ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​២៣៥​នាក់​នេះ​សម្ងំ​ជាង​២​ខែ​មក​ហើយ​ទើបតែ​ក្របួច​បាន

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​២៣៥​នាក់​ដែល​បាន​មក​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​រួច​ពួន​សម្ងំ​ធ្វើ​ចាប់ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ប្រមាណ​ជា​២​ខែ​មក​ហើយ​នោះ​ត្រូវ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នឹង​ឧក្រឹដ្ឋ​កម្ម​ឆ្លង​ដែន​បាន​ចុះ​មក​សហការ​ណ៌​ជាមួយ​នគរបាល​ខេត្តតាកែវ និង​មានកា​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​ខេត្ត​បាន​ធ្វើការ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​៣០​នាទី កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចំនួន​១០៥​នាក់ ។ លោក​ឧត្តមសេនីយ៍ទោ…

ខេត្តតាកែវ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​២៣៥​នាក់​ដែល​បាន​មក​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​រួច​ពួន​សម្ងំ​ធ្វើ​ចាប់ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ប្រមាណ​ជា​២​ខែ​មក​ហើយ​នោះ​ត្រូវ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នឹង​ឧក្រឹដ្ឋ​កម្ម​ឆ្លង​ដែន​បាន​ចុះ​មក​សហការ​ណ៌​ជាមួយ​នគរបាល​ខេត្តតាកែវ និង​មានកា​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​ខេត្ត​បាន​ធ្វើការ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩​និង​៣០​នាទី កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចំនួន​១០៥​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បានអោយ​ដឹង​ថា ថ្ងៃនេះ​កម្លាំង​របស់​យើង​បាន​សហការ​ណ៌​គ្នា​ធ្វើការ​បង្ក្រាប​ទីតាំង​ចាប់ជម្រិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ចំនួន​០៤​ទីតាំង​ផ្សេង​គ្នា​ក្នុង​នោះ ទីតាំង​ទី​១-​ស្ថិត​នៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៦៣​នាក់ ស្រី​០៧​នាក់ ។ ទីតាំង​ទី​២-​ស្ថិត​នៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​១២​នាក់​(​ប្រុស​) ។ ទីតាំង​ទី​៣-​ស្ថិត​នៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៧០​នាក់ ស្រី​២៤​នាក់ ។ ទីតាំង​ទី​៤-​ស្ថិត​នៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​៩០​នាក់ ស្រី​០៥​នាក់ ។ សរុប​ទាំង​០៤​ទីតាំង​ចំនួន​២៣៥​នាក់ ស្រី​៣៦​នាក់ ។

ក្រោយ​ពី​ធ្វើកា​បង្ក្រាប​រួចរាល់​ជនជាតិ​ចិន​ទាំង​អស់នោះ​ព្រមទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​បាន​ប្រគល់​ជូន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​យក​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ