ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ទឹកតែ​ចត់​ពេក​… បានជា​គ្មាន​អ្នក​ដេញថ្លៃ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ គម្រោង​ដេញថ្លៃ​ផ្លូវ​បេតុង​ប្រវែង​១៥០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ តំលៃ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដេញថ្លៃ​ចំនួន​៥៦.៤៦៦.៦៣០​លាន​រៀល ស្ថិត​នៅ​ភូមិ​តា​អ៊ុយ ត្រូវ​បាន​គេ​យក​មក​ដាក់​ឲ្យ​ដេញថ្លៃ​នៅ​ព្រឹក ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៨…

ខេត្ត​ត្បូងឃ្មុំ ៖ គម្រោង​ដេញថ្លៃ​ផ្លូវ​បេតុង​ប្រវែង​១៥០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ តំលៃ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដេញថ្លៃ​ចំនួន​៥៦.៤៦៦.៦៣០​លាន​រៀល ស្ថិត​នៅ​ភូមិ​តា​អ៊ុយ ត្រូវ​បាន​គេ​យក​មក​ដាក់​ឲ្យ​ដេញថ្លៃ​នៅ​ព្រឹក ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៨ នៅ​សាលាឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។

មាន​ក្រុមហ៊ុន​ប្រមាណ​ជិត​៣០​បាន​មក​ចូលរួម​ដេញថ្លៃ តែ​ដល់​ពេល​ដេញថ្លៃ​គឺ​មាន​តែ​ចំនួន​៣​ក្រុមហ៊ុន​ប៉ុណ្ណោះ បាន​ដាក់​សំណើរ​ដេញថ្លៃ ក្នុង​ប្រអប់​សំបុត្រ ត្រូវ​បាន​អ្នក​តាមដាន​លើក​ឡើង​ថា ការ​ដេញ​នោះ​មិន​បាន​ដេញថ្លៃ​យកឈ្នះ​ចាញ់​ក្នុង​លក្ខណៈ​ប្រកួតប្រជែង​ទេ ព្រោះ​តំលៃ​បាន​ដេញ​ចុះ​តែ​បន្តិច គឺ​ដេញ​ត្រូវ​ទឹកតែ​។ ហើយ​អាជ្ញាធរ​ក៏​ស្ងៀម​តាម​ដែរ ។ សង្ស័យ​ទឹកតែ​ដែល​គេ​ធុង​បែប​ចាស់​បន្តិច​ហើយ​មើលទៅ បានជា​ចត់​មាត់​គ្រប់​គ្នា ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ