ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គយ​ខេត្តកំពង់ឆ្នាំង​ម្នាក់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ដឹកអ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ខេ​ម​បូ​ត្រា អ៊ិ​ច​ប្រេស្ស បាន​​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ប៉ើង​ធ្លាក់​ផ្លូវ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ដឹកអ្នក​ដំណើរ​របស់​ក្រុមហ៊ុន​ខេ​ម​បូ​ត្រា អ៊ិ​ច​ប្រេស្ស បាន​​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ប៉ើង​ធ្លាក់​ផ្លូវ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្បែរ​សាខា​គយ​ខេត្តកំពង់ឆ្នាំង ស្ថិត​នៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ជាប់​ព្រំប្រទល់​ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​ដែល​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ វិ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​សាខា​គយ​ខេត្តកំពង់ឆ្នាំង រស់នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​ង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១H-៩១៩៩ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​ឆ្លងផ្លូវ​ចូល​កន្លែងធ្វើការ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ វី​អាយ​ភី របស់​ក្រុមហ៊ុន​ក្រុមហ៊ុន​ខេ​ម​បូ​ត្រា អ៊ិ​ច​ប្រេស្ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-៤៦៥៩ បើកបរ​យ៉ាង​លឿន ហើយ​បាន​វ៉ា​ជែង ក៏​​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​តែ​ម្តង បណ្តាល​អោយ​ម៉ូតូ​និង​ជន​រង​គ្រោះ​ខ្ទាត​ធ្លាក់​ពីលើ​ផ្លូវ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ចុះ​ពីលើ​រថយន្ត​រត់គេច​បាត់​ស្រមោល ចំណែក​រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។ ដោយឡែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ