ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹ​ង​បាន​ថា​មនុស្ស​ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត​ដល់​ស្គាល់​ពិត​ទើប​ដឹង​ថា​ «បោកមែន» !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាង​ជួសជុល​ម៉ូតូ​ម្នាក់​រួម​ជាមួយ​បក្សពួក​ម្នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​១​គ្រឿង​ពី​បុរស​ម្នាក់​ដោយ​ខ្ចី​ជិះ​ទៅ​ទិញ​ទឹក​សុទ្ធ និង​ប្រាប់​ថា តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ។ លុះ​ពេល​ម្ចាស់​ឲ្យ​ខ្ចី​ជាង​ម៉ូតូ​ខាងលើ​បាន​ឲ្យ​មិត្តភក្ដិ​ជិះ​គេចខ្លួន​បាត់​ស្រមោល បន្ទាប់​មក​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឲ្យ​ជាង​នោះ​តាម​យក​ម៉ូតូ​ពី​មិត្តភក្ដិ​មក​ឲ្យ​ខ្លួន​វិញ​មិន​ព្រម និង​ឆ្លើយ​ថា​មិនដឹង​ទើប​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង ។…

រាជធានី​ភ្នំពេញ ៖ ជាង​ជួសជុល​ម៉ូតូ​ម្នាក់​រួម​ជាមួយ​បក្សពួក​ម្នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​១​គ្រឿង​ពី​បុរស​ម្នាក់​ដោយ​ខ្ចី​ជិះ​ទៅ​ទិញ​ទឹក​សុទ្ធ និង​ប្រាប់​ថា តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ។ លុះ​ពេល​ម្ចាស់​ឲ្យ​ខ្ចី​ជាង​ម៉ូតូ​ខាងលើ​បាន​ឲ្យ​មិត្តភក្ដិ​ជិះ​គេចខ្លួន​បាត់​ស្រមោល បន្ទាប់​មក​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឲ្យ​ជាង​នោះ​តាម​យក​ម៉ូតូ​ពី​មិត្តភក្ដិ​មក​ឲ្យ​ខ្លួន​វិញ​មិន​ព្រម និង​ឆ្លើយ​ថា​មិនដឹង​ទើប​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​ឆបោក​ខាងលើ​នោះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ ចោម​ចៅ​ទី​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លុះដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ១០​ថ្ងៃក្រោយ​ទើបត្រូវ​នគរបាល​ចាប់ខ្លួន​នៅ​ចំណុច​ផ្ទះ​ខាងលើ​តាម​ពាក្យបណ្ដឹង​ជន​រង​គ្រោះ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ប៉ុន កែវ​ឯក អាយុ​៣៨​ឆ្នាំ មុខរបរ​ជាង​ជុស​ម៉ូតូ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ រីឯ​បក្សពួក​ដែល​គេចខ្លួន​បាត់ឈ្មោះ ធី ។ ដោយឡែក​បុរស​រង​គ្រោះ​ឈ្មោះ មាស ភាព អាយុ​៣៨​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប​ស្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តតាកែវ ។

មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សូ​គី​ស្មាស់ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1AN-2557 ។ បុរស​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា អំឡុង​មុន​ថ្ងៃ​បុណ្យអុំទូក​ឈ្មោះ ធី បាន​ហៅ​ឲ្យ​គាត់​ឌុ​ប​ទៅ​កាន់​បន្ទប់​ជួល​របស់​ឈ្មោះ ប៉ុន កែវ​ឯក ដែល​ជា​ជាង​ជួសជុល​ម៉ូតូ ។

លុះ​ពេល​ទៅ​ដល់​ជនសង្ស័យ​ទាំង​២​នាក់​បាន​ខ្ចី​ម៉ូតូ​ជិះ​ដោយ​ប្រាប់​ថា ជិះ​ទៅ​ទិញ​ទឹកតែ​មួយ​ភ្លែត​ប៉ុណ្ណោះ ខណៈនោះ​ដោយសារ​តែ​ស្គាល់គ្នា​គាត់​ក៏​បាន​ឲ្យ​ខ្ចី​ជិះ ។ មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​ឃើញ​ឈ្មោះ ប៉ុន កែវ​ឯក ដើរ​ត្រឡប់​ទៅ​ផ្ទះ​ជួល​ម្នាក់ឯង ចំណែក​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ធី និង​ម៉ូតូ​ដែល​ខ្ចី​គាត់​ជិះ​នោះ​បាន​បាត់​មិនឃើញ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ឃើញ​បែប​នេះ​គាត់​បាន​សួរនាំ​រក​ម៉ូតូ​ហើយ​ជនសង្ស័យ​ឈ្មោះ ប៉ុន កែវ​ឯក ឆ្លើយ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ថា ឈ្មោះ ធី គឺជា​អ្នក​ជិះ​មិនដឹង​ថា ជិះ​ទៅ​ណា​នោះ​ទេ ។ បន្ទាប់​មក​គាត់​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​២​ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ និង​អង្វរ​ឲ្យ​ឈ្មោះ ប៉ុន កែវ​ឯក យក​ម៉ូតូ​ពី​ឈ្មោះ ធី មក​ប្រគល់​ឲ្យ​គាត់​វិញ​ប៉ុន្តែ​មិន​ព្រម​ទើប​គាត់​ស្នើរ​សុំ​ឲ្យ​នគរបាល​ចាប់ខ្លួន​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ