុច​ពាក់​កណ្តាលផ្លូវ​នោះ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក ស៊ុ​យ​ហ្សុ​យ​គី​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១L-២១៨៤ មួយ​គ្រឿង បើកបរ​ដោយ​យុវជន​ម្នាក់ ដោយ​មាន​ដឹក​ក្តារ​ចំនួន​២​បន្ទះ​ខាងក្រោយ​ផង​ដែរ បាន​បោះពួយ​ក្នុង​ល្បឿន យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​ដែល​ភ្លើងស្តុប​ពណ៌​ក្រហម​។

បាន​ទៅ​បុក​ឡាំ​ប្រឺ​តា ឥណ្ឌា​មួយ​គ្រឿង​ខាងលើ​ក្រឡាប់ និង​ខ្ទាត​ទៅ​សង្កត់​លើ​ម៉ូតូ​ម៉ាក​គូប​ជ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​១AW-១៥៣០ មួយ​គ្រឿង​ទៀត​ដែល​កំពុង​តែ​ឈប់​ភ្លើងស្តុប នៅ​លើ​ផ្លូវ​ម្ខាង​សង្កត់ជាប់​ខាងក្រោម តែ​សំណាងល្អ​មិន​បាន​បង្ករ​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង រីឯ​ម៉ូតូ​ទាំង​២​គ្រឿង និង ឡាំ​ប្រឺ​តា​ឥណ្ឌា យក​ទៅ​ទុក​លើ​ចិញ្ចើម​ផ្លូវ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​។ ដោយ​ភាគី​ខាង​ម៉ូតូ​បង្ក យល់ព្រម​យក​ឡាំ​ប្រឺ​តា​ឥណ្ឌា និង​ម៉ូតូ​ម៉ាក​គូប​ជ្រុង យក​ទៅ​ធ្វើការ​ជួសជុល​ឲ្យ​បញ្ចប់រឿង​នៅ​នឹង​កន្លែង កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ