ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​អយ​ស្ទ័​រ​ត្អូញត្អែរ ព្រោះ​កាន់តែ​ខ្សត់​ទៅ​ៗ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នកនេសាទ​អយ​ស្ទ័​រ​កំពុង​ត្អូញត្អែរ​រក​មិនសូវ​បាន ព្រោះ​កាន់តែ​ខ្សត់​ទៅ​ៗ បើ​ទោះជា​ខំ​មុជទឹក​ដល់​ជ្រៅ​៦​ទៅ​៧​ម៉ែត្រ​ក៏​ដោយ ក៏​ពុំ​សូវ​មាន​ដែរ ខណៈ​អ្នកខ្លះ​បាន​ងាក​ចេញពី​របរ​នេះ​មក​រក​ឈ្លើង​ថ្ម ឬ​ផ្កាថ្ម​វិញ​។ លោក នុ​ន…

ខេត្តកំពត ៖ អ្នកនេសាទ​អយ​ស្ទ័​រ​កំពុង​ត្អូញត្អែរ​រក​មិនសូវ​បាន ព្រោះ​កាន់តែ​ខ្សត់​ទៅ​ៗ បើ​ទោះជា​ខំ​មុជទឹក​ដល់​ជ្រៅ​៦​ទៅ​៧​ម៉ែត្រ​ក៏​ដោយ ក៏​ពុំ​សូវ​មាន​ដែរ ខណៈ​អ្នកខ្លះ​បាន​ងាក​ចេញពី​របរ​នេះ​មក​រក​ឈ្លើង​ថ្ម ឬ​ផ្កាថ្ម​វិញ​។

លោក នុ​ន វណ្ណៈ ជា​អ្នកជំនាញ​មុជទឹក​រក​អយ​ស្ទ័​រ នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ បាន​រៀបរាប់​ថា លោក​ជា​អ្នកនេសាទ​ម្នាក់​ក្នុង​ចំណោម​អ្នកនេសាទ​ជា​ច្រី​ន​នាក់​ទៀត​ដែល​តែងតែ​ជិះទូក​ទៅ​មុជទឹក​សមុទ្រ​ជម្រៅ​៦​ម៉ែត្រ​ទៅ​៧​ម៉ែត្រ ដើម្បី​រក​អយ​ស្ទ័​រ​នៅ​បាតសមុទ្រ យក​មក​លក់​លើ​ទីផ្សារ ។

លោក​វណ្ណៈ​និយាយ​ថា លោក​មុជទឹក​ដោយ​ប្រើ​ឧប្បករណ៍​ជំនួយ ដើម្បី​រក​អយ​ស្ទ័​រ​រយៈពេល​១០​ឆាំ្ន​ហើយ ។ លោក​ថា ៖« អយ​ស្ទ័​រ​នេះ​ពី​មុន​សម្បូរ​ណាស់ អ្នក​ភូមិ​ហៅ​តែ​ខ្យង​ទេ វា​នៅ​អែប​ជាប់​នឹង​ថ្ម ក្រោយមក​ជនបរទេស​បាន​ហៅ​ថា «​អយ​ស្ទ័​រ​» ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ក៏​ហៅ​តាម​ដែរ​ទៅ »​។ លោក​បន្ដ​ថា ៖« ក្រោយ​ពេល​ល្បី​ត​ៗ​គ្នា​ថា ការ​បរិភោគ​អយ​ស្ទ័​រ​ប៉ូវ​កម្លាំង ធ្វើ​ឲ្យ​វា​កាន់តែ​មាន​ទីផ្សារ ហើយ​អ្នករក​ក៏​កើនឡើង​ដែរ ប៉ុន្ដែ​ពេល​នេះ​ដូច​ជា​អស់​បណ្ដើរ​ៗ​ហើយ លុះត្រាតែ​ចេញ​ទៅ​តាម​កោះ​ឆ្ងាយ​ៗ ទើប​រកបាន »​។
លោក​បន្ថែម​ថា ៖« សព្វ​ថ្ងៃនេះ តម្លៃ​អយ​ស្ទ័​រ​ក៏​ឡើងថ្លៃ​គួរសម​ដែរ គឺ​១០​គ្រាប់​លក់​បាន​ពី​៣.០០០​ទៅ​៥.០០០​រៀល​ដែរ ប៉ុន្ដែ​ដោយសារ​តែ​ការ​នេសាទ​មិនសូវ​បាន ទើប​ខ្ញុំ​ងាក​មក​រក​ផ្កាថ្ម ផ្សិត​ថ្ម និង​ឈ្លើង​ថ្ម​លក់​វិញ »​។

លោក​បញ្ជាក់​ថា ឈ្លី​ង​ថ្ម​សមុទ្រ​ក៏​មាន​សារ​ប្រយោជន៍​សម្រាប់​មនុស្ស​ដែរ ព្រោះ​វា​ជា​ឱសថ​បុរាណ​នៅ​បាតសមុទ្រ​ម្យ៉ាងដែ​លអាច​ព្យាបាល​ជំងឺ​ច្រើន​មុខ ដោយ​គ្រាន់តែ​ដុស​ជាមួយ​ទឹក​ក្ដៅ​យក​មក​ទទួលទាន​ប៉ុណ្ណោះ ពិសេស​ក្មេង​ៗ​ក្ដៅខ្លួន និង​ស្ត្រី​ទាស់មិនដឹងមុខ​ជាដើម ។ ប្រធាន​សាលាឃុំ​កោះ​តូច លោក ឈូក ផូ​រ បាន​ឲ្យ​ដឹងផង​ដែរ​ថា ប្រជា​កសិក​នៅ​ឃុំ​កោះ​តូច​នេះ​ភាគច្រើន​ជា​អ្នកនេសាទ ។ លោក​បន្ដ​ថា ៖« បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ពី​មុន​អយ​ស្ទ័​រ​នេះ​សម្បូរ​ណាស់ គ្រាន់តែ​គំនរ​សំបក​ត្រូវ​បាន​គេ​គរ​ដូច​ភ្នំ តែ​ឥឡូវ​ដូច​ជា​មិនសូវ​រកបាន​ដូច​មុន​ៗ​ឡើយ ព្រោះ​វា​កាន់តែ​ខ្សត់​ទៅ​ៗ ហើយ​បើ​ចង់រក​វា ត្រូវ​ជិះទូក​ទៅ​កោះ​ឆ្ងាយ​ៗ​ដែល​ប្រឈម​នឹង​ហានិភ័យ​ដល់​ជីវិត ។ ដូច្នេះ​ហើយ បច្ចុប្បន្ន​អ្នកនេសាទ​ទាំងនោះ​បាន​ងាក​មក​រក​ផ្កាថ្ម ឬ​ឈ្លើង​ថ្ម​លក់​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​វិញ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ