ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​ថា​អ្នកមាន​សង្សារ​ទៅ​លេង​វត្ត​ភ្នំ​នឹង​បែក​គ្នា?

5 ឆ្នាំ មុន

រឿង​ជំនឿ​ទោះជា​ស្ថិត​ក្នុង​រូបី​ក្តី អរូបី​ក្តី មិនមែន​លោក​ហាម​មិន​ឱ្យ​ជឿ​ទេ ជឿ​ក៏​ជឿ​ចុះ តែ​ត្រូវ​មាន​ហេតុផល និង​ប្រកបដោយ​បញ្ញា​ផង​ដើម្បី​កុំឱ្យ​ខូចប្រយោជន៍ ។ ខាងក្រោម​នេះ​សូម​លើកយក​ជំនឿ​ដែល​មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ តែង​និយាយ​ត​ៗ​គ្នា​ថា អ្នកមាន​គូស្នេហ៍​ត្រូវ​បាន​ចាស់​ៗ​ហាមប្រាម​មិន​ឱ្យទៅ​លេង​វត្ត​ភ្នំ​ទេ…

រឿង​ជំនឿ​ទោះជា​ស្ថិត​ក្នុង​រូបី​ក្តី អរូបី​ក្តី មិនមែន​លោក​ហាម​មិន​ឱ្យ​ជឿ​ទេ ជឿ​ក៏​ជឿ​ចុះ តែ​ត្រូវ​មាន​ហេតុផល និង​ប្រកបដោយ​បញ្ញា​ផង​ដើម្បី​កុំឱ្យ​ខូចប្រយោជន៍ ។

ខាងក្រោម​នេះ​សូម​លើកយក​ជំនឿ​ដែល​មនុស្ស​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ តែង​និយាយ​ត​ៗ​គ្នា​ថា អ្នកមាន​គូស្នេហ៍​ត្រូវ​បាន​ចាស់​ៗ​ហាមប្រាម​មិន​ឱ្យទៅ​លេង​វត្ត​ភ្នំ​ទេ ព្រោះ​ខ្លាច​លោកយាយ​ពេញ​ច្រណែន​ធ្វើ​ឱ្យ​បែកបាក់​គ្នា ។

តើ​ជំនឿ​បែប​នេះ​អាច​យក​ជា​ការណ៍​បាន​ទេ?
មាន​យុវវ័យ​ច្រើន​ណាស់​ដែល​នៅ​តែ​មិន​អស់​មិន​ហើយ​ចំពោះ​រឿង​នេះ ដោយ​អ្នកខ្លះ​ថា​ពិតជា​អ​ញ្ចឹ​ង​មែន អ្នកខ្លះ​ថា​មិន​ជឿ​ទេ​គឺ​គ្មាន​អ្នក​ណា​មក​បញ្ចូល​ចិត្ត​យើង​ឱ្យ​បែក​គ្នា​នោះ​ឡើយ ឯ​អ្នកខ្លះ​ទៀត​ហាក់ដូច​ទ្រឹង​មិន​ហ៊ាន​និយាយ​ថា ជឿ ឬ​មិន​ជឿ ។

ដើម្បី​ស្រាយ​បំភ្លឺ​ឱ្យ​អស់​ច​ម្ង​ល់ត​ទៅ​ទៀត ព្រឹទ្ធាចារ្យ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​អ្នក​មើលថែ​រក្សា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​បាន​បញ្ជាក់​ឱ្យ ដឹង​ថា អបិយ​ជំនឿ​បែប​គ្មាន​ហេតុផល​នេះ​មិន​អាច​ទទួលយក​បាន​ទេ​។

តាម​ពិត​ទៅយាយ​ពេញ​ឯណា​ដាច់​ចិត្ត​ពង្រាត់បង្រាស​កូនចៅ​ឱ្យ​ព្រាត់​គ្នា​នោះ មាន​តែ​លោកយាយ​ជួយ​ថែរក្សា ជួយ​បន់ស្រន់​សុំ​ឱ្យ​គូស្នេហ៍​ស្រឡាញ់​គ្នា​បាន​យូរអង្វែង ជួប​ជា​គូគាប់​អស់​មួយ​ជីវិត ។

លោក​ព្រឹទ្ធាចារ្យ​បាន​អះអាង​ថា បារមី​លោកយាយ​ពេញ​តែង​ជួយ​ថែរក្សា​កូនចៅ​ឱ្យ​បាន​សុខ​ចម្រើន សម្បូរ​សប្បាយ ដូច្នេះ​សម្តី​ទាំង​អស់នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​គ្មាន​ការ​ពិត​អ្វី​ទាំងអស់ ចាប់ពី​ពេល​នេះ​ទៅ​សូម​អស់ឆ្ងល់ ។