ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​អ្នក​នាង​ច័ន្ទ សុ​ផា​នី ចង់វាយអ្នកកាសែត​សួរ​រឿង​ម្តាយ​យកប្តី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​ពិធី​ការិនី និង​ជា​តារា​សម្តែង​អ្នក​នាង​ច័ន្ទ សុ​ផា​នី ច្រើន​ឆ្នាំ​មក​ហើយ​នៅ​តែ​មិន​ទាន់​មាន​គូគាប់​ថ្មី បន្ទាប់​ពី​បែកបាក់​ជាមួយ​លោក​ហ្សូ​ណូ ។ រឿង​កន្លង​គឺ​អ្នក​នាង​ច័ន្ទ សុ​ផា​នី បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​តារាចម្រៀង​ហ្សូ​ណូ…

រាជធានី​ភ្នំពេញ​៖ អតីត​ពិធី​ការិនី និង​ជា​តារា​សម្តែង​អ្នក​នាង​ច័ន្ទ សុ​ផា​នី ច្រើន​ឆ្នាំ​មក​ហើយ​នៅ​តែ​មិន​ទាន់​មាន​គូគាប់​ថ្មី បន្ទាប់​ពី​បែកបាក់​ជាមួយ​លោក​ហ្សូ​ណូ ។

រឿង​កន្លង​គឺ​អ្នក​នាង​ច័ន្ទ សុ​ផា​នី បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​តារាចម្រៀង​ហ្សូ​ណូ ដោយ​រួមរស់​ជាមួយ​គ្នា​គ្មាន​ខាន់ស្លា​ឡើយ ហើយ​មានកូន​ស្រី​ម្នាក់​។ ចំណង​ស្នេហ៍​នេះ​បាន​បែកបាក់ ហើយ​តាំងពី​ពេល​នោះ​មក អ្នក​នាង​ច័ន្ទ សុ​ផា​នី មិន​មាន​អ្នក​ថ្មី​ទៀត​ឡើយ ។ នាង​គិតតែ​ពី​រឿង​រក​សុ​ី​ពី​មួយ​មុខរបរ​ទៅ​មួយ​មុខរបរ​ដើម្បី​ចិញ្ចឹម​កូនស្រី ។

អ្នក​នាង​ច័ន្ទ សុ​ផា​នី និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​«​រហូត​មក​ទល់​ពេល​នេះ​នាង​ខ្ញុំ​ទម្លាប់​នៅ​តែ​ម្នាក់ឯង​រួច​ទៅ​ហើយ លែង​ខ្វល់ចិត្ត​គិត​រឿង​យក​អ្នក​ណា​មក​មើលថែ​ទៀត​ណាស់​នាំ​ឲ្យ​ចំបែងចិត្ត​អត់
ប្រយោជន៍ ។ មានកូន​ជា​កម្លាំងចិត្ត​យើង​ខំ​មើល​គាត់​តាំងពី​យូរ​ពី​តូច​មក​ឡើងជា​ទម្លាប់​មាន​ទាំង​ពេល​ខ្លះ​កម្សត់ ពេល​ខ្លះ​សប្បាយ ចាំបាច់​អ្វី​យក​ថ្មី​បើ​វ័យ​នាង​ខ្ញុំ​ក៏​ច្រើន​ហើយ​ក៏​មិន​បារម្ភ​រឿង​ចាស់ គ្មាន​អ្នក​យក​ក៏​មិន​ភ័យ ។

កូន​ខ្ញុំ​មិន​បាន​ទេ ពេល​អ្នកកាសែត​សួរ​រឿង​ខ្ញុំ​យកប្តី​ថ្មី​ហ្នឹង ក៏​គេ​ចង់​វ៉ៃ​អ្នកកាសែត ។ គេ​ថា ពេល​គេ​រៀប​ការ​ហើយ​ទើប​ឱ្យ​ខ្ញុំ​យកប្តី​ថ្មី​ទៀត​ចុះ ហើយ​ឥឡូវ​គេ​ទើប​មាន​អាយុ​៩​ឆ្នាំ​ហ្នឹង អ៊ីចឹង​ទម្រាំ​ចាំ​កូនស្រី​ការ​ហើយ​បានឱ្យ​ឯង​យកប្តី​ហ្នឹង គឺ​ចាំ​រហូត​ដល់​ម៉ាក់​វា​ឯណេះ​ជ្រុះ​ធ្មេញ​អស់ហើយ​មើលទៅ​»​។

ចំណែក​កុមារី​មុនិ ផ្កា បាន​និយាយ​ជាមួយ​អ្នកកាសែត​ថា «​ខ្ញុំ​មិន​ចង់​និយាយ​រឿង​ប៉ា​ខ្ញុំ​ទេ កុំ​សួរ​រឿង​ហ្នឹង​អី ។ ខ្ញុំ​ក៏​មិន​ឱ្យ​ម៉ាក់​ខ្ញុំ​យកប្តី​ថ្មី​ដែរ ចាំ​ពេល​ខ្ញុំ​ការ​ហើយ​សិន ទើប​ឱ្យ​ម៉ាក់​យកប្តី​ទៀត​។ ឥឡូវ​ខ្ញុំ​រៀន​ថ្នាក់​ទី​៥ ហើយ​ខ្ញុំ​មិន​ចង់​និយាយ​រឿង​ប៉ា​ខ្ញុំ​ដាច់ខាត​»​។

អ្នក​នាង​ច័ន្ទ សុ​ផា​នី ឲ្យ​ដឹង​ថា កូនស្រី​នាង​មាន​និស្ស័យ​សិល្បៈ​ដូច​រូប​នាង​នាង ហើយ​នា​ពេល​ខាង​មុខ​នាង​នឹង​ជំរុញ​ឱ្យ​ចាប់​អាជីព​សិល្បៈ​ដែរ ។ ពេល​នេះ​មាន​ផលិតកម្ម​មួយ​ចំនួន​បាន​ទាក់ទង​កូនស្រី​របស់​នាង​ឱ្យ​ថតកុន​ដែរ តែ​នាង​ជា​ម្តាយ​មិន​ទាន់់​ឱ្យ​ថត​ទេ ។  ដោយ​កូនស្រី​ស្រលាញ់​ចូល​ចិត្ត​របាំ ដូច្នេះ​នាង​នឹង​បញ្ជូន​ឲ្យ​ចូល​រៀន​ផ្នែក​នេះ ។

អ្នក​នាង​ច័ន្ទ សុ​ផា​នី រក​ស៊ី​ខាត​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ​ដោយ​ធ្លាប់​បើកហាង​ជា​បន្តបន្ទាប់​។​ក្រៅពី​នេះ​នាង​ក៏​បាន​ពពាយនាយ​លក់​គ្រឿង​ម្ជូរ​តាម​អន​ឡាញ​ដែរ ។ ទោះបីជា​យ៉ាងណា​ក្តី​នាង​នៅ​តែ​ចង់​តែ​រក​ស៊ី ដោយ​នាង​ចាត់​ទុក​បរាជ័យ​កន្លង​មក​ព្រោះ​ខ្វះ​បទ​ពិសោធន៍ ម្យ៉ាង​ជួល​ផ្ទះ​គេ​ផង ។ បើ​មាន​ទុន​នាង​នឹង​បើកហាង​ជា​បន្ត​ទៀត តែ​ក៏​មិន​បោះបង់​សិល្បៈ​ទេ បើ​ទំនេរ​ពី​រក​ស៊ី​នាង​នឹង​ឆ្លៀត​ចូលរួម​សម្តែង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ