ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន INSIGHT​ចុះ​ចត​បាន​ហើយ​លើ​ភព​ព្រះ​អង្គារ (មាន​វីដេអូ)

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យាន​INSIGHT​របស់​អង្គការ​NASA បាន​ចុះ​ចត​ហើយ​ដូច​ការ​គ្រោងទុក កាលពី​ថ្ងៃ​ទី​២៦​វិច្ឆិកា​លើ​ដែនដី​នៃ​ភព​ព្រះ​អង្គារ បន្ទាប់​ពីការងារ​មួយ​ដែល​មាន​រយៈពេល​៧​ឆ្នាំ និង​ការ​ហោះហើរ​អស់​ពេល​៧​ខែ​ក្នុង​ទី​អវកាស ព្រមទាំង​ការ​ប្រើ​ពេល​ជិត​៧​នាទី​សម្រាប់​ការ​ចុះ​មក​។ នៅ​ឯ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បេសកកម្ម​របស់​យាន​នេះ ស្ថិត​នៅ​JET…

សហរដ្ឋអាមេរិក ៖ យាន​INSIGHT​របស់​អង្គការ​NASA បាន​ចុះ​ចត​ហើយ​ដូច​ការ​គ្រោងទុក កាលពី​ថ្ងៃ​ទី​២៦​វិច្ឆិកា​លើ​ដែនដី​នៃ​ភព​ព្រះ​អង្គារ បន្ទាប់​ពីការងារ​មួយ​ដែល​មាន​រយៈពេល​៧​ឆ្នាំ និង​ការ​ហោះហើរ​អស់​ពេល​៧​ខែ​ក្នុង​ទី​អវកាស ព្រមទាំង​ការ​ប្រើ​ពេល​ជិត​៧​នាទី​សម្រាប់​ការ​ចុះ​មក​។

នៅ​ឯ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បេសកកម្ម​របស់​យាន​នេះ ស្ថិត​នៅ​JET PROPULSION LABORATORY​នាទី​ក្រុង​PASADENA​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បណ្ដា​អ្នកធ្វើការ​នៅ​ទីនោះ​ក្រោយ​យាន​នេះ​ចុះ​ដោយ​ជោគជ័យ បាន​សម្ដែង​ក្ដី​រីករាយ​ខ្លាំង​ណាស់ ដោយ​ចាប់​អោប​គ្នា​និង​ហ៊ោ​ក​ញ្ច្រៀ​វ​។ ពួក​គេ​ទះដៃ​អបអរសាទរ ហើយ​នៅ​ឯ​ស្ថានីយ​អវកាស​អន្តរជាតិ​ISS ពួក​អ្នក​ប្រចាំការ​នៅ​ទីនោះ ដែល​តាមដាន​ការ​ចុះ​របស់​យាន​នោះ ក៏​ផ្ទុះ​ក្ដី​រីករាយ​ខ្លាំង​ដែរ​ដែល​ឃើញ​យាន​ដំបូង ចាប់​តាំង​ពិ​ី​៦​ឆ្នាំ​មក​ហើយ​ចុះ​លើ​ភព​ព្រះ​អង្គារ​បាន​។

២​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​ហោះ​ចូល​ទៅ​ក្នុង​បរិយាកាស​នៃ​ភព​ព្រះ​អង្គារ យាន​INSIGHT​ស្ថិត​នៅ​ចម្ងាយ​ដល់​ទៅ​ជាង​២៥.០០០​គីឡូម៉ែត្រ​ពិ​ភព​ក្រហម ហើយ​ពេល​នោះ​បណ្ដា​វិស្វករ​របស់​NASA ពុំ​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​អោបដៃ​ចាំ​មើល​នោះ​ឡើយ រួច​ហាក់ដូចជា​អស់សង្ឃឹម​។ ការ​ហោះ​ចូល​បរិយាកាស​ភព​ព្រះ​អង្គារ​ដែល​ពោរពេញ​ដោយ​ព្យុះ​ធូ​ុ​លី រហូត​ដល់​ពេល​ចុះ​ដល់​ដី​ភព​នេះ សុទ្ធតែ​មានការ​រៀបចំ​កម្មវិធី​ទុក​មុន​។

ប៉ុន្មាន​នា​ទី​ក្រោយ​ការ​ចុះ​ចត យាន​INSIGHT​បាន​បញ្ជូន​រូបភាព​ដំបូង​របស់​វា​។ នោះ​ជា​រូបភាព​នៃ​កន្លែង​មួយ​ដែល​គេ​ពុំ​ធ្លាប់​ឃើញ​ទល់​តែ​សោះ​។ បន្ទាប់​ពី​ហោះ​ចូល​ក្នុង​បរិយាកាស​ភព​ព្រះ​អង្គារ​បាន​បន្តិច ការ​កកិត​ធ្វើ​ឲ្យ​សីតុណ្ហភាព​របស់​យាន​នោះ​ឡើង​ដល់​១៥០០​អង្សា​សេ ប៉ុន្តែ​យាន​នោះ​នៅ​តែ​ទ្រាំទ្រ​បាន​មក​ពី​ប្រព័ន្ធ​ការពារ​កម្ដៅ​។

ពេល​ចូល​ក្នុង​បរិយាកាស​ភព​ព្រះ​អង្គា​រយាន​INSIGHT ហោះហើរ ក្នុង​ល្បឿន​ដល់​ទៅ​ប្រមាណ​ជា​២០.០០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង គឺ​៣​ទៅ​៤​ដង​លឿន​ជាង​ល្បឿន​គ្រាប់កាំភ្លើង ក្រោយ​ពិ​ី​វា​ហោះហើរ​ក្នុង​ចម្ងាយ​ផ្លូវ ប្រមាណ​ជា​៤៨០​លាន​គីឡូម៉ែត្រ​មក​។ ខណៈ​នៅ​សល់​១០០​គីឡូម៉ែត្រ​ពីដែនដី​ភព​ព្រះ​អង្គារ ឆ័​ត្រ​យោង​យក្ស​បាន​បើក​ដោយ​ស្វ័យប្រវត្តិ ទប់​ល្បឿន​បន្ទាប់​មក​យាន​បាន​បញ្ចេញ​ជើង​៣ ហើយ​ឆ័​ត្រ​បាន​ផ្ដាច់​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ SciNews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ