ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មម​បាន​សន្តិភាព​នេះ គឺ​មានការ​លំបាក​ច្រើន​ណាស់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពិធី​ផ្សព្វផ្សាយ​ស្តី​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ប្រព្រឹត្ត​ទៅ​វេលា​ព្រឹក ថ្ងៃ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តបាត់ដំបង ៖ ពិធី​ផ្សព្វផ្សាយ​ស្តី​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ប្រព្រឹត្ត​ទៅ​វេលា​ព្រឹក ថ្ងៃ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ។

ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​លោក​អនុប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​យោធា​អគ្គបញ្ជាការ និង​មេបញ្ជាការ​រង នាយសេនាធិការរង នាយការិយាល័យ​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​កងពល​ទាំង​៣ តំបន់​ប្រតិបត្តិការ​សឹក​រង​ទាំង​៤​ខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ កង​ព្រំដែន​ទាំង​៤ ព្រមទាំង​នាយទាហាន​ជា​គ្រូ​បង្គា​ល នាយទាហាន នាយទាហានរង ពល​ទាហាន ចំណុះ​យោធភូមិ​ភាគ​ទី​៥ សរុប​២៨៥​នាក់​នៅ​សាល​ប្រជុំ​ធំ​យោធភូមិ​ភាគ​ទី​៥ ។

ថ្លែង​ក្នុង​ឱកាស​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តី​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​លើក​ឡើង​ពី​គោលបំណង​សំខាន់​ៗ​របស់​នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ ១-​ចង់​ឲ្យ​នាយទាហាន ពល​ទាហាន ឲ្យ​យល់​ច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព ។ ២- មើល​ឲ្យ​ឃើញច្បាស់ អំពី​វីរភាព​របស់​សម្តេច​តេ​ជោ ដែល​ជា​ស្ថាបនិក​ជា​អគ្គ​មគ្គ​ទេស​ដ៏​ឆ្នើម​ផ្តើម​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ ។ សរុប​មក​វិញ​សូម​ឲ្យ​នាំ​គ្នា​ថែរក្សា និង​ការពារ​ឲ្យ​បាន​សុខ​សន្តិភាព ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ មាន​សន្តិភាព គឺ​មាន​អ្វី​ៗ​ទាំងអស់ មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍ ។

លោក​ឧត្តមសេនីយ៍ឯក​ប៊ុ​ន សេង បាន​បន្ត​ទៀត​ថា ពេល​នេះ​ជា​លើក​ទី​៣ ក្នុង​ការ​បាញ់​គ្រាប់​ពិត​ដែល​យោធភូមិ​ភាគ​ទី​៥ តែងតែមាន​លំ​ហាត់​ជា​រៀង​រាល់​ឆ្នាំ​បាន​ធ្វើ​មក​តាំងពី​ឆ្នាំ​២០១៦ ដល់​២០១៧ ក្រោម​អធិបតីភាព អតីត​លោកនាយ​ឧត្តមសេនីយ៍ មាស សុភា និង​នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន និង​បាន​បើក​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី តំណាង​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ហើយ​លើក​នេះ​ឆ្នាំ​២០១៨ មាន​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​បាន​មក​ចូលរួម ដើម្បី​បិទ​វគ្គ​ហ្វឹកហ្វឺន​សិក្ខាកាម​ទាំង​អស់នេះ​ផង នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បន្ថែម​ទៀត​ថា គោលបំណង​របស់​យោធភូមិ​ភាគ​ទី​៥ ក្នុង​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នេះ​សំខាន់ គឺ​ផ្តោត​លើ​អត្ថន័យ​៦​ចំណុច​ដែល​មាន​១- បូក​សរុប​នៃ​ការ​ហ្វឹកហ្វឺន​ទូ​ទាំង​យោធភូមិ​ភាគ​ទី​៥ ដែល​ធ្លាប់​បាន​ទទួល​ស្នាដៃ​លេខ​១​ចំនួន​៥​ឆ្នាំ​កន្លង​មក​ហើយ​នេះ​ក្នុង​ប្រទេស​កម្ពុជា ។ ២- រំលឹក​ខួប​៣០​ឆ្នាំ​នៃ​ការ​កើតឡើង​របស់​អង្គភាព​យោធភូមិ​ភាគ​ទី​៥ ដែល​បាន​ធ្វើ​ក្បួន​ព្យុះ​ហយា​ត្រា​ឡើង​ល្បី​ពេញ​ពិភពលោក អំពី​គុណភាព​កងទ័ព​រួច​ពេល​ថ្មី​ៗ​នេះ ។ ៣- ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ថ្ងៃ​២​ធ្នូ ជា​ថ្ងៃ​បង្កើត​រណៈសិរ្ស​សាមគ្គី​រំដោះជាតិ ។ ៤- អបអរសាទរ​ថ្ងៃ​៧​មក​រា បាន​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា​ទាំងមូល ឲ្យ​រួច​ចាក​ផុត​ពី​សម័យ​ប្រល័យពូជសាសន៍​នៃ​របប​ប៉ុ​ល ពត ។ ៥- ខួប​២០​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ -​ឈ្នះ (១៩៩៨-២០១៨) បាន​ឯកភាព​រួបរួម​គ្នា​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ឲ្យ​មក​រួម​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ៦- ខួប​លើក​ទី​៦៥ នៃ​ថ្ងៃ​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ ជា​ថ្ងៃកំណើត​របស់​កង​យោធពលខេមរភូមិន្ទ​ដែល​បានក​កើតមក​ឆ្លងកាត់​សង្គ្រាម​រាប់​មិន​អស់​ទើបតែ​មាន​សុខ​សន្តិភាព​ពេញលេញ និង​ការ​អភិវឌ្ឍ​រហូត​ដល់​ពេល​នេះ ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ សរ គឹ​ម​ប៉ាក់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​បង្កើត​នូវ​វិមាន​ឈ្នះ​-​ឈ្នះ នៅ​តំបន់​អភិវឌ្ឍន៍​លី​យ៉ុ​ង​ផាត់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។ លោក​ឧត្តមសេនីយ៍ត្រី ទេព សា​រ៉េ​ត នាយសេនាធិការរង​យោធភូមិ​ភាគ​ទី​៥ បាន​ធ្វើ​បាឋកថា​ជា​ប្រវត្តិសាស្ត្រ ស្តី​ពី​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះទៅ​រក​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​របស់​សម​មិត្ត ហ៊ុន សែន ចាប់ផ្តើម​ពី​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម (​បច្ចុប្បន្ន​ខេត្ត​ត្បូងឃ្មុំ​) ហើយ​បាន​កសាង​វិមាន ឈ្នះ​-​ឈ្នះ នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​សព្វថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ