មេឃ​ខៀវ Man City ត្រៀម​ប៉ះ​ជើង​ខ្លាំង Lyon តែ​បាត់​មុខទ័ព​ស្រួច​៣​នាក់


តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ហ្វឹកហាត់​មុន​ប្រកួត​របស់​ក្លិប​មេឃ​ខៀវ Manchester City នៅ​ទីលាន​ហ្វឹកហាត់​របស់​ខ្លួន​សម្រាប់​ត្រៀម​ជួប​ប្រកួត​ជាមួយនឹង Lyon នៅ​ប្រទេស​បារាំង​ក្នុង​ពានរង្វាន់ Champions League ។ នៅ​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់គេ​ឃើញ​បាត់​មុខ​កីឡាករ​សំខាន់​៣​នាក់ ។

កីឡាករ​សំខាន់​ដែល​បាត់​មុខ​មាន​ដូច​ជា Bernardo Silva, Gabriel Jesus និង Ilkay Gundogan ។ សម្រាប់ Silva គឺ​មិន​អាច​ប្រកួត​បាន​ទេ ។ រីឯ Gabriel Jusus និង Ilkay Gundogan ក៏​មិនឃើញ​មានមុខ​នោះ​ដែរ ដោយសារ​តែ​ត្រូវ​ប្រកួត​នៅ​ស្តា​តទី​ក្រុង​ឡុ​ង​ដ៍​នៅ​ចុង​ស​ប្តា​ហ៍​នេះ ។

ដោយឡែក កីឡាករ​វ័យក្មេង Brahim Diaz, Phillipe Sandier, និង Daniel Grimshaw សុទ្ធតែ​មានមុខ​នៅ​ក្នុង​ការ​ហ្វឹកហាត់​ថ្ងៃ​ចន្ទ​នេះ ។

ពួក​គេ​បាន​ចូលរួម​ការ​ហ្វឹកហាត់​លើក​នេះ​ដើម្បី​ត្រៀម​ជួបនឹង​ក្លិប​ជើង​ខ្លាំង Lyon នៅ​ប្រទេស​បារាំង​នៅ​យប់​ថ្ងៃនេះ (​ថ្ងៃ​អង្គារ​) ។ ក្រោយ​ពី​ការ​ប្រកួត​យប់​នេះ​ក្រុម​ចុង​ក្រោយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​រវាង Man City និង Hoffenheim នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​មេឃ​ខៀវ​លេង​យ៉ាង​ល្អ​នៅ​ក្នុងស្រុក​ជាមួយនឹង​ការ​យកឈ្នះ​លើ West Ham ដែល​ធ្វើ​ឲ្យ​រូបគេ​ឈរ​នៅ​លើ​តារាង​កំពូល​នៃ​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ