ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អន់​ទេ ! ពលរដ្ឋ​ឃុំ​ក្អម​សំណ​ប្រកប​មុខរបរ​រាវ​លៀស​បាន​លើក​ស្ទួយ​ជីវភាព​គ្រួសារ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បន្ទាប់​ពី​ទំនេរ​ពីមុខ​របរ​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច ប្រជា​ពលរ​ដ្ធ​រស់នៅ​ក្នុងភូមិ​រាំង​ជូ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​នាំ​គ្នា​ទៅ​រាវ​លៀស នៅ​តាម​បឹង ព្រែក…

ខេត្តកណ្តាល ៖ បន្ទាប់​ពី​ទំនេរ​ពីមុខ​របរ​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច ប្រជា​ពលរ​ដ្ធ​រស់នៅ​ក្នុងភូមិ​រាំង​ជូ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល បាន​នាំ​គ្នា​ទៅ​រាវ​លៀស នៅ​តាម​បឹង ព្រែក ដើម្បី​យក​មក​លក់​បាន​លុយ​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​ក្នុង​គ្រួសារ​បន្ថែម ។

តាម​ប្រជា​ពលរ​ដ្ធ​រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​បាន​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​រដូវ​ទឹកសម្រក ពួក​គាត់​ក្រោយ​ពី​ទំនេរ​នូវ​មុខរបរ​ធ្វើស្រែ​ចម្ការ​បន្តិចបន្តួច​គ្រាន់​បាន​ទុក​ហូប​ខ្លួនឯង​ផង​ក៏​ឆ្លៀតពេល​នាំ​គ្នា​ទៅ​រាវ​លៀស ដើម្បី​យក​មក​លក់​បាន​លុយ​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​ក្នុង​គ្រួសារ​បន្ថែម ព្រោះ​ការ​ធ្វើស្រែ​ចម្ការ​វា​មិន​ទៀងទេ ជួន​ខាត ជួន​ចំណេញ​ក៏​មាន ។ ពលរដ្ឋ​បន្ត​ទៀត​ថា ការ​ទៅ​រាវ​លៀស​នេះ គឺ​ពួក​គាត់​បាន​បើកទូក​កាណូត​ទៅ​រាវ​លៀស នៅ​តាម​បឹង ព្រែក នានា​ខាងក្រោយ​ភូមិ​ដែល​មាន​ចម្ងាយ​ដី​ប្រហែលជា​៣-៤​គីឡូម៉ែត្រ​ឯណោះ ហើយ​ចេញ​ទៅ​រក គឺ​ចាប់ពី​វេលា​ម៉ោង​៥ -៦​ព្រឹក​រហូត​ដល់​ម៉ោង​៤-៥​ល្ងាច ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។

ពលរដ្ឋ​បញ្ជាក់​បន្ថែម​ថា ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​អាច​រាវ​លៀស​បាន​ខ្លះ​ជាង​១០០​គីឡូ ២០០​គីឡូ​ទៅ​៣០០​គីឡូក្រាម​ក៏​មាន យក​បោះ​ថ្លឹង​លក់​ឲ្យ​ឈ្មួញ​អ្នក​ភ្នំពេញ បើកឡាន​ចូល​មក​ទិញ​ដល់​ចំណតទូក ដោយ​ក្នុង​មួយ​គីឡូក្រាម​លៀស​លេខ​ធំ​លេខ​១​បាន​តម្លៃ​១៨០០​រៀល​ទៅ​២០០០​រៀល ។ លៀស​លេខ​២​បាន​តម្លៃ​មួយ​គីឡូក្រាម​១៥០០​រៀល ។ លៀស​លេខ​៣​បាន​តម្លៃ​មួយ​គីឡូក្រាម​៨០០​រៀល​ទៅ​១០០០​រៀល ។

ពលរដ្ឋ​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​កាត់ថ្លៃ​ស៊ី កាត់ថ្លៃ​ប្រេងសាំង​រួចរាល់ នៅ​សល់​ម្នាក់​១០​ម៉ឺន​រៀល ទៅ​ជាង​១០​ម៉ឺន​រៀល​ដែរ គ្រាន់​បាន​យក​មក​ប្រើប្រាស់​ទិញ​ជី ទិញ​ថ្នាំ​ថែទាំ​ស្រែ​ចម្ការ និង​សល់​នៅ​ខ្លះ​គ្រាន់​ដោះស្រាយ​ចាយវាយ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ និង​ជួយ​ឲ្យ​កូន​បាន​ទៅ​រៀនសូត្រ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ