ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ស្នេហា​! មុន​នឹង​នាង​បញ្ចប់ជីវិត​ក៏​បាន​បន្សល់​ទុក​សំបុត្រ​មួយ​ច្បាប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៧ វិច្ឆិកា​នេះ​មាន​នារី​ម្នាក់​ដាច់​ចិត្ត​ចង​.​ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ដើម​ព្រីង ខាងជើង​ផ្ទះ ក្រោម​ហេតុផល​ថា នាង​ខឹង​រឿង​សង្សា​បែកចិត្ត ។…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៧ វិច្ឆិកា​នេះ​មាន​នារី​ម្នាក់​ដាច់​ចិត្ត​ចង​.​ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​ដើម​ព្រីង ខាងជើង​ផ្ទះ ក្រោម​ហេតុផល​ថា នាង​ខឹង​រឿង​សង្សា​បែកចិត្ត ។

ហេតុ​ការ​នោះ​បាន​កើតឡើង​នៅ​ភូមិ​សំព័រ ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​ឈ្មោះ ល ស.​ម ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នេះ ។

តាម​សាក្សី​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ​គេ​បាន​កត់សម្គាល់​លើ​នារី​រង​គ្រោះ​មាន​សភាព​មួម៉ៅ​ខឹង​សង្សារ​បែកចិត្ត ហើយ​ចេះ​តែ​និយាយ​ប្រាប់​គេឯង​ថា នាង​មិន​ចង់​រស់ ។ លុះ​ស្រាប់តែ​វេលា​ជិត​ភ្លឺ​នាង​ចង​.​ក សម្លាប់​ខ្លួន​នៅ​ដើមឈើ​ក្រោយ​ផ្ទះ ។ ដូច្នោះ​កាលដែល​នាងរង​គ្រោះ​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ទាំង​នៅ​ភាព​វ័យក្មេង​នោះ គឺ​ពិតជា​បណ្តាល​មក​ពី​សង្សារ​គេ​បែកចិត្ត​មែន ។

សំខាន់​ទៀត​នោះ​មុន និង​ជន​រង​គ្រោះ​ចង​.​ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នាង​បាន​សរសេរ​សំបុត្រ​១​ច្បាប់​ចាត់ទុកជា​បណ្តាំ​ចុង​ក្រោយ​សម្រាប់​ជីវិត​នាង​ដែល​បាន​លះបង់​ចិត្ត​កាយ​ស្រឡាញ់​បុរស​ម្នាក់​នោះ តែ​ទីបំផុត​ត្រូវ​គេ​សុំ​បែក ។ ខ្លឹមសារ​ទាំងស្រុង​ក្នុង​លិខិត​បណ្តាំ​ចុង​ក្រោយ​នោះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ជា​សាធារណៈ​ឡើយ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ