ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ថា លោក​សម រ​ង្ស៊ី ធ្វើ​នយោបាយ​ស៊ី​ឡាក​ដើម្បី​អំណាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​កំពុង​តែ​ធ្វើ​នយោបាយ​ស៊ី​ឡាក ដើម្បី​ចង់បាន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​កំពុង​តែ​ធ្វើ​នយោបាយ​ស៊ី​ឡាក ដើម្បី​ចង់បាន អំណាច ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី នឹង​ធ្វើ​វេទិការ​នយោបាយ​មួយ​នៅ​ខែធ្នូ ខាង​មុខ​នេះ ដើម្បី​បកស្រាយ​ពី​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា​យ៉ាង​ដូច្នេះ​ថា « ដោយសារ​ភាព​កំសាក​របស់​ខ្លួន​ទណ្ឌិត សម រ​ង្ស៊ី មា​ទម្លាប់​ប្រើ​វប្បធម៌​នយោបាយ​ស៊ី​ឡាក ។ គ្រប់​រឿង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន សម រ​ង្ស៊ី មិន​ដែល​ហ៊ាន​ធ្វើ​ដោយ​ខ្លួនឯង​ទេ មាន​តែ​ញុះញង់​គេ​ដទៃ​ឲ្យ​ទៅ​ធ្វើ​ជំនួស​ខ្លួន ។ ជាក់ស្តែង​ខ្លួន​ចង់បាន​អំណាច​ចង់​ផ្តួលរំលំ​សម្តេច​តេ​ជោ ហ៊ុន សែន ខ្លួន​មិន​ទាំង​ហ៊ាន​ប៉ះ​រោមជើង​សម្តេច​ហ៊ុន ​សែន តែ​ខ្លួន​ពូកែ​ញុះញង់​ឲ្យ​អ្នក​ដទៃ​ទៅ​វាយ​ផ្តួលរំលំ​ហ៊ុន សែន ដើម្បី​ប្រយោជន៍​ខ្លួន » ។

យ៉ាងណា​ក្តី​ការ​ប្រកាស​ធ្វើ​វេទិការ​របស់​លោក សម រ​ង្ស៊ី នេះ​ត្រូវ​បានកូន​ស្រី​លោក កឹ​ម សុខា​ថ្កោលទោស និង​អះអាង​ថា គ្មាន​យន្តការ​ត្រឹមត្រូវ​នោះ​ទេ ។ កូនស្រី​លោក កឹ​ម សុខា កញ្ញា​កឹ​ម មនោ​វិទ្យា​បាន​សរសេរ​សារ​បង្ហោះ​តាម Twitter ថា «​តាម​រយៈ​មេធាវី​របស់​លោក លោក​កឹ​ម សុខា លោក​ថ្កោលទោស​នូវ​អ្វី​ដែល​ហៅ​ថា សន្និសីទ CNRP ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋអាមេរិក​នា​ខែធ្នូ ខាង​មុខ ដោយ​គ្មាន​យន្តការ​ត្រឹមត្រូវ​» ។

ចំណែក​លោក គង់ សភា ដែល​មនុស្ស​ជំនិត​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ថា ជំហរ​រឹង​មាំ​របស់​លោក សម រ​ង្ស៊ី កឹ​ម សុខា​ជាស​រសរ​ស្តម្ភ​នៃ​សាមគ្គីភាព​នយោបាយ​ចិត្ត​មួយ​ថ្លើម​មួយ របស់​លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី មិន​ត្រឹមតែ​មិន​អាច​បំបែក​បាន​ទេ តែ​ថែម​ទាំង​ជា បង្គោល​រក្សា​មិន​ឲ្យ​អ្នកគាំទ្រ​វង្វេង សមរភូមិ​ឃ្លាតឆ្ងាយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក គង់​សភា បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា រហូត​ដល់​ពេល​នេះ​នយោបាយ​បំបែក​លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី ត្រូវ​បរាជ័យ​ក៏​ប៉ុន្តែ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​ដែល​មិនមែន​ជា​គោលដៅ​នៃ​នយោបាយ​បំបែកបំបាក់​នេះ​ចាប់ផ្តើម​វង្វេង​សមរភូមិ​ដោយ​ខ្លួន ឯង តាម​រយៈ​ទឹកចិត្ត​ស្រឡាញ់​មេដឹកនាំ​រឿង​ៗ​ខ្លួន និង​តាម​ខ្សែរយៈ​ផ្សេង​គ្នា ។
ទោះជា​យ៉ាងណា «​បង្គោល កឹ​ម សុខា សម រ​ង្ស៊ី ជា​មនុស្ស​តែ​មួយ​» ជួយ​មិន​ឲ្យ​អ្នក​វង្វេង សមរភូមិ​ទាំងនេះ​បែកបាក់​គ្នា​ធ្ងន់ធ្ងរ ។ សកម្មជន និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រដ្ឋ ខ្លះ​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា វង្វេង​សមរភូមិ​បម្រើ​ន​យោ​បា យស​ម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ពួក​គេ​អះអាង​ថា ព្យាយាម​បំបែក កឹ​ម សុខា សម រ​ង្ស៊ី ។ ការ​រិះគន់​ខ្លះ​មាន​រហូត​ដល់​ប្រើស​ម្តី​អសុរ​ស​ជេរ​ប្រមាថ​ចំ​ឈ្មោះ​ទៀត​ផង ។ ទោះជា​យ៉ាងណា​ក្តី​អ្នក​ដែល​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​វង្វេង​សមរភូមិ​នេះ នៅ​តែ​គោរព​បង្គោល​សាមគ្គីភាព​សង្គ្រោះ​ជាតិ គឺ​កឹ​ម សុខា សម រ​ង្ស៊ី ។

ពួក​គេ​អះអាង​ថា លោក កឹ​ម សុខា ជាប់​ឃុំឃាំង​ជាង​មួយ​ឆ្នាំ​ដោយសារ លោក​ស្មោះត្រង់ គឺ​ស្មោះត្រង់​នឹង​ជាតិ​មាតុភូមិ​ស្មោះត្រង់​នឹង​ប្រជារាស្ត្រ​ខ្មែរ ហើយ​ជា​ពិសេស​លោក​ស្មោះត្រង់ និង​លោក សម រ​ង្ស៊ី ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​ស្លាប់​រស់​មិន​អាច​ខ្វះ​បាន ។ ចំណែក​លោក ម៉ៅ មុន្នី​វណ្ណ គាំទ្រ​នយោបាយ​លោក កឹ​ម សុខា បាន​លើក​ឡើង​ថា លោក​ប្រធាន​គណៈបក្ស​ស​ង្រោះ​ជាតិ លោក កឹ​ម សុខា តែងតែ​ផ្តល់​ទស្សនៈ​នយោបាយ​ដល់​អ្នកនយោបាយ​ជំនាន់​ក្រោយ​ថា កុំ​ធ្វើ​នយោបាយ​តាម​អារម្មណ៍​នាំ​ឲ្យ​ឆ្កួត​ខ្លួនឯង​វង្វេង​យុត្តិសាស្ត្រ អា​មាស​កេរ្តិ៍ឈ្មោះ​ខ្លួន ។ មិន​ឈ្លោះ​មិន​ឆ្លើយ​មិន​ឆ្លង ។ ខ្មែរ​តែ​មួយ​មិន​យក​ខ្មែរ​ណា​ធ្វើ​ជាស​ត្រូវ ។ មិន​មាន​ឯង​អត់​អញ់ មិន​មាន​អញ់​អត់​ឯង ។ អហិង្សា​ជា​ប្រាថ្នា​របស់ខ្ញុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ